ភាគទី២៦

483 70 4
                                    

នៅភូមិគ្រឹះហ្វាងពេលនេះមនុស្សម្នាបានចូលសម្រាកអស់ទៅហើយ តែបើក្រឡេកមកមើលក្នុងបន្ទប់អ្នកកម្លោះហ្យុនជីនឯណេះវិញនាយកំពុងតែគេងផ្កាវ់មុខលើពូកស្ដាប់សំដីមិត្តស្ដីបន្ទោសពីខ្សែទូរស័ព្ទម្ខាងទៀត ព្រោះថាព្រោះតែរឿងនោះស៊ុងហ៊ុនបានខលជេរនាយមួយល្ងាចហើយមកដល់ពេលនេះនៅមិនទាន់ឈប់ទៀត ចិត្តនាយចង់តែបិទទូរស័ព្ទចោលណាស់តែខ្លាចថាពេលគេមកវិញនឹងត្រូវខ្លាំងជាងនេះទើបទ្រាំស្ដាប់ទាំងធុញទ្រាន់បែបនេះសិនទៅ

"បានហើយៗ នេះប្រុងជេរយើងទល់ភ្លឺហេស?"ដោយសារតែទ្រាំស្ដាប់ទៀតលែងបាននាយក៏ដាច់ចិត្តហាមាត់សួរទៅអ្នកម្ខាងទៀត

(អឺ តាមចិត្តយើងណាចង់តែជេរឯង7ថ្ងៃ7យប់ទេ ព្រោះតែឯងទើបសង្សារយើងរករឿងយើង)

"ហើយយ៉ាងម៉េច?"

(ហើយយ៉ាងម៉េចហេស? ឯងចេះមកសួរបែបនេះកើត!!)

"បានហើយចាំស្អែកចាំនិយាយទៀត ឥឡូវយើងត្រូវការដេក"ថាហើយនាយក៏បិទទូរស័ព្ទហើយបម្រះខ្លួនគេងផ្ងារវិញ នាយលើកដៃគងថ្ងាស់នឹកគិតរឿងដែលបានធ្វើដាក់រាងតូច នាយគិតរហូតដល់គេងលក់មិនដឹងខ្លួន

........

ព្រឹកថ្ងៃថ្មី អ្វីៗក៏ដូចតែសព្វដងគ្មានអ្វីផ្លាស់ប្ដូរនោះទេ រាងតូចហ្វីលីកក៏មករៀនតាមធម្មតា ថ្ងៃនេះគេរៀងស្រស់ស្រាយវិញខ្លះហើយមិនក្រៀមក្រំដូចប៉ុន្មានថ្ងៃមុននោះទេ។ រាងតូចដើរចូលថ្នាក់រៀនសំដៅទៅតុអង្គុយរបស់គេដាក់កាតាបលើនោះហើយរៀបនឹងដើរចេញទៅក្រៅក៏ជួនពេលដែលហ្យុងប៊ីនចូលមក

"អរុណសួស្តី"កម្លោះមហារួសរាយហ្យុងប៊ីនគ្រាន់តែឃើញរាងតូចក៏ញញឹមរាក់ទាក់តែម្ដង

"ថ្ងៃនេះចម្លែកម្ល៉េះឯងមករៀនពីព្រឹក"ហ្វីលីកក៏និយាយលេងសើចជាមួយគេតាមបែបអ្នកស្និតស្នាលអីបែបនេះ

"ក៏ព្រោះតែអារម្មណ៍ល្អនឹងណា"

"មានរឿងអីទើបអារម្មណ៍ល្អបែបនេះ?"

"មិនប្រាប់!!"

"អោ៎វវ" រាងតូចធ្វើមុខជូរពេលដែលគេមិនប្រាប់ ហ្យុងប៊ីនឃើញហើយក៏អស់សំណើចបន្តិច

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now