នៅក្នុងកុងទីនដដែល រាងតូចទាំងបីរួមទាំងស៊ងហ៊ុនកំពុងអង្គុយនៅតុញាំអាហារជុំគ្នា បន្តិចក្រោយមកយ៉ុនជុននិងហ្យុនជីនក៏ដើរមកចូលអង្គុយក្នុងតុនោះដែរ ហ្យុនជីនក្រឡេកភ្នែកទៅស្របពេលដែលហ្វីលីកងើយមកមុខធ្វើឲ្យក្រសែភ្នែកទាំងពីប្រទះគ្នា ពួកគេទាំងពីក៏សម្លឹងមុខគ្នាទៅវិញទៅមកផែនដីហាក់ឈប់វិលនៅមួយកន្លែង ពួកគេសម្លឹងភ្នែកគ្នាយ៉ាងយូរទើបភ្ញាក់ចេញមកវិញពេលឮសំឡេងឈ្មោះគ្នារបស់បុមឃ្យូនិងយ៉ុនជុន
"ហឺយយ វាយ៉ាងម៉េចលោកឯង? គ្មានកន្លែងអង្គុយហេស?"រាងតូចស្រែកដាក់អ្នកម្ខាងទៀតទាំងសម្លក់មុខគេមិនដាក់ភ្នែក
"ក៏គ្មានហ្នឹងហើយទើបមកអង្គុយ យ៉ាងម៉េចពិការភ្នែកមែន?"នាយក្រាស់ឌឺមកវិញ
"ហឹស បើអញ្ចឹងទៅអង្គុយខាងនោះទៅ"បុមឃ្យូចង្អុលកៅអីក្បែរហ្យុនជីនឲ្យរាងក្រាស់ទៅអង្គុយ
"មិនចង់"ពីម៉ាត់យ៉ាងខ្លីធ្វើឲ្យរាងតូចខឹងឡើងក្រហមមុខ
"មុខក្រាស់"រាងតូចថាហើយក៏អង្គុយញាំបាយបន្ត
"យ៉ា..."
"បានហើយយើងធុញណាស់ជួបមុខគ្នាលើកណាក៏ឈ្លោះគ្នាដែរមិនធុញទេហេស?"យ៉ុនជុនមិនទាន់ទាំងបាននិយាយផងហ្យុនជីនក៏ស្រែកកាត់ព្រោះតែគេពិតជាធុញពិតមែនឈ្លោះរាល់ថ្ងៃ
"ក៏មកពីគេរករឿងយើងមុន"យ៉ុនជុនប្រកែកទាំងមិនសុខចិត្ត
"ហឺយ បើឯងស្ងាត់ក៏ចប់ហើយចាំបាច់តបតធ្វើអី?"
"អឺៗ យើងស្ងាត់ក៏បាន"
..............
បន្ទាប់ពីញាំអីហើយរាងតូចទាំងបីក៏ដើរទៅថ្នាក់រៀនវិញឯរាងក្រាស់ទាំងបីទៅសម្អាតខ្លួនចេញព្រោះតែលេងបាល់បែកញើសបើទៅរៀនទាំងសភាពបែបនោះក៏មិនសមដែរ។ ទាំងបីនាក់កំពុងតែដើរសុខៗក៏មានអ្នកមកស្ទាក់មុខ
"អេ!! នៅមិនទាន់ស្លាប់ទេហេស? ស្មានថាទៅលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ"អ៊ុនចូនិងគ្នីគ្នាដើរមកបង្ឋ៊អាក់ផ្លូវរាងតូចហើយក៏និយាយឌឺដងទៅកាន់ហ្វីលីក
"យើងម៉េចនឹងអាចស្លាប់បានទៅបើគ្មានពួកនាងស្លាប់កំដរនោះ"ហ្វីលីកលូកដៃចូលហៅប៉ាវខោនិយាយឌឺទៅកាន់នាងវិញធ្វើឲ្យពួកនាងបើកភ្នែកធំៗ ភ្ញាក់ផ្អើលមិននឹកស្មានថារាងតូចហ៊ាននិយាយបែបនេះដាក់នាងវិញសោះ ឯមិត្តទាំងពីរក៏ភ្ញាក់ផ្អើលមិនស្ទើដែរតែក៏ញញឹមសប្បាយចិត្តដែលមិត្តលែងស្លូតដូចមុន
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់