Ep17

371 57 0
                                    

តុ តុ តុ!
បញ្ចប់ប្រយោគក្នុងចិត្តភ្លាម នាយក៏បានលឺសម្លេងគោះទ្វាឡើងមក
នាយក៏ប្រញ៉ាប់ជូតទឹកភ្នែកខ្លួនចេញហើយក៏ប្រញ៉ាប់ងើបបើកទ្វា...
"នីគី...?"
"បងមិនអីទេឬ?"
"បងមិ...មិនអីទេ"នាយឆ្លើយតបទៅនីគីដោយមិនភ្លេចភ្ជាប់ស្នាមញញឹមទៅជាមួយផងដែរ
"ហឹម..."
"បងអាចអោបខ្ញុំបាន...បងចាំទេកាលខ្ញុំមិនទាន់ទៅនៅប្រទេសជប៉ុន បងតែងតែអោបខ្ញុំនៅពេលដែរបងពិបាកចិត្ត"នីគី
"បងមិនមែនជុងវ៉ុនពីមុនទេ!"
"បងជាមនុស្សរឹង...រឹងមាំ..."ជុងវ៉ុន
"បងសម្រាកសិនទៅ..."
"អឹម និយាយចឹងបងជួយផ្ញើរអាស័យដ្ឋានផ្ទះបងស៊ុនវ៊ូអោយខ្ញុំបន្ទិចបានទេ?"
"អឹម...បាន!និយាយចឹងឯងអាចហៅគេស៊ូនូបាន"
"បាទ!!អរគុណបងហើយ!"
"មកវិញចាំខ្ញុំទិញអីញ៉ាំជូនបង"
"អឺ អឺ!!បាយៗណា៎"
"បាទ បាយបាយ"
ការសន្ទនាបញ្ចប់ភ្លាមនីគីក៏ប្រញ៉ាប់រត់ចេញទៅយ៉ាងលឿន
ចំណែកឯជុងវ៉ុនមិននៅបន្ទប់យូរក៏បានចុះមកក្រោមដូចគ្នា
"ស្អីនឹង??"
"អឺ...គឺ"
"សុំទោសណា៎ បងជុងវ៉ុនខ្ញុំធ្វើតាមបញ្ជាបងជេយ៍ដែរទេគាត់ថាបើពួកខ្ញុំមិនធ្វើទេគាត់នឹងដេញខ្ញុំចេញហើយ"
"មិ...មិនអីទេ...តែគេអោយបងធ្វើអី"
"គាត់អោយបងយកខោអាវទាំងអស់នឹងទៅបោកដោយដៃរខ្លួនផ្ទាល់អោយអស់"ស៊ាវណាននិយាយមិនទាន់ទាំងចប់ពីមាត់ផង នាយតូចក៏ប្រញ៉ាប់អោនទៅរើសខោអាវដែរ រប៉ាត់រប៉ាយលើសូហ្វានោះមកមើល...
"អាវរបស់អ្នកណានឹង?"
"នេះមិនមែនរបស់ខ្ញុំទេ?"ជុងវ៉ុន
"ចា៎...វាជារបស់អ្នកនាងសា..សាន អុី"
ផឹប!!
"បងជុងវ៉ុន...អាយណាថាកុំធ្វើបែបនេះអី"អាយណា
"វានាំតែមានរឿងទេណាឧ បងជុងវ៉ុន"ស៊ាវណាន
"ភ្លើងវានៅតិចខ្លាំងណាស់!យកសាំងមកថែម"
"អឹ..បាទ បាន"
នាយតូចមិនខ្វល់នឹងសម្ដីអ្នកណាឡើយ នាយថែមទាំងប្រាប់កូនចៅដែរនៅជិតនោះអោយយកសាំងមកថែមទៀតផង...
ត្រូវហើយជុងវ៉ុនបានយកខោអាវទាំងនោះទៅដុត!
"បងជុងវ៉ុន..."
"ពួកឯងមិនបាច់បារម្ភទេយើងជាអ្នកធ្វើយើងជាអ្នកទទួល មិនមែនដូចមនុស្សខ្លះធ្វើមិនទទួលនោះទេ!!"
"ពួកឯងទៅក្នុងសិនទៅ"
"ចា៎..."
ប្រហែលជា 10 នាទីក្រោយ
ជុងវ៉ុនក៏បានដុតខោអាវទាំងនោះអស់រលីង!ក៏មិនភ្លេចយកទឹកចាក់ដើម្បីពន្លត់ភ្លើងដូចគ្នា
_____
"បងហត់ណាស់..បងទៅលើសិនហើយ"
"កុំអោយអ្នកណាមករំខានបង"ជុងវ៉ុន
"ចា៎ បងជុងវ៉ុន"ស៊ាវណាន
.......
អាយ****!!
"អ្នកណាជាអ្នកធ្វើបែបនេះ?"សានអុី
"មិនលឺយើងសួរទេឬ??"
"គឺ...គឺបងជុងវ៉ុន"
"ជេយ៍...អូនថាជុងវ៉ុនគេកាន់តែខ្លាំងទៅៗហើយ"
