« ចឹងខ្ញុំលាសិនហើយណាសិស្សច្បងព្រោះប្រញា៉ប់ទៅជួបសម្ដេចយាយ បាយបាយ»ពោលរួចថេយ៉ាក៏នាំអង្គរក្សនឹងអ្នកបម្រើរខ្លួនដើរសំដៅទៅដំណាក់សម្ដេចយាយ។
« នាងធ្វើអោយយើងស្រលាញ់នាងហើយដឹងទេថេយ៉ា នាងពិតជាមានភាពទាក់ទាញខុសពីស្រីដទៃ ទោះយើងមិនបាននាងតែយើងសុំត្រឹមការពារនាងពីចម្ងាយ ក៏បាន»ឃ្យុនអុីលបានត្រឹមពោលតិចៗម្នាក់ឯង តើគេមកយឺតមួយជំហ៊ានឬ បើគេស្គាល់នាងមុនបន្តិចប្រហែលពេលនេះនាងជារបស់គេបាត់ទៅហើយ។
« ព្រះអង្គយើងមិនអាចបន្តបែបនេះរហូតទេ !បើបិតាទ្រង់ដឹងថាយើងមិនបានធ្វើតាមបញ្ជានោះច្បាស់ជាមានរភងមិនខានទេ»ណៃសុី
« យើងដឹងតែយើងមិនចង់ដើរតាមគន្លងបិតា ដែលចូលចិត្តគាបសង្កត់អ្នកដទៃនោះទេ»ឃ្យុនអុីលឈរសម្លឹងមើលដំណើរចាកចេញរបស់ថេយ៍ទាំងទឹកមុខស្ងួត។
« ខ្ញុំម្ចាស់ ពិតជាកោតគោរពទ្រង់ខ្លាំងមែនទែន»ណៃសុីគ្រាន់លឺបែបនេះអត់នឹងសរសើរម្ចាស់ខ្លួនពុំបានទេ។
« សម្ដេចយាយ សូមរាជទានទោសអោយទ្រង់ចាំយូរហើយ»
៊« អ្ហា!! មិនអីទេយើងមិនខឹងចៅទេ អង្គុយចុះមកយាយមានរឿងចង់ប្រាប់»សម្ដេចយាយ
« ជារឿងអ្វីទៅម្ចាស់យាយ»
« យើងចង់អោយទ្រង់ ព្យាយាមយកបុត្រទៅមើលកុំជឿតាមរាជពេទ្យអីថាទ្រង់មិនអាចពពោះនោះ» សម្ដេចយាយនិយាយចំៗថេយ៍វិញគាំងស្ដូក។
#អតីតកាល
« សូមរាជទានទោសផងសម្ដេចយាយ ព្រះមហេសីមិនអាចមានបុត្របានទេក្រាបទូល ដោយសារទ្រង់ ធ្លាប់ផឹកថ្នាំម៉្យាងដែលធ្វើអោយស្ត្រីមិនអាចមានកូនបាន»រាជពេទ្យ
« ក៏ល្អយើងមិនចង់មានបុត្រជាមួយនាង»ជុងហ្គុក
« ហ្ហើយ...យើងនឹងព្យាយាមអោយបានដើម្បីអោយនាងមានបុត្រ »សម្ដេចយាយ
« យើងថាមិនបាច់ទេសម្ដេចយាយ ទោះយ៉ាងណាក៏នាងគ្មានថ្ងៃមានបុត្រដែលបើនាងអាចពពោះនោះព្រោះយើងនឹងមិនផ្ទំជាមួយនាងឡើយ »ជុងហ្គុក
« យើងចាំមើលថាទ្រង់ ...បដិសេដដល់ណា »សម្ដេចយាយ
« យល់ល្អទ្រង់កុំភ្នាល់ជាមួយយើងអីព្រោះយើងមុនដែលចាញ់» ជុងហ្គុក
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Actionជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?