ត្រឡប់មកខាងបីនាក់នេះវិញពេលនេះពួកគេបានមកដល់ភូមិគ្រឹះមីនហើយ ពួកគេដើរចូលទៅខាងក្នុងដោយបុមឃ្យូដើរមុខគេ ឯគូស្នេហ៍មួយគូនោះវិញគឺកាន់ដៃគ្នាឡើងស្អិតតែម្ដងស៊ុននូមិនហ៊ានលែងដៃស៊ុងហ៊ុនចេញនោះទេព្រោះតែគេភ័យគេមិនធ្លាប់មកដល់ភូមិគ្រឹះបែបនេះទេ ជួបជាមួយយ៉ុនហ្គីឬជីមីនអីជួបតែក្នុងហាងរបស់អាប់ប៉ាគេប៉ុណ្ណោះ។ ចូលមកដល់ខាងក្នុងក៏ឃើញរាងចំណាស់បីនាក់កំពុងអង្គុយក្នុងតុអាហារ គ្រាន់តែឃើញមុខរបស់ស៊ុននូភ្លាមធ្វើឲ្យជុងហ្គុងភាំង ដូចខ្លាំងណាស់ ដូចមនុស្សដែលគេកំពុងតែតាមរក វ័យចំណាស់តាមសម្លឹងមើលស៊ុននូរហូតដល់គេចូលមកដល់ជិតតុអាហារនៅតែមិនឈប់សម្លឹងទៀតធ្វើឲ្យរាងតូចធ្វើខ្លួនមិនត្រូវនោះទេ ឃើញបែបនេះបុមឃ្យូក៏បង្ហើបសំឡេងឡើង
"ជម្រាបសួរលោកប៉ា អាប់ប៉ានិងលោកពូ"រាងតូចអោនគោរពមនុស្សចាស់ទាំងបីដោយស្នាមញញឹម ឮសំឡេងក្មួយជុងហ្គុកក៏ដកភ្នែកពីស៊ុននូមកញញឹមដាក់គេវិញ
"ជម្រាបសួរលោកពូទាំងបី ហើយពូហ្គុកនេះសង្សារខ្ញុំ"ស៊ុងហ៊ុនអោនគោរពលោកពូហើយក៏ឆ្លៀតណែនាំសង្សារផងដែរ ស៊ុននូក៏អោនក្បាលបន្តិចតាមស៊ុងហ៊ុនដែរ
"ហ៊ឹម ឈ្មោះអីដែរមុខមាត់គួរឲ្យស្រឡាញ់ណាស់"ជុងហ្គុកញញឹមស្រស់ដាក់រាងតូច នាយមានអារម្មណ៍ថាមាននិស្ស័យជាមួយក្មេងម្នាក់នេះណាស់
"ស៊ុននូ...... គីម ស៊ុននូបាទ"ស៊ុននូឆ្លើយទាំងញញឹមដាក់វ័យចំណាស់វិញ
"អា៎.....ម៉ោះញាំបាយវិញស៊ុងហ៊ុនស៊ុននូចូលអង្គុយទៅក្មួយ"យ៉ុនហ្គីក៏កាត់សម្ដីពួកគេ ព្រោះថានាយក៏ឃ្លានបាយហើយម្យ៉ាងខ្លាចហួសម៉ោង
"បាទ"ទាំងពីរនាក់ក៏ចូលអង្គុយក្បែរជុងហ្គុក អាហារមួយពេលនេះប្រកបទៅដោយភាពសប្បាយរីករាយព្រោះគ្រួសារធ្លាប់តែមានសមាជិក2នាក់អង្គុយញាំជាមួយគ្នាឥឡូវបន្ថែមសមាជិកធ្វើឲ្យម្ចាស់ភូមិគ្រឹះញញឹមបិទមាត់មិនជិតនោះទេ។កំពុងតែអង្គុយញាំសុខៗជុងហ្គុកក៏ស្រាប់តែនឹកឃើញសួរពីគ្រួសាររបស់ស៊ុននូ
"អឺ...ស៊ុននូតើប៉ារបស់ក្មួយឈ្មោះអ្វីដែរ?"ឮសំណួរជុងហ្គុកជីមីននិងយ៉ុនហ្គីសម្លឹងមុខគ្នា
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់