Ep:11

391 53 7
                                    

Ep:11
Jake part:
ពេលនោះខ្ញុំគឺជាមនុស្សintrovert លំដាប់ proតែម្ដង ខ្ញុំតែងតែមានអារម្មណ៍ថាស្អប់ខ្លួនឯងខ្លាំងណាស់ព្រោះមួយថ្ងៃៗសម្ងំនៅតែក្នុងបន្ទប់ជាមួយរបស់ទំនើបៗឆ្កួតឡប់ស្អីនោះ របស់លេង?មិនចូលចិត្ត ទូរស័ព្ទ? អាយផេត? កុំព្យូទ័រ?ក៏មិនសូវសប្បាយលេងវ៉ុន្មានដែរ ដើរលេង!?បើរឿងដើរលេងនេះ ស្អប់យកតែម្ដង!!
ថ្ងៃមួយ!ដែរជាថ្ងៃទី27 នៃថ្ងៃដែរជុងវ៉ុនចូលរៀន ពួកយើងទាំងពីរនិងម្នាក់ទៀតត្រូវបានអ្នកគ្រូបន្ទុកថ្នាក់ ហៅមកស្ដីបន្ទោសក៏ព្រោះតែ....
"អេ៎ អាក្មេងរោគចិត្ត ឯងប្រាកដជារោគចិត្តហើយបានជាស្ងាត់ស្ងៀមដូចខ្មោចបែបនេះ!!"
"គួរអោយខ្លាចណាស់!!"
ពេលដែរខ្ញុំរៀបនឹងដើរទៅថ្នាក់តែក៏មានក្មេង2-3នាក់ អាចថាជាក្រុមមិនដឹងជាពួកវាឆ្កួតស្អីក៏មកវាយខ្ញុំ!
"អូ៎យ!!"
ពួកគេនៅតែបន្តវាយខ្ញុំរហូតដល់...
"ឈប់ភ្លាម ពួកអាក្មេងឆ្កួត"
"អ្នកណាអោយឯងមកវាយមិត្តយើងបែបនេះ??"
ជុងវ៉ុន!!ជុងវ៉ុនគេបានមកជួយខ្ញុំ គេការពារខ្ញុំជាមិត្តសម្លាញ់គេយ៉ាងចឹង
"មានមនុស្សមកហើយឆាប់រត់ទៅ!!"
"អេ៎ ឈប់សិន!!ៗ"
ពេលនោះជុងវ៉ុនក៏ចាប់បានកអាវក្នេងប្រុសម្នាក់នោះពីក្រោយ...
គេម្នាក់នោះជាមិត្តរួចថ្នាក់របស់ពួកយើងទេតើ!!
"ស៊ូនូ??"
"ហេតុអី ឯងធ្វើបែបនេះមានអ្នកបញ្ជាឯងមកមែនទេ?"
ខ្ញុំ!ជុងវ៉ុន ខ្ញុំស្គាល់ស៊ូនូ ព្រោះគេជាមិត្តរួមថ្នាក់របស់ពួកយើង ស៊ូនូគេតែងតែប្រជែងជាមួយជុងវ៉ុនជានិច្ច តែមិនអាចឈ្នះជុងវ៉ុននោះទេ ជុងវ៉ុនគេខ្លាំងលំដាប់កំពូលតាំងពីក្មេង
ឯណ្ណោះ
ពួកយើងទាំង2បាននាំស៊ូនូដើម្បីអោយមកនិយាយដោះស្រាយជាមួយអ្នកគ្រូបន្ទុកថ្នាក់
"ស៊ូយ៉ុន និង វ៊ូបុីនគេបានបញ្ជាអោយខ្ញុំនឹងមិត្តរបស់ពួកគេ មក ហឹ...មកវាយ ពួកឯង..."
"អ្នក..អ្នកគ្រូ...សូមកុំប្រាប់លោកប៉ាអ្នកម៉ាក់អី"ស៊ូនូ
"អ្នកគ្រូមិនអាចមិនប្រាប់ទេឯងមានរឿងអីក៏មិនប្រាប់អ្នកគ្រូ ហើយថែមទាំងធ្វើតាមបញ្ជាគេទៀត ឯងៈជាសិស្សគំរូលំដាប់ទី2 បន្ទាប់ពីជុងវ៉ុនមកណា៎ ស៊ូនូ!!!
