ពេលវេលាកន្លងផុតទៅយ៉ាងលឿនវិស្សមកាលចុងឆ្នាំក៏បានមកដល់ សិស្សទាំងអស់ក៏បានសម្រាកនាំគ្នាទៅជួបជុំគ្រួសារដើរលេងលំហែកាយយ៉ាងសប្បាយរីករាយ។បើក្រឡេកមកមើលទំនាក់ទំនងស្នេហាកម្លោះសង្ហារនិងសង្សារទាំងបីវិញគឺមានការស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែជីវិតស្នេហាវាមិនមានការផ្អែមល្ហែមរហូតនោះទេតែងតែមានការប៉ះទង្គិចគ្នាខ្លះហើយប្រៀបដូចជាចានក្នុងរាវអញ្ចឹង។ ដូចជាពេលនេះអញ្ចឹងកំពុងតែមានគូស្នេហ៍មួយគូអន់ចិត្តនឹងគ្នាព្រោះតែនិយាយគ្នាមិនត្រូវ ម្នាក់ចង់ទៅលេងសមុទ្រចំណែកម្នាក់ទៀតចង់ឡើងភ្នំទើបធ្វើឲ្យមានការប្រកែកគ្នាកើតឡើង
"ជុន អូននិយាយហើយអូនចង់ទៅលេងសមុទ្រ"សំឡេងបុមឃ្យូនិយាយទៅកាន់សង្សារខ្លួន
"តែបងចង់ទៅបោះតង់លើភ្នំ ទៅសមុទ្រមិនឃើញមានអ្វីសប្បាយទេ"យ៉ុនជុនតបមកវិញម្នាក់ៗនៅតែប្រកាន់ជំហរចង់ទៅកន្លែងដើរលេងរៀងខ្លួន
"ហឹក!! បងលែងស្រលាញ់អូនហើយមែនទេទើបបដិសេធអូនបែបនេះ?"រាងតូចប្រើល្បិចធ្វើជាយំគិតថាបានផលតែការរំពឹងមិនដូចបំណងសោះ
"បងតែងតែតាមចិត្តអូន គ្រាន់តែចង់ឲ្យអូនតាមចិត្តបងម្ដងមិនបានមែនទេ?"
"ហឹស!! បើអញ្ចឹងបងទៅតាមចិត្តបងទៅ អូនទៅតែម្នាក់ឯងក៏បាន"និយាយហើយរាងតូចក៏ដើរចេញទៅបាត់ ឯរាងក្រាស់ក៏អង្គុយយកដៃជ្រោងសក់ទាំងធុញថប់ នាយពិតជាចង់ឡើងភ្នំណាស់ព្រោះវាជាបំណងតាំងពីក្មេងតែគេមិនដែលបានទៅឡើយទើបលើកនេះចង់ទៅជាមួយមនុស្សជាទីស្រលាញ់តែបែជាត្រូវឈ្លោះប្រកែកគ្នាទៅវិញ
"ហ្យុង កុំពិបាកចិត្តអីចាំខ្ញុំទៅនិយាយជាមួយគេ"ស៊ុននូដែលអង្គុយមើលគេប្រកែកគ្នាជាយូរក៏និយាយលួងលោមយ៉ុនជុន ហើយក៏ក្រោកឈរដើរចេញទៅតាមមិត្តបាត់
.......
"អេ!!ស៊ុនអូនទៅណា?"ស៊ុងហ៊ូនដែលទើបតែមកឃើញចង់សង្សារខ្លួនបម្រុងនឹងដើរចេញទៅណាមិនដឹងក៏សួរ
"គឺអូនទៅនិយាយជាមួយឃ្យូ"
"មានអ្វីមែនទេ?"រាងតូចក៏បានប្រាប់នាយពីរឿងដែលកើតឡើង
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់