« ថេយ៍ ពេលណាឯងទៅថតវិញ »អ្នកជាបងសួរទៅប្អូនក្បាលខូចដែលគិតតែពីញុាំឥតឈប់ គេមិនខុសពីជីមីនទាល់តែសោះ មើលទៅត្រូវដៃត្រូវជើងគ្នាណាស់។
« ហួយ បងស៊ូនេះទើបចេញពីពេទ្យមិនទាន់បាន១ថ្ងៃផងប្រុងអោយខ្ញុំទៅថត ស្ពតភ្លាមហ្អេ ??»
« អើយើងចេះតែសួរទៅ ដោយសារខាងក្រុមហ៊ុនគេត្រូវការឯងនឹងណា »
« ហើយគេចង់អោយទៅថតថ្ងៃណាដែរ??»
« ពីថ្ងៃទៀត ឯងទៅបានអត់បើអត់បានយើងយកអ្នកផ្សេង »
« ហើយ ទៅក៏បានណាមួយដាច់លុយដែលហើយខ្ជិលទៅផ្ទះ តាទៅនឹងបងជីនរ៉េបអោយស្ដាប់អីឡូវហើយ »
« មកពីឯងក្បាលខូចនឹង បងជីនថាអោយគឺវាត្រូវហើយ »
« ឈប់និយាយជាមួយបងហើយ មោះជីមីនយើងញុាំ បន្តវិញ »
« យ៉ាងមិចហើយ រឿងយើងអោយសើបនោះ??»
« បាទ គឺសើបដឹងហើយ គេឈ្មោះគីម ថេយ៉ុង អាយុ ២៣ឆ្នាំគេជាអ្នកថតស្ពតមួយរូបដែល អ្វីដែលសំខាន់ គេជាប្អូនជីដូនមួយជាមួយនឹងមិត្តភក្តិចាហ្វាយ លោកស៊ូហ្គា អរភ្លេចប្រាប់មួយទៀត គេក៏ត្រូវមកថតស្ពតអោយក្រុមហ៊ុនយើងដែលចាហ្វាយ »ដាមយ៉ុនរៀបរាប់រឿងដែលគេបានដឹងទាំងអស់ទៅកាន់រាងមាំ។
« ហឹម..ឯងទៅវិញចុះ »
« បាទចាហ្វាយ »
« ជាគេពិតមែនហើយ យើងជួបគ្នាម្ដងទៀតហើយអូនសម្លាញ់ »ជុងហ្គុកញញឹមឡើងព្រោះគេច្បាស់ហើយថាម្នាក់នេះហើយជាគូរបស់គេកាលពីជាតិមុន ។
« ពីថ្ងៃទៀតជួបគ្នា babyតើអូននៅចាំបងឬអត់ណ៎ តែបើអូនមិនចាំក៏មិនអីដែល់បងនឹងធ្វើអោយអូនចាំគ្រប់យ៉ាង »
« ជីន ធ្វើអីនឹងកូន »
« បាទម៉ាក់ គឺកំពុងតែរៀបឯកសាខ្លះៗនឹងណាម៉ាក់ »
« អរ ម៉ាក់ថេយ៍គេអត់មកទេឬ ??»
« កូនក្បាលខូចនេះដឹងខ្លួនភ្លាមលួចចេញពីពេទ្យទៅផ្ទះក្មួយស៊ូបាត់ហើយ ចំជាយ៉ាប់មែន»
« នេះប្រហែលទៅរកអាស៊ូនិយាយរឿងការងារហើយមើលទៅនោះ»
« កូនជីនហា ណាមជូនគេថាចង់នាំកូនទៅរើសឈុតរៀបការអោយហើយណា »អ្នកស្រីគីមនិយាយទៅកាន់កូនប្រុសខ្លួនយ៉ាងស្រទន់ គាត់មិនបានខឹងនឹងកូនដែលស្រលាញ់ភេទដូចគ្នានោះទេ គាត់គិតថាវាជាសេចក្តីសុខរបស់កូន ហើកយណាមួយកូនគាត់ទាំងពីនេះ ជាomegaទៀត ទើបគាត់មិនហាមឃាត់។
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Actionជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?