19

399 54 2
                                    

ព្រឹកឡើង
"ប្រញ៉ាប់ក្រោកម៉្លេះ?"ជុងវ៉ុន
"ជារឿងរបស់យើង!"
ព្រឹកមិនទាន់គ្រាន់តែនិយាយអោយពិរោះស្ដាប់ជាមួយគ្នាមួយថ្ងៃមិនបាន!
"អរុណសួស្ដីមីងអាន...មានអីអោយខ្ញុំជួយទេ?"
"អូ៎ មិនអីទេក្មួយ...ក្មួយទៅអង្គុយសិនទៅ មីងដួសបបរអោយឯង"
"បាទ អរគុណច្រើនមីងអាន"ជុងវ៉ុន
នាយពោលរួចក៏មកអង្គុយតុអាហារទល់មុខនឹងបុរសដែរមាននាមតែជាប្ដី!
"ឯងមើលស្អី?"ជេយ៍
"ចេះតែមើលទៅប្ដីខ្លួនឯង!ទាន់នៅរស់..."ជុងវ៉ុន
"នេះជុងវ៉ុន របស់ក្មួយ"
"អរគុណណាមីង"
ជុងវ៉ុនក៏បានចាប់ផ្ដើមស្របស្រូបអាហារពេលព្រឹករបស់គេ ដោយមិនចាប់អារម្មណ៍នឹងមនុស្សដែរកំពុងអង្គុយទល់មុខខ្លួនសម្លឹងមើលខ្លួននាយសឹងតែមិនដាក់ភ្នែក...គេកំពុងគិតអីអោយប្រាកដទៅ?
Jay's pov
អារម្មណ៍ស្អីទៀតហើយ??ខ្ញុំគ្រាន់តែសម្លឹងមើលក្មេងនោះសោះខ្ញុំក៏បានមានអារម្មណ៍ថាបារម្ភ!ខ្ញុំក៏កំពុងគិតថាតើខ្ញុំគួរធ្វើតាមជេគប្រាប់ឬអត់?គេកំពុងចង់ធ្វើស្អី?ឬគេគ្រាន់ចង់បានចំណាប់អារម្មណ៍??
អូ៎ នៅពេលអម្បាញ់មិញនេះទៀត មិនដឹងជាស្អីខ្ញុំមិនប្រយ័ត្នក៏បានធ្វើអោយបែកកែវអស់មួយទៀត!!
បើកក្បាលចេញមកដំបូងក៏ដឹងថាថ្ងៃនេះជាថ្ងៃ អពមង្គលដែរ....
"លោកមិនទៅធ្វើការទេ?"
"អឹម..."ក្រហឹមបំពង់កជាចម្លើយ
"ឯងទៅណា?"
"ខ្ញុំ?ទៅជាមួយមិត្ត"
"មិត្តម្នាក់ណា?"
"សួរច្រើនម៉្លេះ!?ជេគនិងស៊ូនូនឹងណា៎!"ជុងវ៉ុន
[....]
បន្ទាប់ពីនោះជុងវ៉ុនក៏ប្រញ៉ាប់បើកឡានទៅកន្កែងរថភ្លើងភ្លាមៗ!!
——
"ទីបំផុតក៏មកដល់ហើយ!!"
ជុងវ៉ុនចំណាយពេលអស់2ម៉ោង15នាទីដើម្បីធ្វើដំណើរពីសេអ៊ូលមកប៊ូសាន!!
នាយត្រូវស្វែងរកអាស័យដ្ឋានផ្ទះជូហ្យុកបន្តទៀត!ដូច្នេះនាយក៏បានទៅខ្ចីឡានពីក្រុមហ៊ុនជួលឡានមួយដើម្បីទៅតាមអាស័យដ្ឋានបន្ត
«មិនចង់គិតទេ!តែគិតគឺឆ្កួត!!ប៉ុន្តែអញសង្ស័យតែវាមិននៅផ្ទះប៊ូសាននឹងទៅអញស្ដាយលុយណាស់!»ជុងវ៉ុនបើកឡានបណ្ដើរថ្អូញបណ្ដើរ!អ្នកណាមិនស្ដាយលុយទៅ?លុយថ្លៃសំបុត្ររថភ្លើងផង លុយថ្លៃជួលផង!សំណាងញ៉ាំអីពីផ្ទះហើយ!
