« ហ្ហឹម... សិស្សច្បងពិតជាពូកែមែន »
« នេះថេយ៍ប្រញ៉ាប់ទៅណាបានជារត់លឿនមិនមើលផ្លូវបែបនេះ »ក្រោយពីសម្រួលនឹងធ្វើអោយជើងនាងបាត់ឈឺហើយគេក៏សួរនាងទាំងបារម្ភ។
« គឺប្រញាប់ទៅកន្លែងកាត់ក្ដីនេះខ្ញុំយឺតទើបរត់លឿនបែបនេះ ណាសិស្សច្បង»
« បើប្រញ៉ាប់បែបនេះ ថេយ៍ទៅចុះតែប្រយ័ត្នផងលឺទេ »
« ខ្ញុំដឹងហើយសិស្សច្បង តោះបងយីម យើងយឺតហើយ »
« ហុឹស..ចរិកក្មេងមិនដូសោះ» ឃ្យុនអុីលបានត្រឹមឈរហួសចិត្តនឹងចរិកឡក់ឡក់របស់រាងតូច។
« ព្រះអង្គ ព្រះមហេសីនិងព្រះស្នំភីងយាងមកដល់ហើយ »ដូសុីន
« នេះថេយ៉ាពិតជាមកមែនឬ ???»ជុងហ្គុកស្មានតែនាងនិយាយលេងមាមអីនាងមកមែនពេលនេះច្បាស់ជាចប់មិនខានទេ។
« សូមរាជទានទោសផងព្រះអង្គដែលខ្ញុំម្ចាស់មកយឺត »
« ហីយ៉ាសុំទោសផង ខ្ញុំមកយឺតហើយ »« ព្រះមហេសី!!??»
« ស្នំភីង!!»
« ហេតុអីព្រះមហេសីនៅទីនេះ »ស្នំភីងភ្ញាក់ខ្លាំងណាស់ព្រោះរាល់ដងនាងមិនដែលមកជាន់ទីនេះសូម្បីម្ដងទេ តាំងពីពុកនាងត្រូវកាត់ទោសទាំងគ្មានភាពច្បាស់លាស់មកម្ល៉េះ ទើបនាងស្អប់ទីនេះតែថ្ងៃនេះបែជាលេចវត្តមាននាងមកវិញ ។
« ហេតុអីភ្ញាក់ផ្អើលបែបនេះ??? »
« គ្រាន់តែយើងមកចម្លែកណាស់ឬ??»
« ត្រូវហើយនណាៗក៏ភ្ញាក់ផ្អើល ព្រោះតាំងពីដើមមកទ្រង់មិនយាងមកទីនេះនោះអី »
« កាលពីមុនយើងមិនយាងមកក៏មិនប្រាកដ កៅអីនោះនាងមានសិទ្ធអង្គុយដែរ យ៉ាងមិចគិតថាយើងមិនមកនាងប្រហើនហ៊ានមកអង្គុយកន្លែងយើង!!!!»
« អ្វីក៏ដោយទុកចោល គឺគេមកជំនួសហើយព្រះមហេសី »ស្នំភីង
« នាងមានដឹងទេថា ឋានះនាងនៅកន្លែងណាដែល ឬក៏នាងភ្លេចសណ្ដានពូជពង្សនាងហើយ គីង្គក់ កុំចង់ធ្វើជាព្រះចន្ទដែលរះលើមេឃអី »
« ប៉ុន្តែ ព្រះអង្គជាអ្នកអោយខ្ញុំម្ចាស់អង្គុយនៅទីនេះ ព្រះមហេសីក៏ដឹង»
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Actionជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?