ជីមីនបាននាំថេហ៍ហ្យុងមកហាងអាហារមួយកន្លែងវាជាហាងដ៏ល្បីមួយព្រោះហាងនេះសុទ្ធតែអ្នកមានៗចូលមកញាំអាហារក្នុងហាងមួយនេះ ហើយមូលហេតុដែលគេនាំមកនោះដោយសារតែជុងហ្គុកសុំឲ្យគេនាំមក។ នាយបានទៅរកមើលថេហ៍នៅឯហាងរបសើគេ នាយពិតជាឃើញថេហ៍តែមិនហ៊ានចូលទៅរកព្រោះមនុស្សច្រើនពេកទើបមកសុំជំនួយពីបងថ្លៃវិញហើយក៏មានចំណែកយ៉ុនហ្គីដូចគ្នា
ជីមីននិងថេហ្យុងបណ្ដើរគ្នាចូលក្នុងហាងជីមីនក៏ដឹកដៃមិត្តទៅបន្ទប់VIPដែលមានស្វាមីនិងប្អូនថ្លៃនៅក្នុងនោះ។ ថេហ្យុងដើរតាមមិត្តទាំងចម្ងល់នឹកឃើញអីបាននាំមកញាំអាហារនៅហាងថ្លៃបែបនេះ?
"នែ!!!មីនឯងប្រាប់យើងមកម៉េចក៏នាំយើងមកទីនេះ?"ដោយទ្រាំឆ្ងល់មិនបានទើបដាច់ចិត្តសួរ
"កុំទាន់សួរចូលសិនទៅ"ជីមីនបើកទ្វារបន្ទប់ឲ្យមិត្តចូលព្រោះពួកគេដើរមកដល់ហើយ
"មិនចូលបើឯងមិនប្រាប់"ថេហ៍អោបដៃងាកមុខទៅម្ខាង
"ហើុយឯងចូលទៅចាំយើងប្រាប់ណា"ជីមីនព្យាយាមលួងលោម មកដល់ហើយមិនចូលយ៉ាងម៉េចនឹងកើតទៅ
"អឺ ចូលក៏បាន"ថេហ៍ក៏ដើរចូលទៅ ក្នុងបន្ទប់ឃើញតែយ៉ុនហ្គីប៉ុណ្ណោះព្រោះជុងហ្គុកទឋោបន្ទប់ទឹកបាត់ហើយ
"មកហើយហេស ម៉ោះអង្គុយទៅ"សំឡេងយ៉ុនហ្គីក៏បន្លឺឡើងបន្ទាប់ពីឃើញវត្តមានប្រពន្ធនិងមិត្តរបស់គេ
"យ៉ុន ចុះ...."ជីមីនមិនទាន់បានបញ្ចប់សំណួរផងក៏មានអ្នកបើទ្វារចូលមក
"ថេហ៍/ជុងហ្គុក"ថេហ្យុងនិងជុងហ្គុកបន្លឺឡើងព្រមគ្នាបន្ទាប់ពីឃើញគ្នាហើយ
"ថេហ៍ បងនឹកអូនណាស់"ជុងហ្គុកស្ទុះទៅអោបរាងតូចដោយក្ដីនឹករលឹក ឯថេហ៍វិញគេនៅភាំងនៅឡើងគេមិនបានអោបតបជុងហ្គុកឡើយ
"ហេតុអ្វីក៏ចាកចេញពីបងហា៎ 19ឆ្នាំមកនេះបងតាមរកអូនស្ទើរឆ្កួតហើយដឹងទេ?"ជុងហ្គុកពោលឡើងទងមិនទាន់ប្រលែងចេញពីការអោបនៅឡើយ
"ហ្អឹក...ហ្អឹក...សូមទោស"ពាក្យសូមទោសចេញពីមាត់ថេហ្យុងស្របនឹងទឹកភ្នែកហូរចុះមក ចំណែកប្ដីប្រពន្ធមួយគូនេះក៏លបៗចេញទៅក្រៅខ្ចិលនៅរំខានគេ
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់