ភាគទី២៨

549 83 5
                                    

ហ្យុនជីននិងហ្វីលីកបានធ្វើដំណើរមកដល់ភោជនីយដ្ឋានតាមដែលយ៉ុនជុនបានប្រាប់ ពួកគេទាំងពីរបណ្ដើរគ្នាចូលទៅខាងក្នុង ក៏មានបុគ្គលិកម្នាក់មករាក់ទាក់ពួកគេ

"សួស្តីអ្នកប្រុស!!"បុគ្គលិកប្រុសម្នាក់បានដើរមករាក់ទាក់គេតាមបែបគួរសម

"ខ្ញុំបានកក់បន្ទប់VIPរួចហើយឈ្មោះឆយ យ៉ុនជុន"ហ្យុនជីនក៏បានប្រាប់បុគ្គលិកនោះតាមឈ្មោះដែលយ៉ុនជុនបានកក់

"បាទ បើអញ្ចឹងសូមអ្នកប្រុសមកតាមខ្ញុំ"បុគ្គលិកនោះក៏នាំផ្លូវ រាងក្រាស់ក៏ចាប់កាន់ដៃរាងតូចដើរទៅតាម ហ្វីលីកសម្លឹងមើលដៃដែលនាយក្រាស់កាន់ទាំងអៀនហើយលួចញញឹមទៀតផង

"ដល់ហើយបាទ"

"អរគុណហើយ"និយាយជាមួយបុគ្គលិកហើយក៏បើកទ្វារចូលទៅ ក៏ប្រទះឃើញគូស្នេហ៍ពីរគូកំពុងតែផ្អែមល្ហែមជាមួយគ្នាគេមិនមាត់ហើយដើរទៅអង្គុយ

"អេ! អ្នកទាំងពីរមកជាមួយគ្នាមែនទេ?"បុមឃ្យូឃើញគេទាំងពីរចូលអង្គុយព្រមគ្នាក៏សួរ

"ពិតមែនហើយ"ហ្យុនជីនឆ្លើយ

"អឺ..នែ៎ក!! យ៉ាងម៉េចហើយ?"យ៉ុនជុន បុរសមហាចង់ដឹងរឿងគេអោនទៅសួរមិត្តតិចៗ

"ជិតសម្រេចហើយ"ហ្យុនជីនតបតិចៗមកវិញ

"នែ៎!!ខ្សឹបខ្សៀវអីហា៎ស?"ស៊ុងហ៊ុនឃើញរឹកពារមិត្តទាំងពីរប្លែកៗក៏សួរ

"គ្មានអីទេ ឆាប់កុម្មង់អាហារទៅ"យ៉ុនជុនប្រញាប់ប្ដូររឿងនិយាយ

"អេ! ហ្វីលីកឯងកើតអីអត់មុខក្រហមម៉េស?"ស៊ុននូដែលស្ងាត់មាត់ជាយូរនិយាយឡើងពេលឃើញមុខមិត្ត

"យើងអត់កើតអីទេ"ហ្វីលីកឆ្លើយទាំងអឹមអៀន គេអត់បានកើតអីពិតមែនគ្រាន់តែអៀនព្រោះនាយក្រាស់កំពុងតែស្រាក់ដៃគេម្ខាងជាប់មិនប្រលែងសោះ

"តែមុខឯងក្រហមខ្លាំងណាស់ណា"បុមឃ្យូ

"ប្រហែលមកពីយើងធ្វើដំណើរក្ដៅពេក"រកលេសបានទៀតជិះឡានមានម៉ាសុីនត្រជាក់សោះហ្នឹងហា៎

"មែនហេស?"ស៊ុននូនៅមិនអស់ចិត្ត

"បានហើយៗ កុម្មង់អាហារទៅ"ដោយឃើញរាងតូចអៀនពេកនាយក្រាស់ក៏និយាយកាត់កុំឲ្យពីរនាក់នោះដេញដោលពេក

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now