« ឃ្យុនអុីលលោកកាត់ចិត្តទៅ នាងទៅបានសុខហើយ »ជីមីន
« ខ្ញុំជាមនុស្សអត់បានការការពារនាងមិនបាន »
« មិនមែនកំហុសលោកទេ នាងធ្វើបែបនេះក៏ព្រោះនាងស្រលាញ់លោក នាងចង់អោយលោក រស់បន្ត បញ្ជប់បញ្ហាដែលមានដោយរលូន សូមលោកកុំគិតបែបនេះអី » ជីមីនអង្អែលខ្នងឃ្យុនអុីលថ្នមៗៗ គេយល់អារម្មណ៍មួយនេះច្បាស់ណាស់ ។
« អ្ហឹកៗ ហឹក នាងទៅចោលយើង នាងទុកយើងអោយនៅម្នាក់ឯងទៀតហើយ »
« សិស្សច្បងគិតតែយំ សិស្សច្បងមិនគិតសងសឹកអោយស្នំភីងទេហ្អេ???»
« ថេយ៉ា ទ្រង់យាងចេញមកធ្វើអីទាំងឈឺបែបនេះ »
« ខ្ញុំគ្រាន់តែចង់មកលាដំណើរស្នំភីងលើកចុងក្រោយ »
« ខ្ញុំដឹងថាសិស្សច្បង ពិបាកទទួលយកប៉ុន្តែវាជាការជ្រើសរើសរបស់ស្នំភីង ទ្រង់គិតតែពិបាកចិត្តបែបនេះទ្រង់គិតថានាងបានស្ងប់ហ្អេ?? សូមទ្រង់រឹងមាំឡើង មកធ្វើជាសិស្សច្បងដែលខ្លាំងដូចពីមុនបានទេ??»
« ត្រូវហើយយើងមិនគួរទន់ខ្សោយទេ យើងមិនត្រូវប្រហែសដូចមុនទេ យើងនឹងអោយពួកវាសងគ្រប់យ៉ាងទាំងអស់ » ក្រោយឃើញឃ្យុនអុីលប្ដេផ្ញាចិត្តបែបនេះហើយរាងស្ដើងក៏លេចនូវស្នាមញញឹមយ៉ាងមានទំនុកចិត្តមកវិញ។
«ថេយ៉ា អូនកុំនៅខាងក្រៅពេក សុខភាពអូនមិនសូវល្អទេ ម៉ោះចូលក្នុងវិញទៅខាងក្រៅត្រជាក់ណាស់ »
« ខ្ញុំម្ចាស់ដឹងហើយ »
« វ៉ុនជុង ថេអុីន បុត្រមាតា នេះភ្ញាក់ហើយមែនទេ អ្ហា!!! មោះអឹប » នាងឈោងដៃយកបុត្រទាំងពីរបស់នាងមកដាក់លើភ្លៅ មុននឹងបំបៅគេម្ដងម្នាក់។
« មាតាមិនដែលគិតទេថាមួយជីវិតនេះមាតាអាចមានគ្រាប់ពេជ្រទាំងពីនេះ នៅជាមួយមាតារហូតណា» នាងសម្លឹងមើលបុត្រទាំងពីទាំងក្ដីស្រលាញ់។
« ខ្ញុំមិនខ្វល់ទេថាខ្ញុំមកទីនេះដើម្បីអី ខ្ញុំគ្រាន់តែដឹងថាពេលនេះខ្ញុំត្រូវមើលថែគ្រាប់ពេជ្រទាំងពីនេះ » មកដំបូងក៏ចង់ទៅវិញតែពេលនេះបែជាចង់នៅមិនចង់ចាកឆ្ងាយទៅណា។
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Actionជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?