« ហឹម...មានអីនៅក្នុងវាំងនេះការៀបចំល្អដែលតើ »ស៊ុនរីម ជាអ្នកម្នាងដែលសម្ដេចយាយរៀបចំអោយជុងហ្គុក។
« នេះឬ?? ជាព្រះស្នំនោះមើលទៅដូចជាអ្នកបម្រើ »ស៊ុនរីម
« អ្នកម្នាងថាអ្នកណាដូចអ្នកបម្រើ??»ស្នំភីង
« គឺនាងនោះអី»
« អ្នកម្នាងខូចភ្នែកហើយបានជាមើលឃើញសំណព្វចិត្តព្រះអង្គជាអ្នកបម្រើបែបនេះ»
« បើនាងជាសំណព្វចិត្តមិនមែននៅត្រឹមស្នំនោះទេ ហាសហា »ស៊ុនរីមនិយាយហើយក៏ចំអកអោយស្នំភីង។
« ឋានះខ្ញុំម្ចាស់គឺព្រះស្នំឬស្នំឯកទោះបីខ្ញុំមិនស្មើរអ្នកម្នាងតែអ្នកម្នាងកុំគិតថាអាចយកឈ្នះព្រះមហេសីនោះ »
« នាងចាំមើលទៅថាអ្នកណាខ្លាំងជាង »
« ខ្ញុំក៏ធ្លាប់គិតដូចនាង ប៉ុន្តែវាមិនអាចទៅរួចទេ »ស្នំភីងដាស់តឿនស៊ុនរីម ព្រោះនាងដឹងច្បាស់ថាគ្មានអ្នកណាអាចកាច់បំបាក់រាងស្ដើងបានឡើយ។
« វាអាស្រ័យលើយើងទេ ជៀសចេញ »
« ព្រះអង្គ ព្រះអង្គ »ស៊ុនរីមដើរចូលដំណាក់ជុងហ្គុកទាំងគ្មានការអនុញ្ញាត។គ្រប់គ្នានៅទីនេះសុទ្ធតែដឹងថាដំណក់ជុងហ្គុកមិនអនុញ្ញាតអោយចូលផ្ដេសផ្ដាស ស៊ុនរីមក៏ដឹងតែនាងនៅតែប្រហើន។
« នាងជាអ្នកណា??? »ចូលមកដល់ក្នុងឃើញថេយ៍កំពុងអង្គុយសិតសក់។
« ចុះនាងជាអ្នកណាដែរ ដើរចូលដំណាក់គេផ្ដេសផ្ដាស??»ថេយ៍
« យើង..គឺជាអ្នកម្នាងដែលជិតរៀបអភិសេកជាមួយព្រះអង្គ!! »
« អេ នេះជាអ្នកណាជាស្រីបម្រើដែលព្រះអង្គយកកំដរមែនទេ ??»ស៊ុនរីមក្រឡេកទៅឃើញករបស់រាងស្ដើងមានស្មាមជាំដោយសារជុងហ្គុកបង្ករកាលពីយប់មិញ ក៏គិតថានាងជាស្រីបម្រើ។
« នាងដឹងទេ ស្រីបម្រើមិនអាចចូលដំណាក់នេះបានតាមចិត្តទេ សូម្បីតែនាងជាអ្នកម្នាងក៏ដោយ »
« យើងចង់ចូលវា យ៉ាងមិច!!?? នាងឯងគួតែចេញទៅកុំអោយយើងប្រាប់ព្រះអង្គអោយសោះ »ស៊ុនរីមដំឡើងរឹកមិនប្រមាណខ្លួន។
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Azioneជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?