សានអុីងាកមកនិយាយជាមួយជេយ៍ដោយមិនភ្លេចច្បូតសក់ខ្លួនទៅក្រោយបន្តិចផងដែរ
"ជុងវ៉ុន!!"
"យ៉ាង ជុងវ៉ុន...!"
"គេនៅឯណា?"ជេយ៍បានសួរទៅកាន់អាយណាដែរនៅជិតនោះ
"គាត់នៅខាងលើបន្ទប់..."
តុ តុ តុ
ជេយ៍បានព្យាយាមគោះទ្វាជាខ្លាំងបន្តែនៅតែគ្មានការឆ្លើយតបដដែរ!
"បើឯងមិនបើកទេយើងនឹងទម្លុះទ្វានឹងចូលទៅហើយ!!"
ក្រាកក/សម្លេងបើកទ្វា
"ឯងឆ្កួតហើយមែនទេ?"ជេយ៍
អឹម....
និយាយមិនទាន់ផុតពីមាត់ផងជេយ៍ត្រូវបានជុងវ៉ុនចាប់ថើបតែម្ដង!!
គេក៏មិនភ្លេចដៀងភ្នែកទៅមើលសានអុីដែរនៅជិតនោះដូចគ្នា!
ជុងវ៉ុនដោយឃើញសានអីនៅភាំងនៅឡើយក៏ប្រញ៉ាប់ទាញជេយ៍ទៅក្នុងបន្ទប់ហើយក៏បិទទ្វាទាំងដែរមាត់នៅជាប់គ្នានៅឡើង...
"ជាស្អីរបស់ឯងទៀតហើយ?"
"អត់មានអីផង.."
"គ្រាន់តែថើបលេងនឹង"ជុងវ៉ុន
......
"ជេ...ជេយ៍??"សានអុីដែរនៅខាងក្រៅក៏បានភ្ញាក់ពីការភាំងក៏ប្រញ៉ាប់គោះទ្វាហៅជេយ៍
......
ក្រាក...
"ឯណាសានអុី?"
"ទៅស្លាប់បាត់ហើយទេដឹង??"
ជុងវ៉ុននិយាយបណ្ដើរដើរចេញពីបន្ទប់បណ្ដើរ
[.....]
ងាកមកមើលសានអុីវិញ!
នៅពេលដែរនាងនៅខាងក្រៅបន្ទប់នាងក៏បានទទួលសារមួយពីបងប្រុសរបស់នាង ហើយនាងក៏ប្រញ៉ាប់ចេញទៅយ៉ាងលឿនដោយមិនប្រាប់អ្វីមួយម៉ាត់ទៅជេយ៍
____
"ចង្រៃយ៎អើយ!!ហេតុអីបងគ្មានបានការសោះចឹង??"
"ក្រុមហ៊ុនមួយសោះកាន់កាប់មិនបានល្អ...ទៅធ្វើស្អីគេកើតនឹង?"
ផាច់!
"យើងជាបងឯងណា៎!!"
"តើឯងមានប្រយោជន៍ដល់ក្រុមហ៊ុនដែរទេ?គ្រាន់តែទាក់ប្រុសមួយនឹងរាប់ឆ្នាំ នៅមិនបាន ធ្វើយ៉ាងមិចអោយវាលែងលះជាមួយអាក្មេងនោះអោយលឿនៗទៅ!"
"បងគិតថាស្រួសហេ៎ស?"
"អាក្មេងនោះមិនធម្មតាទេ បងក៏ដឹង ជេយ៍ក៏តែងតែសុំវាលែងលះតែវាមិនព្រម!!"
"អាក្មេងនោះវាតែងតែខ្លាំងគ្រប់ពេលនឹង ហឺយ!!ធុញណាស់វើយ"សានអុី
"យើងមិនដឹង!ជិតមួយឆ្នាំ ក្រុមហ៊ុនយើងកាន់តែម្នាក់ឯងទេ ការងារក្នុងក្រុមហ៊ុនយើងធ្វើទាំងអស់ ឯងហ៊ានថាយើងគ្មានបានការ??ចុះឯងវិញ?តាមអាជេយ៍ត្រុកៗចង់10ឆ្នាំហើយក៏នៅតែមិនទាន់បាន!"
"ចាំមើលទៅ ឯងគ្មានថ្ងៃឈ្នះអាក្មេងនោះទេ បើឯងនៅតែបណ្ដោយវាទៀត"
"ខ្ញុំមិនបានបណ្ដោយទេ!!"សានអុី
"នាងល្ងង់!បើឯងនៅតែល្ងង់បែបនេះគ្មានថ្ងៃយកគេបានទេ!"
"ខ្ញុំល្ងង់?អោយខ្ញុណធ្វើយ៉ាងមិចទៀត?ខ្ញុំប្រើវិធីគ្រប់អស់ហើយ ខ្ញុំថែមទាំងលេងដល់ជិវិតវាទៀត!តែមនុស្សវាមិនងាយងាប់ ក៏មិនងាយចាញ់ស្រួលៗដែរ!!"
"យើងទុកពេលអោយឯង5ខែទៀតបើយកវាមិនបាន!ឯងលែងជាប្អូនយើងហើយ!!"
To be continue ~
Enjoy your reading!

Lovers to Enemies.Where stories live. Discover now