ស៊ុងហ៊ុនអូសស៊ុននូមកទាំងត្រដាបត្រដួសព្រោះតែរាងតូចនេះណាក្រាញ់ននៀលរើមិនឈប់នោះទេ មិនត្រឹមតែប៉ុណ្ណោះថែមទាំងជេររាងក្រាស់ទៀតផង មិនអស់ចិត្តនៅវ៉ៃដៃរាងក្រាស់មិនឈប់ទៀត
"នែ៎!! មនុស្សចង្រៃឆាប់លែងទៅ មនុស្សឆ្កួត មនុស្សឡប់សតិ មនុស្សរោគចិត្តឆាប់លែងទៅ ខ្ញុំមិនទៅទេលែង"ស៊ុននូរើមិនឈប់តែគ្មានបានប្រយោជន៍អីទេព្រោះតែមាឌតូចជាងគេរើម៉េចនឹងរួចទៅ
"នែ៎! តែហ៊ានជេរបងទៀតបងចាប់ថើបឲ្យខ្មាស់គេមិនខានទេ"ស៊ុងហ៊ុនឈប់ដើរទៅមុខងាកមកគម្រាមរាងតូចធ្វើឲ្យគេស្ងាត់មាត់ឈឹងព្រោះថារាងក្រាស់ហ៊ាននិយាយគឺហ៊ានធ្វើ
"អេ!!! ធ្វើស្អីដាក់ខ្ញុំចុះ"រាងតូចត្រូវភ្ញាក់ព្រឺតពេលនាយក្រាស់ស្រាប់តែចាប់លីគេដាក់លើស្មា
*ផាច់*"ស្ងាត់មាត់ទៅ ហើយនៅឲ្យស្ងៀមប្រយ័ត្នធ្លាក់បាក់ចង្កេះ"រាងក្រាស់ទះគូទរាងតូចមួយដៃផាច់ធ្វើឲ្យគេស្រែកចាច
"អាយយយ មនុស្សឆ្កួតម៉េចបានមកទះគូទខ្ញុំ?"ឌឹបៗ* ស៊ុននូលើកដៃវាយខ្នងនាយខ្លាំងៗព្រោះតែនាយហ៊ានទះគូទគេ
"ទះឲ្យឈប់ក្បាលរឹង ឈប់រើហើយនៅឲ្យស្ងៀមប្រយ័ត្នបងទម្លាក់ចោល"ឮបែបនេះស៊ុននូស្ងាត់មាត់ហើយក៏ឈប់រើតាមគេប្រាប់ រាងក្រាស់ញញឹមចុងមាត់បន្តិចហើយក៏បន្តលីរាងតូចទៅបន្ទប់ទឹក។ បន្ទាប់ពីមកដល់ស៊ុងហ៊ុនដាក់ស៊ុននូចុះហើយរុញចូលបន្ទប់ទឹកដែលនៅចុងគេហើយចាក់គន្លឹះជាប់ នាយរុញកាយតូចផ្អឹបជញ្ជាំងនិងអោនយឺតៗទៅរករាងតូចធ្វើឲ្យគេចាប់ផ្ដើមភ័យ
"លោ...លោកធ្វើអីចេញទៅ"ស៊ុននូរុញទ្រូងរាងក្រាស់ចេញពេលគេអោនមកកាន់តែជិតខ្លួន
"ក៏ធ្វើ....."នាយក្រាស់ចាប់ដៃរាងតូចលើកឡើងលើផុតក្បាលដោយដៃម្ខាងឯងម្ខាងទៀតលូកទាញចង្កេះគេមកជិតខ្លួននិងនិយាយដោយសំឡេងសិុចសីុបំផុតធ្វើឲ្យស៊ុននូព្រឺសម្បុរ
"អាយយយ អត់ទេកុំណា"រាងតូចងាកមុខទៅម្ខាងពេលអ្នកខាងនោះអោនមុខមកម្ដងទៀត ដៃជើងញ័រទទ្រើកបេះដូងលោតសឹងផ្ទុះចេញក្រៅទៅហើយ
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់