ភាគ:២០ព្រះមហេសីលែងមានដង្ហើមហើយ

1.5K 85 2
                                        

« នាងមានបុត្រ នេះនាងមានបុត្រភ្លោះទៀត »ជុងហ្គុកអង្គុយសញ្ជឹងគិតពីរាងតូចដែលសន្លប់។

« ព្រះអង្គ វីវរធំហើយ»ដូសុីនរត់មកពីណាមិនដឹងទាំងត្រហេបត្រហប។

« មានរឿងអី??»

« នគរខាងលិចបានលើកទព័មកវាយនគរយើងហើយព្រះអង្គ »

« នេះ ស៊ុនរីមនាងលេងមែនទេនហ្អេ??មិនអីទេឯងត្រៀមទព័ទៅ »

«ទព័យើងមានតែ 4មុឺននាក់ប៉ុណ្ណោះឯទព័របស់នគរខាងលិចមានដល់ទៅ7មុឺននាក់ឯណោះណាព្រះអង្គ »

« តិចច្រើនគឺមិនសំខាន់ទេអ្វីដែលសំខាន់គឺក្បួនយុទ្ធសាស្ត្ររបស់ទព័ ឆាប់រៀបចំទៅ »

« ក្រាបទូលព្រះអង្គ »

« ថេយ៍ អូនឆាប់ដឹងខ្លួនណាដើម្បីបុត្ររបស់ពួកយើង »ជុងហ្គុកអង្គុយអង្អែដៃនាងព្រមទាំងគិតរឿងដែលកំពុងកើតឡើងទៀត។

« រាជពេទ្យលោកត្រូវមើលថែមហេសីយើងអោយល្អកុំអោយអ្នកណាចូលមកផ្ដេសផ្ដាសអោយសោះ »ពោលរួចនាយដើរចេញដើម្បីទៅតទល់ជាមួយពួកខាងលិច។

« ព្រះ អង្គពេលនេះពួកយើងទប់ទល់មិនជាប់ទេព្រោះកម្លាំងពួកគេសម្រុកចូលគ្រប់កន្លែង » ស្នំភីង

« ទុកអោយយើងវិញអូនគួរតែទៅមើលថេយ៉ាទៅពេលននេះនាងកំពុងមានបុត្រ »

« ខ្ញុំម្ចាស់ដឹងហើយ សូមទ្រង់ច្បាំងដោយជ័យជំនះ »

« រាជពេទ្យយ៉ាងមិចហើយ ???»

«គឺថាព្រះមហេសីកាន់តែចម្លែកហើយ ពេលនេះពោះរបស់ទ្រង់កាន់តែប៉ោងធំទៅៗហើយ »

« ធ្វើយ៉ាងមិចទៅ?? »

« ប្រហែលជាបុត្រទ្រង់ត្រូវសម្រាលក្នុងថ្ងៃនេះហើយ »

« ប៉ុន្តែទ្រង់មិនទាន់ដឹងព្រះកាយទេ »

« ព្រះស្នំបើមិនសម្រាលយកបុត្រនេះមកទេអាចនឹងស្លាប់ទាំងម្ដាយនឹងកូន»

« បើបែបនេះលោកឆាប់ជួយផងទៅរាជពេទ្យ »

« គឺត្រូវតែវះកាត់យកទារកទើបបាន »ក្នុងសម័យនោះមិនទំនើបដូចបច្ចុប្បន្នដែលមានថ្នាំស្ពឹកនោះទេគឺវះឆៅៗតែដោយសាររាងតូចសន្លប់មិនដឹងខ្លួនទើបវះកាត់គ្មានការឈឺចាប់។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now