ថ្ងៃថ្មី តាមទម្លាប់ដូចរាល់ដងហ្វីលីកដើរទៅរៀនដោយស្នាមញញឹមឆ្លាក់លើផ្ទៃមុខមិនរលុប នាយតូចដើរចូលក្នុងសាលាដោយក្នុងដៃមានកាន់ប្រអប់អាហារមកជាមួយ មិនបាច់ប្រាប់ក៏ដឹងដែរថាយកឲ្យអ្នកណានោះ។ រាងតូចដើរចូលដល់ពាក់កណ្តាលទីធ្លាសាលាក៏មានសំឡេងមួយស្រែកហៅពីក្រោយ
"ហ្វីលីកចាំផង"ឮហើយហ្វីលីកក៏ងាកទៅមើលក៏ឃើញបុមឃ្យូកំពុងរត់មករកគេ
"ម៉េចថ្ងៃនេះឯងមកម្នាក់ឯង?"ហ្វីលីកឃើញមិត្តមកតឬឯងក៏សួរ ព្រោះរាល់ថ្ងៃឃើញមកជាមួយយ៉ុនជុនរហូត
"ក៏ចង់មកតែឯងហ្នឹងហើយ អេ!!!របស់សិស្សច្បងមែនទេ?"បុមឃ្យូតបនឹងមិត្តហើយក៏ក្រឡេកឃើញប្រអប់អាហារនៅនឹងដៃគេក៏សួរ
"អឹម មែនហើយ"ហ្វីលីកតបដោយមិនស្ទាក់ស្ទើឡើយ ព្រោះមិត្តគេបានដឹងអស់ទៅហើយ
"មិញនេះស៊ុននូផ្ញើរសារមកថាគេចាំនៅកុងទីន ពួកយើងឆាប់ទៅៗ"និយាយហើយបុមឃ្យូក៏ដឹកដៃហ្វីលីកទៅកុងទីន
.......
"ពួកឯងខាងនេះ"រាងតូចទាំងពីរដើរមកដល់ ក៏ឮស៊ុននូស្រែកហៅពួកគេទើបពួកគេដើរទៅរក
"អេ!!!ម៉េចក៏អង្គុយម្នាក់ឯងចឹង?"ហ្វីលីកសួរទៅស៊ុននូទាំងងាក.ក.រកមើលស៊ុងហ៊ុន
"បើមកតែឯងមិនឲ្យអង្គុយម្នាក់ឯង"ស៊ុននូតបទាំងមុខស្អុយ ព្រោះយប់មិញនេះងក់ងរដែលលោកតាលោកយាយប៉ាធំនិងអាប់ប៉ាមិនកាន់ជើង ហើយនៅខឹងនឹងស៊ុងហ៊ុនទៀតតែគេអត់លួងទើបព្រឹកឡើងមិនឲ្យគេមកយកសុខចិត្តដើរមករៀនខ្លួនឯង
"ចុះសង្សារឯងនោះ? នែ៎!!កុំប្រាប់ថាឈ្លោះគ្នាណា"បុមឃ្យូសួរថែមទាំងលើកដៃចង្អុលមុខស៊ុននូរេចុះរេឡើងថែមទៀត
"គ្មានទេ ញាំបាយទៅយើងឃ្លាន អ្ហ៎កណេះបាយពួកឯង"ស៊ុននូប្រញាប់បង្វែរឿងព្រោះមិនចង់ឲ្យពួកគេដេញដោលហើយហុចចានបាយឲ្យម្នាក់មួយ
"ហីយ៉ា!!!! មកញាំបាយមិនហៅបងសោះ"សំឡេងរបស់ស៊ុងហ៊ុនបន្លឺក្បែររាងតូចធ្វើឲ្យគេងាកទៅមើលយ៉ាងលឿន ហើយក៏ងាកមកវិញលឿនដូចគ្នាតែមិននិយាយអីមួយម៉ាត់
YOU ARE READING
បំបាក់ស្នេហ៍សិស្សច្បង
Actionផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុស្សម្នាក់ដែលគេបានលួចស្រលាញ់ធ្វើឲ្យគេឈឺចាប់