ព្រះមហេសីមានរឿងអ្វី..?»យីមនាងលឺសម្លេងចម្លែកទើបចូលមើលថាក្រែងលោមានរឿងអី។
« គ្មានអីទេ»រាងស្ដើចបានដកព្រួញនោះចេញលាក់ពីយីមកុំអោយនាងបារម្ភ។
« បើគេចង់សម្លាប់យើងហេតុអីក៏គេមិនបាញ់ព្រួញចំយើង»នាងគិតម្នាក់ឯងតិចៗមើលទៅគេដូចជាមានអ្វីចង់ប្រាប់នាង ។
« ខ្ញុំម្ចាស់គិតថា ទ្រង់គួតែយាងទៅវិញសិនទៅនៅទីនេះអាចនឹងមានគ្រោះថ្នាក់»
« ហេតុអីបានជាបងយីមនិយាយបែបនេះ ? »នាងសែនឆ្ងល់ក្រែងនេះជាផ្ទះរបស់ថេយ៉ាហីហេតុអីក៏អាចមានគ្រោះថ្នាក់។
« ព្រោះតែទ្រង់ជាប់ឈ្មោះជាកូនជនក្បត់ ទើបអ្នកក្នុងភូមិស្អប់ទ្រង់បែបនេះ »
« ហុឹស.គិតទៅ សម័យនេះចោទប្រកាន់ទាំងគ្មានភាពច្បាស់លាស់បើសម័យបច្ចុប្បន្នវិញ ច្បាស់ណាស់ថាអ្នកចោទគេមានទោសមិនខាន »រាងស្ដើងពោលតិចៗទាំងអស់សំណើច។
« ទៅវិញ ក៏បានដែរយ៉ុនហុីលោកជួយទៅសើបមើលអំពីស្នំភីងនឹងពុកនាងផង យើងចង់ដឹងកាន់តែច្បាស់ថានាងពិសពុលប៉ុណ្ណា»
«ទទួលបញ្ជាព្រះមហេសី »យ៉ុនហុី
« ឈប់សិនអ្នកពីគួរឈប់ហៅខ្ញុំថាព្រះមហេសីទៅពេលនៅតែ3នាក់បែបនេះ បងយីមហៅខ្ញុំថេយ៉ាធម្មតា ហើយយ៉ុនហុីហៅខ្ញុំបែបនឹងដែលទៅមើលវាស្និតជាង»
« គឺ..ពួកខ្ញុំម្ចាស់មិចនឹងអាចហៅទ្រង់បែបនេះទៅ »
« បើមិនហៅខ្ញុំនឹងខឹងអ្នកទាំងពី »
« ក៏បានតែពួកខ្ញុំម្ចាស់សុំហៅត្រឹមអ្នកនាង វិញមិនហ៊ានហៅព្រះនាមចំៗទេ »
« ហឹម មានអីបែបនឹងក៏បានដែរបងយីម បងយ៉ុនហុី »
« ស្និតគ្នាដល់ហើយណ៎ ចាំមើលៗថាយើងនឹងធ្វើបែបមិចចំពោះនាង »
« ចាត់ការលឿនៗទៅកូនស្រី ពុកមិនចង់រង់ចាំយូទេ»
« ពុកចាំសិន ព្រោះតែទ្រង់កំពុងល្បួងលួងលោមនាង បើធ្វើបង្ខំកិច្ចការអាចមិនបានសម្រេច»
« បើបែបនឹងកូនធ្វើតាមផែនការកូនចុះ »ស្នំភីងនឹងពុកខ្លួនកំពុងឈរលបមើលរាងតូចដែលនៅក្នុងផ្ទះត្រកូលគីម ដោយល្បិចកល។
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Actionជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?