ភាគ៣តើគេជាមនុស្សល្អក៏ជាមនុស្សអាក្រក់?

1.1K 91 3
                                    

«ហេតុអីក៏នាងថ្លើមធំហ៊ានជំទាស់នឹងបញ្ជារបស់យើង ថេយ៉ា»ក្រោយពីថេយ៍ចូលមកដល់ក្នុងដំណក់ជុងហ្គុកតាមការហៅរបស់ដូសុីន ជុងហ្គុកបានច្របាច់ដៃនឹងស្រែកគំហគអោយគេខ្លាំងៗធ្វើអោយដូសុីនឈរក្បែរព្រឺរោម។

«ខ្ញុំម្ចាស់ក៏បានធ្វើតាមហើយតើ!!តែពួកគេប្រមាថខ្ញុំមើលងាយខ្ញុំព្រមទាំងពួកស្រីៗដទៃទៀតនេះទ្រង់គិតថាធ្វើបែបនេះហើយពួកគេនឹងមិនធ្វើសង្គ្រាមជាមួយទ្រង់ឬ??»ថេយ៍ក៏មិនចាញ់ស្រែកត្បកទៅវិញភ្លាមៗគ្មានរអារ។

«បិទមាត់នាងភ្លាមថេយ៉ា!!!»

«យ៉ាងមិចខ្ញុំម្ចាស់ចាក់ចំចំណុចឬ?? ទ្រង់ជាស្ដេចដែលគ្មានបានការសុខចិត្តយកស្រីៗទៅអោយពួកគេធ្វើជាដំណោះស្រាយ ទ្រង់គិតថាវាបានរហូតឬ??»ទោះបីជុងហ្គុកស្រែកគំហគអោយក៏ដោយក៏គេនៅតែបន្តនិយាយមិនមានភាពភ័យខ្លាចអីបន្តិចសោះ។

« ដូសុីន ឯងយកនាងទៅវាយ50រំពាត់ទៅមិនគ្រប់ចំនួនមិនឈប់លឺទេ»ជុងហ្គុកនិយាយទាំងមុខមាំគ្មានក្ដីមេត្តាចំពោះនាងអីបន្តិចសោះ ធ្វើមើលតែនាងជាសត្វធាតុ។

« តែព្រះអង្គ...»ដូសុីនរាងស្ទាក់ស្ទើរមិនហ៊ានតែក៏ប្រសប់ភ្នែកជុងហ្គុកដែលសម្លឹងបែបដាក់កំហិតទើបគេព្រមយកនាងទៅ។

« អាថេយ៍អើយអាថេយ៍នាំទុកដាក់ខ្លួនទៀត»ថេយ៍គិតក្នុងចិត្តម្នាក់ឯងមិនគួរណាចេះដឹងរឿងគេនាំទុក្ខដាក់ខ្លួនសោះ។

« នេះមានរឿងអីនឹង? »សម្ដេចយាយ

«គឺព្រះមហេសីត្រូវពិន័យ50រំពាត់»ដូសុីន

«នេះៗថាមិចនឹងហេតុអីក៏ទ្រង់បែបនេះ»សម្ដេចយាយសឹងគាំងបេះដូងពេលលឺដូសុីននិយាយ តើទ្រង់ស្អប់នាងដល់ម្លឹងឬ?។

« សមមុខហើយដែលចេះដឹងខុសរឿងនោះ»ស្នំភីង

« បិទមាត់នាងទៅស្នំភីង»សម្ដេចយាយ

«ចាប់ផ្តើមវាយទៅ»ជុងហ្គុកក៏បានបញ្ជាអោយគេវាយថេយ៍

« ឆ្វាច់!!!អឹក!! ហុឹក»

«ឆ្វាច់ៗៗឆ្វាច់ អឹកៗៗ»នាងតូចថេយ៉ាត្រូវគេវាយឡើងមានស្នាមដាច់រហែកចេញឈាម នាងប្រឹងទប់សម្លេងឈឺចាប់ទាំងទឹកភ្នែកហូរហាម។សម្ដេចយាយអយ់នឹងអាណិតនាងមិនបានទេ។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now