[.....]
ទីបំផុតក៏មកដល់ហើយ....
ពេលនេះម៉ោង3ជាងល្ងាចហើយ ក៏ជុងវ៉ុនកំពុងតែកាន់ទូរស័ព្ទមួយជាមួយនឹងកាតាបពីក្រោយឈ មើលទូរស័ព្ទនឹងអាគារនៅនឹងមុខ ឆ្លាស់គ្នាទៅវិញទៅមក!
"ម៉ាទោស!អាគារឡើងក'ចាស់!!ចេះតែរស់កើតហើយអញ!សំខាន់...នៅដល់ជាន់ទៅ7ទៀត ហឹម...កម្មម៉្លេះទេម៏ក'វ៉ុនអើយ..."
ជុងវ៉ុននិយាយរួចក៏ប្រញ៉ាប់ឡើងតាមជណ្ដើរជើងនោះទៅខាងលើទៅ!
(ប្រាប់ហើយថាអាគារនឹងវាក'ចាស់ គ្មានជណ្ដើរយន្ដអោយជិះទេ...)
20នាទីក្រោយមកជុងវ៉ុនក៏ឡើងមកដល់ជាន់ទី7នោះ
ជុងវ៉ុនក៏ប្រញ៉ាប់ដើរលេខបន្ទប់ដែរបានមកពីជេគនោះ
[....]
តុ តុ ផាំង ផាំង!
សម្លេងគោះទ្វាក៏ប្ដូរទៅជាសម្លេងទះទ្វាវិញភ្លាមៗនាយតូចនេះគឺចូលចិត្តបែបអាអន្ទះសារដូចនេះគោះស្រួលបួលមិនកើតទេ
ផាំង ផាំង
"ចង្រៃយ៎អើយ....ឯងថ្លង់ទេឬ បានជាគោះឡើងចង់របូតទ្វា ហើយនៅមិនបើកទៀត!"
ផាំង ផាំង
"បើកទ្វា..."
ផាំង!
សម្លេងចុងក្រោយនេះជុងវ៉ុនមិនបានទះនោះទៀតទេគឺរត់បុកទ្វាតែម្ដង
ផាំង !
ផាំង!!
ទីបំផុតទ្វាក៏របូតគន្លឹសហើយ(បុកតតែរបូតគន្លឹសទ្វាចា៎ស..)
"ស្អុយម៉្លេះ!!"
ជុងវ៉ុនដើរចូលក្នុងបន្ទប់នោះបណ្ដើរ រអ៊ូបណ្ដើរ
"ជូហ្យុក...?"
ជុងវ៉ុនហៅឈ្មោះមនុស្សដែរបានបំផ្លាញនាយ ជាមួយភាពស្រឡាំងកាំង
ជុងវ៉ុន's pov
មើលទៅគេចុះដេកជក់បារី ភ្នែកខ្មៅដូចផេនដា សក់រញ៉េរញ៉ៃ ពុកមាត់ពេញនឹង មិនដូចជូហ្យុកដែរខ្ញុំស្គាល់ទេ
"ឯងជាអ្នកណា?"
ហឹស ធ្វើអោយយើងចង់ស្លាប់ម្ដងហើយ បែជាមិនស្គាល់យើង??bruhh
"ជុងវ៉ុន..."
"??"
"គឹជាឯង...ឯង...ឯងមករកអី?"
"មករកការពិតមែនទេ??"
"យើ...យើងនឹងមិនប្រាប់ឯងជាដាច់ខាត"
គេភាំងបន្តិច រកនឹកឈ្មោះខ្ញុំ!!ហើយក៏ធ្វើចរិកចម្លែកអ្វើដូចជាខ្លាចខ្ញុំណាស់ណាយ៉ាងចឹង!?
"ហេតុអីក៏បងធ្វើបែបនេះដាក់ខ្ញុំ??"
To be continue!
Long time no see ^^
Nehh bis plex upload 😭😭

Lovers to Enemies.Where stories live. Discover now