ភាគទី១៥

550 73 9
                                    

នៅក្នុងខុនដូដ៏ធំទូលាយមួយបង្ហាញឲ្យឃើញរាងតូចស៊ុននូកំពុងតែអង្គុយរៀននៅលើតុក្បែរទ្វារចំណែកថេហ្យុងកំពុងតែរៀបចំកន្លែងគេង កំពុងអង្គុយរៀនសុខៗស៊ុននូក៏នឹកឃើញសួតអាប់ប៉ារបស់គេ

"អាប់ប៉ា! តើអាប់ប៉ាស្គាល់លោកពូជុងហ្គុកដែលទេ? គាត់ជាប្អូនប្រុសរបស់អ៊ុំយ៉ុន"ស៊ុននូដកភ្នែកពីមេរៀនងាកមកសួរអាប់ប៉ាដែលកំពុងរៀបចំកន្លែងគេងនោះ

"កូនស្គាល់គេហេស?"ថេហ្យុងឈរស្ងៀមបន្តិចទើបងាកមកសួរកូនប្រុស

"ក៏ស្គាល់ពេលទៅញាំបាយនៅផ្ទះពូមីន"

"ការពិតគេជាប៉ាបង្កើតរបស់កូន"ថេហ្យុងនិយាយចប់ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមក

"ពិត...ពិតមែនហេសប៉ា?"ស៊ុននូស្ទុះមកចាប់ដៃអាប់ប៉ាសួរបញ្ជាក់ ថេហ្យុងក៏ងក់ក្បាល

"ហឹក..ហឹក...ប៉ាសូមទោស"អ្នកជាប៉ាទាញកូនមកអោបជាប់ទ្រូង

"សូមទោសដែលធ្វើឲ្យកូនបែកពីប៉ាធំអស់ជាយូរឆ្នាំ"ថេហ៍បន្ថែមកម្លាំងដៃអោបកូនកាន់តែណែន ស៊ុននូក៏អោបតបវិញ

"មិនអីទេ អាប់ប៉ាយ៉ាងណាក៏អាប់ប៉ាមើលថែកូនបានយ៉ាងល្អកូនមិនខឹងប៉ាឡើយ"ស្ដាប់សម្ដីកូនហើយថេហ្យុងកាន់តែយំថែមទៀត បានកូនមួយនេះហើយស្រលាញ់ស្មើជីវិតមើលថែដូចជាកែវភ្នែក

........

ក្រឡេកមកខាងជុងហ្គុកវិញពេលនេះនាយកំពុងឈរសម្លឹងក្រៅបង្អួចនឹកគិតពីរឿងដែលនាយបាននិយាយជាមួយថេហ៍កាលពីនៅហាងអាហារ

~~ត្រឡប់ទៅពេលនៅអាហារវិញ~~

"ថេហ៍ ប្រាប់បងបានទេហេតុអីថ្ងៃនោះចាកចេញពីបង?"ជុងហ្គុកចាប់ស្មាររាងតូចសួរដោយសំឡេងស្រទន់

"គឺ...ថ្ងៃនោះលោកស្រីចនបាននាំមនុស្សស្រីម្នាក់មកធ្វើបាបខ្ញុំ ខ្ញុំខ្លាចថាបើនៅបន្តកូននឹងគ្មានសុវត្តិភាពទើបខ្ញុំសម្រេចចិត្តចាកចេញ"ថេហ្យុងក៏រៀបរាប់ប្រាប់នាយ កាលពីពេលដែលជុងហ្គុកនិងថេហ្យុងស្រលាញ់គ្នាដំបូងលោកស្រីចនមិនបានពេញចិត្តនោះទេគាត់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបំបែកបំបាក់ពួកគេ ប៉ុន្តែនៅតែយកឈ្នះចិត្តរបស់ជុងហ្គុកបាន។ រហូតដល់ថ្ងៃមួយជុងហ្គុកក៏ត្រូវទៅធ្វើការនៅឆ្ងាយរយ:ពេលយូរពេលនោះដែរថេហ្យុងក៏ទើបតែដឹងខ្លួនថាមានកូនតែគេមិនបានប្រាប់អ្នកណាឲ្យដឹងឡើយ ពេលដែលជុងហ្គុកមិននៅលោកស្រីចនតែងតែប្រើឲ្យថេហ៍ធ្វើការដូចជាអ្នកបម្រើអញ្ចឹង មិនត្រឹមតែប៉ុណ្ណោះគាត់នៅនាំមនុស្សស្រីដែលគាត់ចង់ឲ្យជុងហ្គុមរៀបការជាមួយមកធ្វើបាបគេទៀតផង។

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now