ខ្ញុំនិងជុងវ៉ុនកំពុងនៅទីនោះ នៅ ឈ ស្ដាប់ការសន្ទនារបស់អ្នកគ្រូ និង ស៊ូនូព្រោះអ្នកគ្រូមិនទាន់អោយខ្ញុំទៅទេ
"ជុងវ៉ុនថាស៊ូនូក៏មិនខុសអីដែរអ្នកគ្រូ...នោះក៏មកពីពួកស៊ូយ៉ុន និង វ៊ូបុីននឹងដែរ"ជុងវ៉ុននិយាយឡើងដើម្បីប្រកែកជំនួសស៊ូនូ ស៊ូនូគេយំ ឡើងនិយាយអីលែងកើតដែរគ្នាភ័យ
"ល្អៗអ្នកគ្រូទុកឱកាសអោយឯង សង្ឃឹមថាគ្មានលើកក្រោយអ្នកគ្រូនឹងចាត់ការក្មេងទាំងប៉ុន្មាននោះអោយកុំភ័យអីណា៎ ស៊ូនូ"
"បាទ...អ្នក..អ្នកគ្រូអរគុណណាស់"
"ឆ្លាត...ពួកឯងអាចចេញទៅបានហើយ"
តាំងពីពេលនោះហើយដែរពួកយើងទាំង៣ បានស្គាល់គ្នា តាំងពីពេលនោះហើយដែរជុងវ៉ុននិងស៊ូនូ ក្លាហាន ក៏ដូចជាមិនសូវគ្រប់ដូចជុងវ៉ុនដែរយ៉ាងអ៊ីចឹងហិហិ
កាត់មកប្រហែលជា15ឆ្នាំក្រោយ!!ខ្ញុំនិងស៊ូនូមានអាយុ 21 ឆ្នាំអស់ហើយ...លើកលែងតែជុងវ៉ុនទេទើបតែអាយុ20
កាលនោះពួកយើងទាំង៣រៀនឆ្នាំទី3ហើយពួកយើងបានរៀនថ្នាក់ជាមួយគ្នា មិនចម្លែកទេដែរខ្ញុំបានរៀនជាមួយពួកគេរហូតស្រួលណាស់រឿងថ្នាក់ចាយលុយតែបន្តិចពួកគ្រូទាំងនោះក៏ព្រមដូរអោយហើយ តែបើរឿងហេតុអីបានជាជុងវ៉ុនអាចរៀនជាមួយពួកខ្ញុំបានទាំងដែរគេប្អូនពួកខ្ញុំ១ឆ្នាំនោះ?គេឆ្លាត!ទើបអាចផ្លោះថ្នាក់បាន...
មកដល់ថ្ងៃមួយពួកយើងកំពុងតែធ្វើ assignment អោយគ្រូនៅផ្ទះរបស់ជុងវ៉ុនការពិតជាធម្មតាពួកយើងអាចនឹងធ្វើនៅបណ្ណាល័យសាលាឬក៏ហាងកាហ្វេអីនានា តែលើកនេះក៏មកផ្ទះជុងវ៉ុនព្រោះដូចដឹងចឹង ប៉ាម៉ាក់គេមួយខែគេបានឃើញមុខគាត់យ៉ាងច្រើន3ដង ហាសហា
ដូច្នេះហើយទើបធម្មតាពួកយើងតែងតែនៅជាមួយគ្នាព្រោះមិនចង់ទុកជុងវ៉ុនអោយម្នាក់ឯង...តែបើរឿងខ្ញុំនិងស៊ូនូវិញ ដូចខ្ញុំនិយាយអ៊ីចឹង លើកតែកាតឈ្មោះជុងវ៉ុនមកស្រួលណាស់
ពេលនោះម៉ោងទើបនឹង5-6ល្ងាចនោះទេ ភ្លាមៗខ្ញុំក៏បានទទួលសារពីនរណាម្នាក់ក្នុងសារនោះគេបានផ្ញើរlocation condoមួយកន្លែង និងរូបភាពរបស់សង្សារខ្ញុំ
គឺ លី ហុីសឹង!
ខ្ញុំឃើញបែបនេះខ្ញុំក៏ងាកមកមើលមុខជុងវ៉ុននិងស៊ូនូឆ្លាស់គ្នា
ហើយខ្ញុំក៏បានបង្ហាញសារនោះអោយពួកគេឃើញដោយមិននិយាយអីមួយម៉ាត់
មិនចាំយូរ ជុងវ៉ុនងើបឡើងទាញការបូបជិតនោះ សោឡាន!
ចេញមក
"ទៅយើង!"ជុងវ៉ុុននិយាយ ដោយទាញដៃរពីរនាក់ខ្ញុំទៅតាម
ខ្ញុំ អាក់ដំណើរបន្តិចរួចក៏សួរឡើងព្រោះខ្លាចថាគ្រាន់តែពួកបោក
"ឆ្កួតហើយគេរកក្បត់ស្រស់ៗហើយសួរចឹងបានទៀត?"ស៊ូនូក៏បានឆ្លើយជំនួសជុងវ៉ុន គ្រាន់តែលឺបែបនេះខ្ញុំភាំងតែម្ដង!!ក
ប្រហែលជា20នាទីក្រោយមក
ទីបំផុតពួកយើងបានមកដល់ហើយ
ហួសពេលហើយ ឡើងមកដល់ភ្លាម ត្រឹមតែមុខទ្វាជេគសឹងតែទន់ជើងទៅហើយ
មិនចង់និយាយអោយហត់និយាយតែប៉ុន្នេះក៏អាចយល់ដែរ!!មិនឃើញតែវាលឺ សម្លេងដែរអាចសម្លាប់មនុស្សបានទាំងរស់ណា៎ អ្នកណាទ្រាំស្ដាប់បាន??
