បន្ទាប់ពីលួចចេញពីពេទ្យបានហើយគេក៏ដើរមើលទីក្រុងដែលគេខានឃើញមកនេះ គេនឹងដើរអោយអស់ ចិត្តដើម្បីបំភ្លេចរឿងនោះចោលចាប់ផ្ដើមសាជាថ្មី ម្ដងទៀត
« ហឹម ស្រស់ស្រាយដល់ហើយនៀក ដូចជាឃ្លានហើយទៅរកអីញុាំសិន »
មកដល់ហាងមួយកន្លែងគេក៏ចូលទៅដើម្បីកម្មង់អីញុាំ ព្រោះឃ្លានខ្លាំងណាស់
« ត្រូវការពិសាអីដែរ បាទ »
« អ្ហា!!!! ជីមីន !!!»
« បាទ បាទអ្នកប្រុសស្គាល់ខ្ញុំ »ជីមីនហាក់ភាំងមនុស្សមិនដែលទាំងស្គាល់គ្នាផងម្ដេចក៏ស្គាល់ឈ្មោះគេ។
« គឺ..គឺអត់ទេអំបាញ់មិញនេះខ្ញុំលឺបុគ្គលិកផ្សេងហៅឯងបែបនេះទើបហៅតាមទៅ »
« អ៎ បែបនឹងទេឬ??? ចឹងតើអ្នកប្រុសចង់ពិសាអិដែរ ?»
« សុំ អាយឡាតេមួយ តូបុកគី នឹង ស៊ុបសារាយសាមុទ្រមួយមក »
« នេះជាថ្ងៃកំណើតអ្នកប្រុសមែនទេបានជាញុាំស៊ុបសារាយសមុទ្រ»
« អរគឺអត់ទេ ដោយសារខ្ញុំខានញុាំយូរនឹងណា »
« បើអញ្ជឹងសូមចាំមួយភ្លេត »កន្លងផុតប្រហែល១៥នាទីម្ហូបដែលគេកម្មង់ក៏បានមកដល់។
« ញុាំដោយរីករាយចុះណា »
« ហឹម តើវាជារឿងចៃដន្យមែនទេដែលខ្ញុំអាចជួបពួកគេម្ដងទៀត(សុីរ៉ា&ជីមីន)ចុះខ្ញុំអាចជួបគេម្នាក់នោះឬអត់ ??»កាន់តែគិតកាន់តែមិនអាចបំភ្លេច។ ការញុាំអាហាររបស់គេក៏បានចប់ ប៉ុន្តែគេមិនទាន់ចេញពីហាងទេព្រោះគេចង់នៅមើលជីមីន ។
« ហ្ហើយ ឈប់គិតពីគេហើយ គ្មានប្រយោជន៍ទេទៅដើរលេងវិញ »
« ទ្រឺងៗ!!!»អង្គុយសុខសម្លេងទូតសព្ទ័ក៏រោទិ៍ឡើង
« ហាឡូ កូនក្បាលខូចនៅឯណាហាស មេចបានលួចចេញពីពេទ្យបែបនេះ??»
« អ្ហា!!!បើប្រាប់ម៉ាក់ មិចនឹងអោយមកទៅមានតែលួចមកនឹងឯង អរម៉ាក់កូនអត់ទៅផ្ទះទេកូនទៅលេងបងស៊ូហ្គាហើយ ម៉ាក់មិនបាច់ចាំទេប្រាប់បងជីនផងកុំអោយគាត់ខឹងខ្ញុំ »
« អឺៗម៉ាក់ដឹងហើយ ថែសុខភាពផងអាកូនពៅ»
« បាត បាយៗៗម៉ាក់ជុបៗ »
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Actionជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?