បីថ្ងៃបន្ទាប់ រយៈពេលបីថ្ងៃបានកន្លងផុតទៅថ្ងៃនេះដែរគឺជាថ្ងៃដែលស៊ុងហ៊ុន ស៊ុននូនិងអ្នកផ្សេងទៀតត្រឡប់មកវិញហើយ។ យ៉ុនជុនក្រោយពីបានដំណឹងគេក៏ទៅចាំទទួលនៅឯប្រលានយន្តហោះ ពេលនេះគេកំពុងអង្គុយផឹកកាហ្វេដើម្បីរង់ចាំ បន្តិចក្រោយមកយន្តហោះពីទីក្រុងប៉ារីសក៏បានចុះចតរាងក្រាស់ក៏ដើរទៅចាំនៅកន្លែង check out មុន ស្របពេលនោះដែរឡានរបស់ត្រកូលមីនក៏បានមកចាំដើម្បីទទួលចៅហ្វាយដូចគ្នាដែរ។ ប្រមាណប្រហែលជា20នាទីមក អ្នកដំណើរទាំងអស់ក៏បានមកកន្លែង check out ដើម្បីត្រឡប់ទៅផ្ទះឬទៅសណ្ឋាគារដើម្បីសម្រាកក្នុងនោះក៏មានស៊ុងហ៊ុន ស៊ុននូ បុមឃ្យូនិងចាស់ៗទាំងបួនផងដែរ
"ហីយ៉ា!!ឃ្យូមានអ្នកមកចាំទទួលទៀតន៎!!"ស៊ុននូក្រឡេកឃើញយ៉ុនជុងក៏អោនទៅនិយាយខ្សិបៗក្បែរត្រចៀកមិត្ត
"ឯងនិយាយស្អី គេអាចមិនមែនមកទទួលពួកយើងក៏ថាបាន"បុមឃ្យូងាកមកតបនឹងស៊ុននូវិញ តែភ្លាមនោះយ៉ុនជុនក៏បានសំដៅមករកពួកគេ
"ជម្រាបសួរលោកពូ"នាយក្រាស់អោនគំនាបជម្រាបសួរទៅកាន់រាងចំណាស់ទាំងបួន
"បាទ!! នេះមកទទួលកូនឃ្យូមែនទេ?"ជីមីនក៏ឆ្លើយហើយបន្ថែមសំណួរពីលើទៀត
"បាទពិតមែនហើយ តែមិនមែនតែម្នាក់ទេអាហ៊ុននិងស៊ុននូក៏ទៅដូចគ្នា"នាយញឹមៗតបនឹងអ្នកមានវ័យចំណាស់ជាង
"មានគម្រោងទៅណាបន្តមែនទេ?"ថេហ៍
"រឿងនេះត្រូវសួរអាហ៊ុនហើយបាទ"
"គ្រាន់តែចង់ទៅញាំអីជុំគ្នាបន្តិចនោះទេលោកពូព្រោះបែកគ្នាយូរ"
"នេះមិនគិតទៅសម្រាកសិនទេហេស?"ជុងហ្គុក
"ពួកយើងទៅញាំអាហារតែមួយភ្លែតក៏ត្រឡប់មកវិញហើយ"
"អឹម!! បើអញ្ចឹងទៅចុះហើយប្រញាប់នាំកូនពូមកវិញណា"
"បាទលោកពូ!! អញ្ចឹងពួកយើងទៅសិនហើយ"ពួកគេក៏លាចាស់ៗទាំងបួនហើយក៏នាំគ្នាចេញទៅ ចំណែកប្ដីប្រពន្ធពីរគូនេះក៏ឡើងឡានរបស់ត្រកូលមីនទៅដូចគ្នា
#skip
ឡានសេរីទំនើបបញ្ជាចង្កូតដោយកម្លោះសង្ហារឆយ យ៉ុនជុនកំពុងតែបើកនៅលើដងវិថីដែលមានភ្លើងបំភ្លឺពាសពេញ ក្នុងឡានមានសភាពស្ងប់ស្ងាត់ព្រោះតែគ្មានអ្នកណានិយាយអ្វីឡើយព្រោះតែធ្វើដំណើរមកពីឆ្ងាយមិនទាន់បានសម្រាកនៅឡើយ ដោយអស់កម្លាំងពេកបុមឃ្យូដែលអង្គុយនៅបាំងខាងមុខក្បែរយ៉ុនជុនក៏សំងំគេងសិនទម្រាំតែទៅដល់ ភោជនីយដ្ឋានក៏ឆ្ងាយគួរសមដែរ ចំណែកស៊ុននូក៏ដូចគ្នាគេគេងផ្អែកស្មារបស់ស៊ុងហ៊ុនឯដៃក៏ស្រាក់ជាមួយដៃក្រាស់មិនរបេះ ស៊ុងហ៊ុនវិញគេមិនបានគេងនោះទេគឺនៅបានគ្នានឹងយ៉ុនជុនកុំឲ្យនាយឯកា
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់