__Hyunlix
នៅក្នុងឡានហាក់មានសភាពស្ងប់ស្ងាត់តាំងពីចេញពីហាងកាហ្វេរបស់ថេហ្យុងមកគ្មានអ្នកណានិយាយអ្វីឡើយ ក្នុងឡានពេលនេះមានតែសំឡេងដកដង្ហើមរបស់មនុស្សពីរនាក់ប៉ុណ្ណោះ។ ដោយស្ងាត់យូរពេកហ្យុនជីនក៏ផ្ដើមនិយាយមុន
"អឺ...ហ្វីលីក..."នាយហៅរាងតូចតិចៗទាំងភ្នែកកំពុងសម្លឹងមើលផ្លូវ
"បាទ សិស្សច្បងមានអ្វីមែនទេ?"ហ្វីលីកដកភ្នែកចេញពីបង្អួចងាកមកមើលមុខនាយ
"គឺ គ្មានទេគ្រាន់តែចង់សួររឿងមួយ"
"រឿងអ្វីទៅ?"
"តើឯងបាត់ទៅណារយៈពេល2ខែមកនេះ" ដំបូងនាយមិនចង់សួរនោះទេ ប៉ុន្តែគេមិនអស់ចិត្តក៏សួរតែម្ដង
"អរ គឺខ្ញុំទៅអូស្ត្រាលីជាមួយបងប្រុស"
"អឹម" នាយងក់ក្បាលតិចៗហើយក៏ផ្ដោតលើការបើកបរបន្តទៀត សភាពក្នុងឡានក៏ប្រែជាស្ងប់ស្ងាត់ម្ដងទៀតរហូតដល់ភោជនីយដ្ឋាន។ នាយចតឡានហើយក៏ចុះមកព្រមគ្នាជាមួយរាងតូចក៏ឃើញអ្នកផ្សេងទៀតកំពុងឈរចាំក៏ដើរទៅរក
"តោះឆាប់ចូលទៅពូបានកក់បន្ទប់VIPរួចហើយ"ឃើញគ្នាមកគ្រប់ហើយជុងហ្គុកក៏បបួលចូលទៅ
"ឈប់សិនលោកពូ មិនបបួលពូយ៉ុននិងពូមីនមកដែរទេហេស?"ស៊ុងហ៊ុមសួរ
"ចូលសិនទៅចាំពូខលទៅបបួល"
"បាទ" គ្រប់គ្នាក៏ដើរចូលទៅក្នុងភោជនីយដ្ឋានទាំងអស់គ្នា ដោយស៊ុននូដើរអោបដៃថេហ្យុងជាប់ដូចខ្លាចអ្នកណាចាប់អាប់ប៉ាបាត់អញ្ចឹង
"សូមស្វាគមន៍"ដើរចូលដល់ក្នុងហាងក៏មានបុគ្គលិកឈរចាំទទួលយ៉ាងកក់ក្ដៅ ពួកគេក៏ញញឹមតបវិញហើយដើរចូលទៅខាងក្នុង
"អូហ៍! សួស្តីលោកចន"អ្នកគ្រប់គ្រងក្នុងភោជនីយដ្ឋាននោះក៏ដើរមករាក់ទាក់នាយ
"បាទសួស្ដី ខ្ញុំបានកក់បន្ទប់VIPហើយ"
"អរ ចា៎ស អញ្ជើញមកខាងនេះ"
"បាទ" អ្នកគ្រប់គ្រងនោះក៏នាំពួកគេទៅរកបន្ទប់VIP
__VIP_room
ចូលមកដល់ខាងក្នុងបន្ទប់នេះធំទូលាយល្អណាស់ថែមទាំងមានតុវែងមួយតុខ្លីមួយសម្រាប់ភ្ញៀវដែលមានគ្នាច្រើន គ្រប់គ្នាចូលអង្គុយក្នុងតុ
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់