ភាគ១១ចេះគេងលក់ទាំងបែបនេះទៅកើត❤

1.7K 86 1
                                        

« ភ្លាមៗនោះគេស្រាប់តែទាញនាងយកមកអោបជាប់ទ្រូង ព្រមទាំងពោលពាក្យសុំទោសទាំងដឹងកំហុស  »

« ហុឹកអ្ហឹក..»ខ្ញុំស្អប់ទ្រង់ខ្លាំងណាស់ ខ្ញុំមិនចង់ជួបទ្រង់ទេ » នាងស្រែកយំក្នុងប្រអប់ទ្រូងរាងមាំ ទាំងក្ដីឈឺចាប់ ។

« ឈប់ យំទៅយើងសុំទោស នាងកុំយំបែបនេះអី »គេអង្អែលក្បាលនាងថ្នមៗព្រមទាំងលោងលោមនាងយ៉ាងទន់ភ្លន់ ធ្វើអោយដូសុីនសឹងមិនជឿនឹងភ្នែកថាម្ចាស់ខ្លួន ផ្លាស់ប្ដូរភ្លាមៗ។

« អ្ហឹកៗៗ ហុឹក  ហឹម....!!» បានប្រហែលមួយសន្ទុះ សម្លេងយំក៏បាត់ទ្រង់ក៏អោនទៅមើលឃើញថានាងយំឡើងដេកលក់បាត់ទៅហើយ ។

« ហឹម..ចេះគេងលក់ទាំងបែបនេះទៅកើត »

« ដូសុីនរៀបចំរបស់របរមហេសីទៅដំណាក់យើងវិញ »ជុងហ្គុកក៏បញ្ជាជំនិតខ្លួន អោយទៅរៀបរបស់របរចាំបាច់ដែលថេយ៍ត្រូវការ មុននឹងគេលើកបីនាងទៅដំណាក់វិញ ក្រោមក្រសែរភ្នែករបស់ឃ្យុនអុីល។

« ហេតុអី បានជួយព្រះអង្គជុងហ្គុក សុំទោសថេយ៉ា »សញ្ញាសួរហោះពេញខួរក្បាលព្រះអង្គម្ចាស់ឃ្យុនអុីល បំណងគេមកចង់មមសួរសុខទុក្ខរាងតូចព្រោះលឺថាមិនស្រួលខ្លួន តែចៃដន្យអីក៏មកទាន់ចំពេលជុងហ្គុកសុំទោសរាងតូច។

« ខ្ញុំម្ចាស់ថាប្រហែលជាព្រះអង្គជុងហ្គុកធ្វើអីខុសលើព្រះមហេសីហើយព្រះអង្គម្ចាស់»ណៃសុី

« ប្រហែល ព្រោះមនុស្សដូចជាជុងហ្គុកនឹងមិនសុំទោសនារងាយៗឡើយបើគេមិនខុស »ឃ្យុនអុីលគេស្គាល់ជុងហ្គុកច្បាស់ណាស់ព្រោះរស់នៅធំធាត់ជាមួយគ្នាតាំងពីតូច។

« បើអញ្ចឹង តើទ្រង់ចង់យាងទៅវិញឬនៅទីនេះបន្ត »ណៃសុី

« ហើយនៅធ្វើស្អីទៀតបើមនុស្សទៅបាត់ហើយ »ឃ្យុនអុីលសឹងតែហ់កធាក់ជំនិតខ្លួនទៅហើយ សួរដូចគ្មានមើលស្ថានការសោះ ។

« អរ បាទ ខ្ញុំម្ចាស់ភ្លេចមើលព្រះមើលព្រះអង្គ »ណៃសុី

« ហើយក៏មិនទៅនៅមើលអីទៀត »ឃ្យុនអុីល

« ក្រាប ក្រាបទូលព្រះអង្គ »ណៃសុីក៏រត់ទៅតាមម្ចាស់ខ្លួនដែលដើរទៅមុនដោយមិនអោយដំណឹងសោះ។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now