« គ្រាន់តែសង្គ្រាមពួកគេចប់ភ្លាម រាងស្ដើងក៏ស្រាប់តែដួលសន្លប់សាថ្មីរ ជុងហ្គុកឃើញបែបនេះក៏រត់ទៅត្រកងកាយតូចមួយនោះយ៉ាងលឿន គេបារម្ភគេភ័យខ្លាចនាងកើតអ្វីមក បើបាត់បង់នាងម្នាក់ទៀតគេឆ្គួតមិនខាន នេះគេបាត់បងសុីរ៉ា ហើយអ្នកដែលទុកចិត្តបំផុតក៏ក្បត់ ។គេក៏លើកបីនាងដើរកាត់កងទព័ ទាំងអស់នោះ គេមិនខ្វល់ពីអ្វីឡើយសំខាន់ដឹងត្រឹមថាគេខ្លាចបាត់បង់នាងជាងរាជបាល្លង័ ។
ងាកក្រឡេកមកមើលឃ្យុនអុីលដែលអោបសពស្នំភីងជាប់មិនលែង នេះគេបានធ្វើអោយនាងចាកចេញពីគេម្ដងទៀតហើយចាកចេញលើកនេះគឺលែងត្រឡប់មកដូចមុនហើយ
« សុីរ៉ា អូនក្រោកមកវិញមកម្ដេចស្ងាត់បែបនឹង អ្ហឹកៗ ក្រែងថាពេលយើងឡើងគ្រងរាជ្យ នាងនឹងនៅក្បែរយើង ម្ដេចពេលនេះនាងទៅចោលយើង អ្ហឹកៗៗដឹងខ្លួនមកសូមអង្វរ កុំគេងបែបនេះអី »
« យើងប្រឹងគ្រប់យ៉ាង អ្ហឹកៗ ហឹក ដើម្បីនាង ម្ដេចនាងទុកយើងចោល ហុឹកៗៗ ក្រោកមកបំពេញសន្យានាងមកកុំបិទភ្នែកបែបនេះអីបានទេ ??? បេះដូងយើងប្រេះស្រាំហើយនាងដឹងទេ វាបែកជាបំណែកទៅហើយ អ្ហឹកៗៗ »
« ព្រះអង្គ នាងស្លាប់ហើយ នាងទៅហើយ កុំចងនាងទុកអោយចិត្តនាងវិលវល់អី វាជាព្រហ្មលិខិត »ណៃសុីចូលមកអង្អែលខ្នងម្ចាស់ខ្លួនទាំងអាណិតជាពន់ពេក ។
« យើងត្រូវតែសងសឹកអោយនាង!!! ស៊ុនរីមនាងនឹងសងគ្រប់យ៉ាងមកយើងវិញទាំងអស់ »គេនឹងធ្វើជាសត្រូវជាមួយនឹងប្អូនស្រីបិសាចម្នាក់នេះ ទោះដល់ដង្ហើមចុងក្រោយក៏ដោយ ។ឃ្យុនអុីលអុីលក៏លើកស្នំភីងអោយណៃសុីបីនាងយកទៅក្នុងវាំង រួចគេក៏រើសក្បាល បិតាខ្លួន ដើរសំដៅទៅក្នុងវាំងតាមក្រោយ ។
« ម្ចាស់បង!!! »
« ជីមីន ឯងបានក្មេងពីនាក់នេះមកពីណា??»ជុងហ្គុកសម្លឹងមើលក្មេងក្នុងដៃរាជពេទ្យ នឹងជីមីន ទាំងចម្ងល់ ។
« គេជាបុត្ររបស់ទ្រង់នឹងហើយ »ជីមីន
« យើងមិនយល់ទេ»
« រឿងគឺវាបែបនេះ »ជីមីនរៀបរាប់គ្រប់រឿងដែលស្នំភីងនឹងរាជពេទ្យប្រាប់គេទៅអោយជុងហ្គុកដឹងដើម្បីអោយអស់ចម្ងល់។
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Actionជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?