ទាំងអស់នេះជាមូលហេតុដែលជុងហ្គុកស្អប់គ្រួសារគីមនឹងព្រមរៀបការទទួលថេយ៉ាជាមហេសី
« ហឹម...!!!»
« នាងភ្ញាក់ហើយ ...មែនទេ »ជុងហ្គុកក្រោយពីអង្គុយមើលនាងមួយសន្ទុះនាងក៏ភ្ញាក់ដឹងខ្លួនមកវិញ។
« នេះមិនមែនជាដំណាក់របស់ខ្ញុំទេ ហេតុអីខ្ញុំនៅទីនេះ »
« យើងជាអ្នកបីនាងមក នេះចេះគេងលក់ទាំងមិនដឹងអីទៅកើត »
« ខ្ញុំទៅដំណាក់ខ្ញុំម្ចាស់វិញ ខ្ញុំមិននៅជាមួយទ្រង់ទេ » រាងតូចប្រឹងនឹងស្ទុះងើបចេញទៅតែជុងហ្គុកចាប់ជាប់។
« នៅទីនេះហើយ...!!!»ទ្រង់សម្លឹងមើលមុខនាងនិយាយដោយសម្លេងទន់ភ្លន់។
« អត់ទេ នៅអោយទ្រង់ធ្វើបាបខ្ញុំម្ចាស់ទៀតឬ???»
« ហេតុអីក៏នាងតែងតែគិតអាក្រក់មកលើយើងបែបនេះ ?»
« អោយខ្ញុំម្ចាស់និយាយថាទ្រង់ជាមនុស្សល្អយោងមិចបើទ្រង់ធ្វើបែបនេះដាក់ខ្ញុំម្ចាស់ទៅហើយ»នាងសម្លឹងចំមុខជុងហ្គុក មិនព្រិច ធ្វើអោយម្ចាស់សមីខ្លួន មិនហ៊ានប្រឈមនឹងកែវភ្នែកមួយគូឡើយ។
« តើអោយយើងធ្វើយ៉ាងមិច ទើបនាងឈប់ខឹងយើងទៅ ??»
« ស្អែក ជាថ្ងៃដែលកាត់ទោសជនក្បត់ដែលទើបតែចាប់បានមកមែនទេ ?? »
« ត្រូវហើយ »
« បើអោយខ្ញុំម្ចាស់ ចូលរួមដែលខ្ញុំម្ចាស់នឹងលើកលែងទោសអោយទ្រង់»
« តែ..ស្នំភីងចូលរួមហើយនាងចង់ចូលធ្វើអី »
« មិនអីទេ មិនយល់ព្រមក៏បានតែខ្ញុំម្ចាស់នឹងយាងទៅដំណាក់វិញ »
« បាន យើងអោយនាងទៅក៏បានដែរ »ដោយអស់ជម្រើសគេក៏យល់ព្រមទាំងមានមន្ទិលក្នុងចិត្ត បើអោយថេយ៉ាទៅស្នំភីងច្បាស់ជាមិនពេញចិត្តទេ។
« សម្រេចថាអញ្ជឹងចុះ តែពេលនេះខ្ញុំម្ចាស់សុំទៅក្រៅសិនហើយ »
« តែ..នាងក៏មិនទាន់ស្រួលខ្លួននៅសម្រាកសិនហើយ »ទ្រង់ឃាត់នាងអោយអង្គុយដើម្បីញុាំស៊ុបដែលយីមធ្វើ។
« មិនអី ទេខ្ញុំម្ចាស់មានកិច្ចការត្រូវទៅក្រៅសិន »
« កុំចចេស..!!! »ជុងហ្គុកចាប់ផ្ដើមដំឡើងសម្លេងដាក់នាងទាំងខឹង គេមិនចូលចិត្តសុាំញុាំច្រើនទេគេនិយាយថាយ៉ាងមិចគឺបែបនឹងហើយ។
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Acciónជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?
