ភាគ៦នណាអនុញ្ញាត???

1.1K 78 0
                                    

«ថេយ៉ាៗៗ ទ្រង់កើតអីដឹងខ្លួនឡើង»ជុងហ្គុកដែលកំពុងអង្គុយមើលនាងស្រាប់តែភ្ញាក់ក្រញាងពេលនាងស្រែកឡើងហើយសន្លប់ទៅវិញ។

« នេះប្រហែលយល់សប្តិហើយ»ជុងហ្គុកសម្លឹងមើលកាយដែលអោបជាប់ក្នុងដៃក៏ប្រទះនឹងស្នាមរបួសដែលនាយជាអ្នកបង្ករក៏ដាក់កាយតូចអោយគេងស្រួលបួលវិញមុននឹងយកថ្នាំមកលាបរបួសអោយនាង។

« ហុឹកៗៗ ខ្ញុំចង់ទៅផ្ទះវិញ..ហុឹក.ទិនេះគួអោយខ្លាចណាស់...ហុឹកៗៗ.....អ្ហឹម!!!»កំពុងតែលាបថ្នាំស្រាប់តែនាងមមើលយំឡើងម្ដងទៀតជាហេតុធ្វើអោយជុងហ្គុកចាប់ផ្ដើមភ័យម្ដងទៀតមិនដឹងថាធ្វើយ៉ាងមិចនោះមានតែ..ថើបនាងតែគ្រប់យ៉ាងក៏ស្ងប់ទៅវិញក្រោយពេលគេថើបនាងហើយ។

« នាងលំបាកណាស់ហើយមើលទៅ...យើងសន្យាថានឹងមិនធ្វើអោយនាងយំទៀតទេសុំទោស....តែយើងមិន អាចលើកលែងអោយពុកនាងទេ»ជុងហ្គុកក៏ទម្លាក់ខ្លួនដេកជិតនាងព្រមទាំងទាញនាងមកអោបទៀតផង។

«អ្ហាយ..!!!មិនពិតទេ..នេះព្រះអង្គអោយនាងនោះចូលដំណាក់ទ្រង់ទាំងដែលយើងមិនដែរចូល..»ស្នំភីង

« ព្រះស្នំចា៎  នេះខ្ញុំម្ចាស់គិតថាប្រហែលជានាងថេយ៉ាស្អីគេនោះប្រើមាយាដាក់ព្រះអង្គហើយបានជាទ្រង់អោយនាងចូលដំណាក់បែបនេះ»អេនក៏អុចអាលអោយស្នំភីងកើតចិត្តខឹងស្អប់ថេយ៉ាមួយកម្រិតទៀត។

« ហុឹស...យ៉ាងណាគឺមានតែយើងទេដែលជាសំណព្វចិត្តទ្រង់..»នាងញញឹមយ៉ាងពិសពុលសម្លឹងទៅមើលដបថ្នាំអ្វីមួយនៅលើតុ។

« ទោះជាយ៉ាងណាបើនាងគ្មានកូនដំណែងមហេសីរបស់នាងក៏គង់ធ្លាក់មកលើយើង..នាងអេនឆាប់ចាត់ការរឿងនេះទៅយើងមានការរវល់បន្តិច»ពោលរួចនាមជាស្នំក៏ដើរចេញទៅមើលទៅនាងដូចជាលួចទៅជួបអ្នកណាម្នាក់ចឹង។

« អ្ហឹម...ទីនេះជាកន្លែងណាដូចមិនមែនដំណាក់យើង»នាងតូចថេយ៉ាក្រោយពីសន្លប់អស់ជាច្រើនម៉ោងក៏ដឹងខ្លួនឡើងវិញទាំងវិលវល់ក្នុងចិត្ត។

« អួយ..ធ្ងន់ម្លេះ ....នេះ...អ្ហាយ.......!!!!   អាព្រះអង្គឆ្គួត..នេះទ្រង់ធ្វើស្អីខ្ញុំម្ចាស់ហ្ហាស់...  ហុឹកៗៗ  ព្រូស  !!!»នាងចេះតែធ្ងន់ក្រោយពីសម្លឹងមើលអោយច្បាស់ក៏ប្រទះនឹងដៃដែលជុងហ្គុកអោបនាងយ៉ាងស្អិតធ្វើអោយនាងស្រែកយ៉ាងខ្លាំង ហើយថែមទាំងធាក់ជុងហ្គុកទម្លាក់ពីលើគ្រែទៀត។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now