ភាគ១៧ហៅយើងថាប្ដីសម្លាញ់ទៅ🔥

979 69 1
                                    

«រាងតូចគ្រាស្នំភីងដែលសន្លប់នោះមកដល់ដំណាក់ គាប់ជួនជាពេលនោះជុងហ្គុកដើរកាត់នោះឃើញបែបនេះ ក៏យល់ច្រលំ»

« នាងធ្វើស្អីស្នំភីង????»ជុងហ្គុកចូលទៅកញ្ឆក់កាយស្នំភីងចេញពីរាងតូចទាំងកម្រោល។

« ខ្ញុំម្ចាស់ធ្វើស្អី?? ទ្រង់មិនឃើញទេថាខ្ញុំកំពុងតែគ្រាស្នំភីង »

« យើងសួរថានាងធ្វើស្អីស្នំភីង!!!!???»រាងក្រាស់ស្រែកមួយទំហឹងទាំងមិនស្ដាប់ហេតុផងរបស់រាងស្ដើងឡើយ ។

« ខ្ញុំមិនបានធ្វើស្អីទេ »

« ចេញអោយឆ្ងាយពីមុខយើងទៅ»លើកនេះគេស្រែកដេញនាងខ្លាំងៗព្រមទាំងរុញនាងអោយដួលទៀតផង ។

« ហ្ហឹកៗៗ ...អ្ហឹក»ថេយ៍មិនតបតទៅវិញក៏រត់ចរញទាំងយំឯជុងហ្គុកក៏បីសុីរ៉ាចូលទៅក្នុងដោយមាននាងអេនដើរតាមក្រោយ។ជុងហ្គុកបានអោយនាងអេនជូតខ្លួនស្នំភីង នឹងមើលថែនាងអោយល្អ គេក៏ចេញមកក្រៅលុះនាងអេនធ្វើកិច្ចការចប់សប់គ្រប់ហើយគេក៏ចូលទៅមើលនាងវិញ។

« អឹក អួយ..ព្រះអង្គ»

« សុីរ៉ាអូនដឹងខ្លួនហើយឬ??»

« ចុះឯណាព្រះមហេសី នោះព្រះអង្គ»

« អូនកុំទៅខ្វល់ពីនាងអីយើងបានដេញនាងអោយទៅបាត់ហើយ »

« អូនប្រាប់យើងមកថានាងបានធ្វើអីអូន បានជាអូនក្លាយជាបែបនេះ ??»

« ធ្វើអី ???ទ្រង់មិនបានធ្វើស្អីខ្ញុំម្ចាស់ទេទ្រង់ជួយខ្ញុំម្ចាស់ទៅវិញទេព្រះអង្គ»

« អូននិយាយអីយើងមិនយល់ទេ»

« គឺព្រះមហេសីបានជួយខ្ញុំម្ចាស់ពីកណ្ដាប់ដៃមន្រ្តីលី បើមិនបានទ្រង់ទេខ្ញុំម្ចាស់ចប់មិនខាន »

« ពិតមែន ??»

«ពិតណាស់!!នេះកុំប្រាប់ណាថាព្រះអង្គស្ដីអោយទ្រង់នោះ »

« គឺយើង»

« បានហើយព្រះអង្គទៅតាមលួងទ្រង់ទៅ »

«ចុះអូននោះ »

«ខ្ញុំម្ចាស់មាននាងអេនមើលថែហើយ»

« ហឹម បើអញ្ជឹងយើងទៅហើយណា »

« ហ្ហឹកៗៗ មិចមិនស្ដាប់ហេតុផលខ្ញុំខ្លះ »ថេយ៍បានរត់មកអង្គុយយំនៅជិតស្រះទឹកក្បែដំណាក់នាងពីមុន ។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now