ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ហ្វីលីកបានក្រោកពីព្រឹក្សដើម្បីធ្វើបាយឆានិងគីមប៉ាប់ដើម្បីយកទៅឲ្យហ្យុនជីនជាការអរគុណដែលនាយបានជូនគេមកខុនដូកាលពីល្ងាចម្សិលមិញ រាងតូចឈរចម្អិនទាំងញញឹមសប្បាយចិត្តព្រោះគិតថារាងក្រាស់នឹងសប្បាយចិត្តបើគិតទៅរាងតូចបានលង់ស្រលាញ់សិស្សច្បងមុខងាប់ម្នាក់នោះទៅហើយគ្រាន់តែគេមិនទាន់ច្បាស់ពីចិត្តខ្លួនឯងប៉ុណ្ណោះ។រាងតូចចម្អិនរួចរាល់ក៏រៀបចំដាក់ប្រអប់យ៉ាងស្អាត ហើយក៏រៀបចំរបស់របរក្នុងផ្ទះបាយទុកដាក់ឲ្យបានរៀបរយ
"រៀបរយហើយ សង្ឃឹមថាសិស្សច្បងនឹងចូលចិត្ត"រាងតូចសម្លឹងមើលប្រអប់បាយដែលគេរៀបចំទាំងញញឹមហើយក៏ដើរចូលក្នុងបន្ទប់ដើម្បីរៀបចំខ្លួនទៅរៀន
__សាលារៀន
ទម្រាំតែរាងតូចមកដល់សាលាក៏ជិតដល់ម៉ោងចូលរៀនទៅហើយតែយ៉ាងណាក៏គេត្រូវតែយកអាហារដែលគេខំធ្វើទៅឲ្យរាងក្រាស់ដែរ។ រាងតូចកំពុងតែដើរសំដៅទៅអគារឆ្នាំទីបីសុខៗក៏មានសិស្សស្រីពីរបីនាក់មកកាក់មុខគេ
"ឆាប់ចាប់វាទៅ ហើយយកទៅបន្ទប់ទឹក"សិស្សស្រីដែលឈរកណ្ដាលគេបញ្ជាមិត្តឲ្យចាប់រាងតូច
"នែ៎!!!នាំខ្ញុំទៅណា?លែងខ្ញុំមិនទៅទេ"រាងតូចព្យាយាមរើចេញពីការចាប់របស់ពួកនាងតែគ្នាគេដល់ទៅពីរនាក់រើម៉េចនឹងរួចទៅបើខ្លួនតូចតែមួយនឹង?
*ព្រូស~~*
មកដល់បន្ទប់ទឹកពួកនាងក៏ក្រវាត់រាងតូចធ្វើឲ្យគេដួលអុកគូទ
"ពួកនាងនាំខ្ញុំមកទីនេះធ្វើអី?"ហ្វីលីកសួរទៅពួកនាងទាំងចងចិញ្ចើមឆ្ងល់សុខៗមកចាប់គេបែបនេះ
"ក៏នាំឯងមកប្រដៅនោះអី"ស្រីស្រស់ Soe Eunjo(ស អ៊ុនចូ)តបនឹងរាងតូចទាំងញញឹមចុងមាត់
"ប្រដៅអី ខ្ញុំមិនយល់?"
"ក៏ប្រដៅដែលឯងហ៊ានទៅស្និទ្ធស្នាលនឹងសិស្សច្បងហ្យុនជីននោះអី ហើយម្សិលមិញយើងឃើញឯងឡើងឡានរបស់គាត់ទៀត"នាងនិយាយធ្វើឲ្យរាងតូចកាន់តែឆ្ងល់គ្រាន់តែជិះឡានជាមួយនាយពាក់ព័ន្ធអីនឹងនាង?
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់