Jake part
ពួកយើងបានមកដល់ហើយ!!
តែក៏ហួសពេលហើយ ឡើងមកដល់ភ្លាម ត្រឹមតែមុខទ្វាខ្ញុំខ្ញុំសឹងតែធ្លាក់ថ្លើម!ខ្ញុំទប់ខ្លួនឯងមិនទាំងចង់ជាប់ផង
គេក្បត់ខ្ញុំ !!!
ទីង តុង!
ស៊ូនូ!ស៊ូនូបានចុចកណ្ដឹងនោះ ខ្ញុំហាមអីមិនទាន់ទេ ខ្ញុំពិតជាធ្វើអីមិនកើតពិតមែន វាពិតជាឈឺខ្លាំងណាស់
ក្រាក!
ផាច់!ផាច់!
ពីរកំផ្លៀងពីដៃររបស់ស៊ូនូ និង ជុងវ៉ុន
ខ្ញុំឃើញមុខនាងហើយខ្ញុំចង់តែសម្លាប់នាងទេ តែខ្ញុំជាមនុស្សចេះអត់ធ្មត់ណាស់ ខ្ញុំមិនយកដៃរខ្ញុំទៅប៉ះសម្រាមទេ!!
"មីស្រីចង្រៃ នាងឯងសមតែទៅងាប់ ចូលចិត្តសុីរបស់ ត ពីគេណាស់មែនទេ?"ជុងវ៉ុនជាអ្នកបើកឆាកម្ដងហើយលើកនេះ
"នេះនែ៎!!ឆ្ងាញ់ទេ ឃើញថានាងឯងនេះវាឃ្លានសុីរបស់គេណាស់ អ៊ីចឹងសុីទៅ ឆ្កែយើងវាសុីមិនអស់ទេ!"ជុងវ៉ុននិយាយដោយយកបាយមួយថង់ យកដាក់មាត់នាងតែម្ដង ថារបស់ឆ្កែនោះ!មិនមែនទេគេមិនសាហាវដល់ថ្នាក់នឹងទេ គេគ្រានើតែគម្រាមនាងប៉ុណ្ណោះ
"ហុី ជួយ...ជួយអូនផង...ហិ..ហឹហឹ"
នេះគឺ kim yunjoo!ជាស្រីមុខក្រាស់ម្នាក់នោះនាងជាអ្នកធ្វើការនៅហាងកាហ្វេជាមួយហុីសឹង!!
"ជាប្រុសថាមិនចង់វៃស្រី តែឃើញមុខនាងឯង ហើយគឺចង់តែទះអោយបែកមាត់ទេ ទាក់របស់គេហើយថែមទាំងផ្ញើរសារមកឌឺមិត្តប្រុសគេទៀត!"ស៊ូនូក៏មិនអន់ដែរ
នេះជាហេតុផលដែរខ្ញុំស្រឡាញ់ពួកគេទាំងពីរ!!
"ពួកឯងកំពុងធ្វើស្អីនឹង?"
Author part!
ហុីសឹងចេញមកជាមួយនឹងកន្សែងរំពាក់កណ្ដាលខ្លួន មកដល់ភ្លាមនាយបានទាញរាងតូចយ៊ុនជូ មកខាងក្រោយរួចក៏តម្លើងសម្លេងទៅកាន់ពួកគេបន្តិច
"ជេគ?"ហុីសឹងគេទើបនឹងចាប់ភ្លឹកថាជេគក៏បានមកដូចគ្នា
"យា៎...ខានជួបគ្នាតែមួយអាទិត្យសោះ ឥឡូវឆ្លាតណាស់ ចេះលួចមានមនុស្សស្រី ចេះប្ដូរចិត្តទៅស្រឡាញ់មនុស្សស្រីទៀត"ជេគពោលឡើងដោយទឹកមុខញញឹមញញែមដដែល និយាយមែនបែបនេះគួរអោយខ្លាចទៅវិញយ៉ាងមិចទេស
"ជេគ..បង"
"ជុជុជុ លោកជាអ្នកបោះបង់ខ្ញុំ!ដូច្នេះ កុំស្ដាយអោយសោះនៅពេលដែរលោកបោះបង់ខ្ញុំរួចហើយនោះ"ជេគនិយាយរួចរៀបនឹងដើរចេញតែក៏ត្រូវអាក់ដំណើររបស់ខ្លួនដោយសម្ដីរបស់ហុីសឹងវិញ....
Enjoy ur reading

Lovers to Enemies.Where stories live. Discover now