កន្លងទៅជាច្រើនម៉ោងពេលនេះម៉ោងសិក្សាក៏ត្រូវបានបញ្ចប់សិស្សទាំងអស់ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួនអ្នកខ្លះក៏ស្នាក់នៅក្នុងសាលាព្រោះតែពួកគេមកពីតាមខេត្ត ឯរាងតូចទាំងបីនាក់នេះបណ្ដើរគ្នាមកដល់មុខសាលាក៏បំបែកផ្លូវគ្នារៀងខ្លួន ហ្វីលីកដើរទៅផ្ទះតែម្នាក់ឯងព្រោះតែផ្លូវខុសពីមិត្តរាងតូចកំពុងតែដើរតាមផ្លូវទាំងអារម្មណ៍អណ្ដែតអណ្ដូងសំឡេងសុីផ្លេរឡានក៏បន្លឺពីក្រោកខ្នងគេធ្វើឲ្យគេភ្ញាក់ហើយប្រញាប់ងាកទៅមើល ម្ចាស់ឡានដែលបានសុីផ្លេរមិញនេះក៏បើកកញ្ចក់ឡានបង្ហាញមុខមាត់ដ៏ស្រល់សង្ហាររបស់ខ្លួនធ្វើឲ្យរាងតូចភ្លឹកមើលមុខគេចំណែកបេះដូងវិញលោតញាប់សឹងតែផ្ទុះចេញមកក្រៅទៅហើយ
"ទៅដែរទេយើងជូនទៅ?"សំឡេងមាំក្រាស់របស់គេធ្វើឲ្យរាងតូចដឹងខ្លួនពីការភ្លឹកមកវិញទើបឆ្លើយតបនឹងគេ
"បា...បាទសិស្សច្បងមិនអីទេខ្ញុំទៅខ្លួនឯងបាន"រាងតូចតបទាំងស្ទាក់ស្ទើរចិត្តមួយចង់ទៅតែចិត្តមួយមិនហ៊ាន
"ឆាប់ឡើងឡានមកលឿនឡើង"ទោះគេបដិសេធក៏នាយនៅតែហៅឲ្យគេឡើងឡានដែរ ឯរាងតូចនៅអេះអុញមិនដឹងគួរឡើងឬអត់ ដោយឃើញរាងតូចនៅស្ងៀមហ្យុនជីនក៏ចុះពីឡានហើយទាញដៃគេឡើងឡានព្រមទាំងដាក់ខ្សែក្រវាត់ឲ្យគេទៀតផង ហ្វីលីករឹងខ្លួនធ្វើអីមិនត្រូវពេលដែលផ្ទៃមុខសង្ហាររបស់នាយកម្លោះនៅកៀកមុខរបស់គេបែបនេះ បន្ទាប់ពីដាក់ខ្សែក្រវាត់ហើយហ្យុនជីនក៏ដើរទៅបើកទ្វារខាងចង្អូតនាយដាក់ខ្សែក្រវាត់ហើយក៏បើកចេញទៅ
"ផ្ទះរបស់ឯងនៅឯណា?"កំពុងបើកតាមផ្លូវនាយឆ្លៀតសួរនាយតូចព្រោះតែគេមិនស្គាល់
"គឺ ខុនដូខ្ញុំនៅខាងមុខនោះហើយ"រាងតូចចង្អុលប្រាប់នាយ គេងួកក្បាលបន្តិចហើយបែរមកផ្ដោតលើការបើកបរវិញ
........
ងាកមកមិត្តពីរនាក់នេះវិញបានបណ្ដើរគ្នាមកហាងកាហ្វេរបស់ថេហ្យុងដែលជាអាប់ប៉ារបស់ស៊ុននូដោយសារបមគ្យូត្រូលាឈប់ពីការងារគេមិនដឹងទៅណាក៏ឆ្លៀតមកជួយលក់ទៅណាមួយខានជួបយូរដែរហើយ
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់