ភាគ១៦នែ៌លែងយើងអាតាកញ្ជាស់លី😡

849 71 1
                                    

« ព្រះមហេសីទ្រង់គួតែសម្អាតព្រះកាយសិនទៅ»យីម

« ទេ!!យើងមិនទាន់ចង់នោះទេសុំសម្រាកបន្តិចសិនចាំតិចទៀតចាំងូតក៏បានដែរបងយីម»រាងតូចប្រាស់ខ្លួនដេកទាំងអស់កម្លាំង ឯយីមក៏ចេញទៅក្រៅព្រោះអស់កិច្ចការ។

« ហឹម..តើក្នុងកូនសៀវភៅនេះមានអ្វីទៅណ៎ »

« អ្ហា!!..នេះជាកំណត់ហេតុរបស់គីមថេយ៉ាតើ »នាងបើកមើលកូនសៀវភៅ ក៏ឃើញមានឈ្មោះគីមថេយ៉ា នៅលើនោះ។

~~ក្នុងសៀវភៅ~~

~~~ ខ្ញុំឈ្មោះគីម ថេយ៉ា កូនស្រីទោលរបស់លោកមេទ័ពគីមលីដុង ម្ដាយរបស់ខ្ញុំបានស្លាប់ចោលខ្ញុំតាំងពីតូច តែមិនថ្វីទេមានលោកពុកនៅក្បែរ ផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំ ខ្ញុំស្រលាញ់ពុកណាស់ ពុកមើលថែខ្ញុំបានយ៉ាងល្អ ពុកជាមនុស្សពូកែនឹងចិត្តល្អខ្លាំងណាស់ខ្ញុំសំណាងណាស់ដែលបានក្លាយជាកូនគាត់ ..អូរខ្ញុំភ្លេចអោយឆឹងទៅថា ខ្ញុំបានលង់ស្រលាញ់ទៅលើព្រះអង្គម្ចាស់ជុងហ្គុកទៅហើយហើយខ្ញុំក៏ត្រូវត្រៀម ទៅជួបទ្រង់ផងដែរ។~~~~

~~(ទំព័រទី២)~~

ថ្ងៃនេះខ្ញុំបានទៅជួបទ្រង់~~ ប៉ុន្តែទ្រង់មិនបាននិយាយជាមួយខ្ញុំទេបែជាទៅនិយាយជាមួយនឹងកូនលោកមន្រ្តីភីងទៅវិញ  តែយ៉ាងណាខ្ញុំនឹងមិនចុះចាញ់ក្នុងការតាមស្រលាញ់ទ្រង់ឡើយ។

«ហីយ៉ា នេះនាងលង់ស្នេហ៍គេដល់ថ្នាក់នេះផងហី មិនដឹងគួរអោយស្រលាញ់ត្រង់ណាទេលោកព្រះ»រាងតូចមើលសៀវភៅនាងទាំងហួសចិត្តចេះទៅលង់ស្នេហ៍ជុងហ្គុកទៅកើតបើមុខងាប់រាល់ថ្ងៃបែបនេះ។

« ថេយ៉ា!!!នាងកំពុងធ្វើអីនឹង?? »

«គ្មានទេ ព្រះអង្គ»នាងយកកូនសៀវភៅនោះលាក់យ៉ាងលឿន

«បើគ្មានអីល្អហើយ រៀបចំខ្លួនទៅទៅជួបសម្ដេចយាយជាមួយយើង»

« មិនទៅមិនបានទេឬ??»

« នាងត្រូតែទៅ បើមិនទៅទេនោះយើងនាំស្នំភីងទៅហើយ »

«យ៉ា!!! គម្រាមខ្ញុំម្ចាស់ហ្អេ???ទៅក៏បានយល់ដល់ម្ចាស់យាយ»

«យើងចាំនៅខាងក្រៅ »នាយក្រាស់ក៏ដើរចេញក្រោមការពេបជ្រាយរបស់រាងតូច។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now