ភាគទី១៣

510 69 9
                                    

ម៉ោងរៀនដំបូងត្រូវបានបញ្ចប់ស៊ុននូនិងបុមឃ្យូកំពុងអង្គុយក្នុងថ្នាក់ទាំងចិត្តមិនស្ងប់ព្រោះតែមិនឃើញហ្វីលីកមករៀន ខលទៅក៏មិនចូលធ្វើឲ្យពួកគេកើតចិត្តបារម្ភ ចិត្តចង់ទៅរកមិត្តតែត្រូវចាំដល់ចប់ម៉ោងរៀនសិន កំពុងតែអង្គុយពិបាកចិត្តក៏មានសំឡេងមួយសួរពួកគេ

"អ្នកទាំងពីរមិនទៅញាំបាយទេហេស?"ហ្យុងប៊ីនដើរចេញពីតុមកសួររាងតូចទាំងពីរ ព្រោះគេឃើញអង្គុយយូរដែរហើយ

"ពួកយើងញាំមិនចូលទេ ពួកយើងបារម្ភពីFelixណាស់"ស៊ុននូតបវិញទាំងមុខមិនស្រស់

"ទៅញាំទៅប្រយ័ត្នឈឺក្រពះ បុមឃ្យូក៏ដូចគ្នា"ហ្យុងប៊ីនព្យាយាមបញ្ចុះបញ្ចូលឲ្យពួកគេទៅញាំ

"អឹម ទៅក៏បាន"ងក់ក្បាលយល់ព្រមហើយក៏នាំគ្នាក្រោកចេញពីតុទៅញាំទាំងបីនាក់ ការពិតហ្យុងប៊ីនគេចាំរាងតូចទាំងពីរទៅញាំទើបទៅដែរតែដោយសារមិនឃើញគេក្រោកចេញទៅក៏ដើរទៅសួរតែម្ដង

.....

ពួកគេទាំងបីមកដល់កុងទីនហ្យុងប៊ីនក៏ឲ្យរាងតូចទាំងពីរទៅអង្គុយចាំខ្លួនជាអ្នកទៅយកបាយ។ រាងតូចកំពុងអង្គុយសុខៗក៏មានអ្នកអោនមកថើបថ្ពាល់ស៊ុននូធ្វើឲ្យគេភ្ញាក់

"ហ្អើយយ!!!អ្នកណាថើបយើ.....តាគី???"ស៊ុននូប្រុងនឹងថាឲ្យអ្នកថើបគេហើយតែងាកទៅឃើញអ្នកធ្លាប់ស្គាល់ប្ដូរមកឧទានឈ្មោះរបស់គេវិញ

"នឹកណាស់នូនូ"តាគីចាប់ទាញថ្ពាល់ស៊ុននូតិចៗ ឯបុមឃ្យូកំពុងតែឆ្ងល់ព្រោះមិនស្គាល់

"អឺ...ឈប់សិនស៊ុននូនេះជា....?"បុមឃ្យូធ្វើមុខស្លើសម្លឹងមុខពួកគេឆ្លាស់គ្នា

"នេះគឺតាគី ជាប្អូនជីដូនមួយយើង"ស៊ុននូពន្យល់មិត្តកុំឲ្យំេធ្វើមុខឆ្ងល់ទៀត

"តាគីនេះបុមឃ្យូមិត្តសម្លាញ់បង"ស៊ុននូងាកមកណែនាំប្រាប់ប្អូន

"សួស្តីហ្យុង"តាគីញញឹមស្រស់ដាក់បុមឃ្យូ បុមឃ្យូក៏ញញឹមតបវិញ

"ហើយនៀកមកវិញពីពេលណាមិនប្រាប់បងសោះ"

"ទើបតែមកម្សិលមិញនេះទេបង ខ្ញុំបានទៅជួបពូថេហ៍ហើយពូថេហ៍ថាបងរវល់ទើបចាំមកជួបថ្ងៃនេះ"

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now