ភាគទី១

2K 105 14
                                    

ថ្ងៃបើកវិស្សមកាលដំបូងក្នុងសិស្សជាច្រើនបានមកសាលាដើម្បីមើលឈ្មោះនឹងបានចូលរៀន ហើយនៅក្នុងនោះក៏មានក្មេងប្រុសម្នាក់កំពុងតែដើរទៅដើរមករកកន្លែងបិទប្រកាសព្រោះតែគេទើបតែផ្ទេរសាលាមកមិនទាន់ស្គាល់ទីតាំងសាលាច្បាស់នោះទេ ដើរចុះដើរឡើងនាយតូចក៏ឃើញកន្លែងមួយមានមនុស្សជុំគ្នាយ៉ាងច្រើនគេក៏ដើរទៅមើល ប៉ុន្តែដោយសារមនុស្សច្រើនពេកគេមើលមិនឃើញអ្វីនោះទេ រាងតូចហក់ផងលោតផងព្រោះតែចង់ដឹង

"ហ្អើយ!!!! មនុស្សច្រើនណាស់មើលយ៉ាងម៉េចនឹងឃើញទៅ?"គេរអ៊ូម្នាក់ឯងតិចៗ ហើយក៏ទៅឈរនៅម្ខាងចាំឲ្យមនុស្សចេញទៅសិនចាំចូលទៅមើលតាមក្រោយ មួយសន្ទុះក្រោយសិស្សទាំងអស់នោះក៏នាំគ្នាចេញទៅព្រោះតែពួកគេរកឈ្មោះឃើញហើយ

"ទីបំផុតពួកគេទៅហើយ"នាយតូចនិយាយទាំងសប្បាយចិត្តគេដើរទៅរកមើលឈ្មោះនៅកន្លែងបិទប្រកាសនោះ កំពុងតែផ្ចង់អារម្មណ៍រកឈ្មោះក៏មានដៃម៉ាប់ៗមួយលូកមកចង្អុលលើក្រដាស់ឈ្មោះដែរ

"រកឃើញហើយ ហីយ៉ាបានរៀនថ្នាក់ជាមួយហ្គ្យូទៀតហើយ"សំឡេងយ៉ាងពិរោះបន្លឺឡើងពីក្រោយខ្នងគេ រាងតូចក៏ប្រញាប់ងាកទៅមើលធ្វើឲ្យគេភ្លឹកនឹងផ្ទៃមុខសរលោង ថ្ពាល់ប៉ោងៗបបូរមាត់ក្រហមព្រឿងៗពិតជាគួឲ្យស្រលាញ់ណាស់

"សួស្តីឯងជាសិស្សថ្មីហេស?យើងមិនដែលឃើញមុខ"គេនិយាយមកកាន់កម្លោះតូចធ្វើឲ្យគេភ្ញាក់ពីភ្លឹកមកវិញ

"បា...បាទពិតមែនហើយ"នាយតូចតបទៅគេវិញទាំងញឹមៗតិចៗ

"អឹម យើងឈ្មោះគីម ស៊ុននូ ជាសិស្សឆ្នាំទីមួយ តើឯងឈ្មោះអី?"ស៊ុននូសួរគេដោយស្នាមញញឹមមកកាន់គេ

"ខ្ញុំឈ្មោះលី យ៉ុងប៊ុក ហៅថាហ្វីលីកក៏បាន(មិនដឹងសរសេរត្រូវអត់ទេ🥲)ជាសិស្សឆ្នាំទីមួយដូចគ្នាទើបតែផ្ទេរមក"នាយតបវិញ

"រីករាយដែលបានស្គាល់ហ្វីលីក"កម្លោះតូចស៊ុននូលើកដៃបំណងទៅចាប់ដៃគេ ហ្វីលីកក៏លើកដៃមកចាប់វិញ

"យ៉ាងណាពួកយើងរៀនជាមួយគ្នាហើយធ្វើជាមិត្តនឹងគ្នាតែម្ដងទៅ ម៉ោះយើងនាំទៅស្គាល់មិត្តយើងម្នាក់ទៀត"ស៊ុននូ អូសដៃហ្វីលីកចេញទៅរកតែគេត្រៀមខ្លួនមិនទាន់

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now