ភាគទី២១

482 60 1
                                    

បន្ទាប់ពីដោះស្រាយរួចហើយស៊ុងហ៊ុននិងស៊ុននូក៏បណ្ដើរគ្នាចេញពីបន្ទប់វិន័យ ប៉ុន្តែរាងតូចមិននិយាយរកស៊ុងហ៊ុនសូម្បីតែមួយម៉ាត់ ស៊ុងហ៊ុនសួរអ្វីក៏មិនឆ្លើយគិតតែដើរមិនឈប់

"ស៊ុននូ~ស៊ុននូ~យ៉ាងម៉េចហើយឯង?"ហ្វីលីកនិងបុមឃ្យូរត់មកចាប់ដៃស៊ុននូសួរទាំងបារម្ភ

"មិនអីទេ យើងមិនអីទេ"ស៊ុននូឃើញមិត្តបារម្ភខ្លាំងក៏ញញឹមតបពួកគេវិញ

"ហើយគ្រូពិន័យឯងទេ?"បុមឃ្យូ

"អត់ទេ"

"ពិតហេស? ម៉េចក៏គ្រូមិនពិន័យឯង?"ហ្វីលីក

"គឺ.."ស៊ុននូងាកទៅមើលមុខស៊ុងហ៊ុនហើយងាកមកវិញ ពីរនាក់នេះក៏យល់

"ចឹងតោះទៅវិញ"បុមឃ្យូក៏ចាប់ដៃមិត្តទាំងពីរបម្រុងនឹងដើរទៅវិញ

"ឈប់!!! ស៊ុនទៅជាមួយបង"មិញនេះយ៉ុនជុនមិនដឹងខ្សឹបប្រាប់អីទេ ធ្វើឲ្យស៊ុងហ៊ុនប្រញាប់មកចាប់ដៃរាងតូចអូសឲ្យទៅតាម

"ទៅណា មិនទៅទេ"ស៊ុននូក៏ព្យាយាមរើដៃចេញ

"នែ៎!!!លោកមិញនេះនិយាយអីប្រាប់ស៊ុងហ៊ុន-ហ្យុងហា៎ស?"បុមឃ្យូងាកមកសម្លក់មុខយ៉ុនជុនព្រោះមិញគេឃើញនាយខ្សឹបជាមួយស៊ុងហ៊ុន

"គ្មាននិយាយអីទេ"នាយតបហើយក៏ញាក់ស្មាដើរចេញទៅបាត់

"ហឹស លោកឯងចាំមើលចុះ"រាងតូចទន្ទ្រាំជើងខឹងនឹងនាយដែលធ្វើចរឹកហីៗបែបនេះណាស់ វាគួរឲ្យចង់ទះ

"សិស្សច្បងឆាប់មកនៅធ្វើអីទៀត?"ហ្វីលីកឃើញហ្យុនជីននៅឈរស្ងៀមក៏ហៅ

"ឯងទៅៗ"

"មកទៅជាមួយគ្នា"នាយតូចក៏អូសដៃនាយទៅតាមដែរ

____sunsun

"យ៉ាងម៉េចបងនឹង?"ពេលស៊ុងហ៊ុនលែងរាងតូចក៏សួរ នៅសុខៗអូសដៃមក

"ដែលអូនមិនទៅកន្លែងញាំអាហារព្រោះឃើញម៉ៃយ៉ានៅទៅនោះមែនទេ?"ខ្ចិលវែងឆ្ងាយនាយក៏សួរសាច់ការតែម្ដង

"ម៉ៃយ៉ា ជាអ្នកណា?"រាងតូចធ្វើមុខឆ្ងល់ព្រោះមិនស្គាល់

"គឺម្នាក់ដែលអូនឃើញអង្គុយជាមួយបងនោះ"

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now