ភាគ៤បើអាចខ្ញុំចង់មានប្ដីជារាស្រ្តធម្មតា

1.7K 105 1
                                        

« បើមិនស្រលាញ់នាងក៏ប្រគល់នាងអោយមកយើងមក»ឃ្យុនអុីលដាក់សំណើរទៅជុងហ្គុកហាក់បីដូចជាចង់បញ្ឈឺគេ។

« វាមិនអាចទៅរួចទេ »ជុងហ្គុកប្រែជាខឹងក្រោធពេលលឺសម្ដីរបស់ឃ្យុនអុីល ។

« ហេតុអីមិនអាច?? អោយនាងមកយើងមក»

« ឈប់ភ្លាមទៅព្រះអង្គឃ្យុនអុីល!!!!»ជុងហ្គុកស្រែកគំហគទៅកាន់ឃ្យុនអុីលជាខ្លាំង នេះបញ្ជាក់បានថាគេនឹងមិនអោយថេយ៍ទៅទ្រង់ឡើយ។

« យើងនិយាយលេងតើតែបើ មែនក៏ល្អ យើងលាសិន»ឃ្យុនអុីល

« ហុឹស..នេះមិនដឹងជានាងប្រើមាយាស្អីខ្លះទេដាក់គេបានជាតាមមកទាមទាដល់ទីនេះ»

« ព្រះអង្គម្ចាស់ ខ្ញុំមើលទៅព្រះមហេសីដូចជាមិនបានធ្វើអីផង »ដូសុីន

« នេះឯងចង់ថាយើងជាមនុស្សគ្មានហេតុផលឬអាដូសុីន»

« ទ្រង់គិតខ្លួនឯងទៅ»ដូសុីន

« នេះឯង!!ចង់ជ្រុះក្បាលពីស្មារឬ?»

«មិនហ៊ានទេព្រះអង្គ»ដូសុីនដោយដឹងថាជុងហ្គុកកំពុងតែខឹងនឹងសម្ដីខ្លួនក៏មិនហ៊ាននិយាយត។

« ល្អបើដឹងហើយក៏បិទមាត់ទៅ»

«ក្រាបទូលព្រះអង្គ.....»ដូសុីនបង្អូសសម្លេងយ៉ាងវែងជុងហ្គុកលឺហើយសឹងតែហក់ធាក់ទៅហើយ។

« ចេញទៅណាទៅៗ»ជុងហ្គុកធុញនឹងដូសុីនដែលជាមិត្តភក្តិផងជាជំនិតផងក៏ដេញគេអោយចេញក្រៅ។

«ទៅក៏បានដែ»

ក្រឡេកមកមើលមហេសីថេយ៉ាវិញកំពុងតែអង្គុយមាត់ស្រះគិតសញ្ជឹងរឿងដែលគេឆ្លងមកទីនេះនឹងកំពុងអង្គុយស្រម៉ៃដល់មុខព្រះអង្គឃ្យុនអុីល

«មុខគេសង្ហាដល់ហើយ តើចិត្តគេល្អដូចមុខដែទេណ៎»ថេយ៍អង្គុយសញ្ចុកសញ្ចឹងស្រម៉ៃដល់បង់ភក្ត្រឃ្យុនអុីល។

« មើលទៅគេពិតជាសុភាពបុរសគួរអោយស្រលាញ់ មិនដូចព្រះអង្គជុងហ្គុកស្អីគេនោះទេឃោឃៅសាហាវ »អោយតែគិតដល់ជុងហ្គុកពេលណាគេម៉ួម៉ៅខ្លាំងណាស់។

«កំពុងធ្វើអី នឹងព្រះមហេសី»

«អរគឺខ្ញុំម្ចាស់គ្រាន់តែអង្គុយលេងស្រូបយកខ្យល់បរិសុទ្ធប៉ុណ្ណោះតើព្រះអង្គឃ្យុនអុីលមានអ្វីឬ?»ឃើញទេនឹកដើមដង្ហើមដល់តែម្ដង។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now