__កុងទីន
នៅក្នុងកុងទីនពេលនេះគឺពោរពេញដោយសិស្សយ៉ាងច្រើនអ្នកខ្លះមកញាំបាយឯអ្នកខ្លះទៀតក៏មកទិញរបស់ញាំផ្សេងៗ ចំណែករាងតូចហ្វីលីកវិញពេលនេះកំពុងអង្គុយចាំមិត្តទៅយកបាយ គេកំពុងតែអង្គុយចាំមិត្តសុខៗក៏ស្រាប់តែអ៊ុនចូនិងគ្នីគ្នារបស់នាងមកដេញរាងតូចចេញ
"នែ៎!! ឆាប់ក្រោកចេញទៅយើងចង់អង្គុយតុនេះ"នាងបន្លឺដេញរាងតូចចេញទាំងដែលគេមកអង្គុយតុនេះមុន
"តុគគោកម៉េចមិនទៅអង្គុយបានជាមកដណ្ដើមមិត្តយើង?"ហ្វីលីករផបនឹងក្រោកចេញទៅហើយតែស៊ុននូក៏មកដល់ល្មមទើបសួរទៅកាន់នាងដែលឈរញញឹមនោះ នាងងាកមកមើលមុខស៊ុននូបន្តិចស្នាមញញឹមមិញនេះក៏បាត់ទៅវិញ
"មើលមុខស្អីមិនឮមិត្តយើងសួរទេហេស?"ដោយមិនឮនាងឆ្លើយបមគ្យូក៏សម្លុតសួរនាងម្ដងទៀត ធ្វើឲ្យនាងពីរនាក់ដែលឈរក្បែរអ៊ុនចូចាប់ផ្ដើមភ័យហើយក៏អូសអ៊ុនចូចេញទៅ
"ណេះ បាយលើកក្រោយចេះបដិសេធគេផងកុំស្លូតពេក"ពួកនាងចេញទៅផុតបមគ្យូក៏ហុចបាយឲ្យហ្វីលីកហើយក៏ប្រាប់គេឲ្យចេះតបតខ្លះស្លូតពេកគេធ្វើបាបណាស់
"អឹម លើកក្រោយយើងនឹងបដិសេធ"ហ្វីលីកតបនឹងមិត្តហើយក៏ទទួលបាយមកញាំ
"នែ៎!! ពួកឯងអូសយើងមកធ្វើអី?"ក្រោយពីត្រូវមិត្តអូសចេញមកអ៊ុនចូក៏ស្រែថាឲ្យពួកនាងខ្លាំងៗ
"ឯងមិនមើលមុខពីរនាក់នោះទេហេស សម្លឹងមកដូចចង់ស៊ីសាច់ពួកយើងចឹង"ជូនអុី និយាយទាំងទឹកមុខភ័យខ្លាច
"ពិតមែនហើយ ម្សិលមិញណាទះយើងឡើងជាំមុខសំណាងហើយមុខធម្មជាតិបើមុខកែណាយើងមិនហ៊ានស្រមៃថាមុខយើងទៅជាយ៉ាងណាទេ"ជូមី បន្ថែមពីក្រោយជូនអុីព្រមទាំងលើកដៃមកស្ទាបមុខកន្លែងដែលត្រូវទះម្សិលមិញ
"ពួកឯងខ្លាចវាហេស?"អ៊ុនចូងាកមកសម្លក់មិត្តពេលឃើញពួកនាងដូចជាខ្លាចៗបែបនេះ
"នែ៎!ឯងយើងមិនចង់ខូចសម្រស់ទេណា"
............
__ហាងកាហ្វេ
ជីមីននិងយ៉ុនហ្គីបណ្ដើរគ្នាចូលក្នុងហាងកាហ្វេរបស់ថេហ្យុងយ៉ាងស្អិតរមួតមើលទៅញួរឲ្យច្រណែនណាស់ ទាំងពីរនាក់ដើរចូលក្នុងហាងកាហ្វេកាត់ក្នុងហាងដោយមិនខ្វល់ថាអ្នកណាសម្លឹងមើលខ្លះនោះទេព្រោះតែពួគេជាប្ដីប្រពន្ធហើយទៅខ្វល់ធ្វើអីទៀតទៅ?
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់