[រឿង១]: នរណាតាមអូន? (pt1)

1K 47 8
                                    



Pichy:

*ខ្ញុំឈ្មោះ Pichy Votey អ្នកគ្រប់គ្នាហៅខ្ញុំថា Pichy អាយុ ២៤ឆ្នាំ ជាគ្រូពេទ្យផ្នែកចិត្តសាស្រ្តក្នុងគ្លីនិចឯកជនផ្ទាល់ខ្លួនរបស់ខ្ញុំមួយកន្លែងនៅទីក្រុងភ្នំពេញ*

*គ្រប់យ៉ាងដែលចូលមកក្នុងជីវិតរបស់ខ្ញុំសុទ្ធតែជារឿងល្អស្រស់បំព្រង មិនថាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន គ្រួសារ ការងារ ហិរញ្ញវត្ថុ.....។ល។ ពិសេសគឺស្នេហា ខ្ញុំ និងគូរដណ្តឹងរបស់ខ្ញុំទាក់ទងគ្នាតាំងពីនៅថ្នាក់វិទ្យាល័យដល់មានការងាររៀងខ្លួន រហូតសម្រេចចិត្តភ្ជាប់ពាក្យ និងប្តូរមករស់នៅជាមួយគ្នាបានប្រមាណ 24ខែមកហើយ*

*ពួកយើងស្រលាញ់គ្នាណាស់ គាត់មិនមែនមានឋានៈត្រឹមតែជាគូរដណ្តឹងតែមួយមុខនោះទេ។ ជាឪពុក ជាម្តាយ ជាបងស្រី ជាបងប្រុស ជាមិត្តភក្តិ និងជាអ្នកព្រឹក្សាផ្ទាល់ខ្លួនដ៏ពូកែម្នាក់ គាត់មិនដែលធុញទ្រាន់ក្នុងការស្តាប់រាល់បញ្ហារបស់ខ្ញុំនោះទេ គាត់មានតែជួយដោះស្រាយ លើកទឹកចិត្តនិងតាមមើលថែការពារគ្រប់កន្លែង នេះហើយទើបជាគាត់ ហើយគាត់ម្នាក់នោះគឺ Isabella Menin(Bella) ជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យម្នាក់ ហើយក៏ជាវីរនារីដ៏អស្ចារ្យក្នុងកែវភ្នែករបស់ខ្ញុំ*

*បើស្តាប់តាំងពីដើមមក គ្រប់គ្នាប្រាកដជាគិតថាខ្ញុំជាមនុស្សដែលសំណាងជាងគេបំផុតក្នុងផែនដីនេះហើយ ហើយខ្ញុំក៏មិនប្រកែកនោះដែរ ព្រោះថាជាក់ស្តែងគឺបែបហ្នឹងពិតមែន*

*ក៏ប៉ុន្តែ........

8:04 pm

"មីស្រីថោកទាប! អញ់សម្លាប់នាងឯងចោល!" (សុបិន្ត)

"អត់ទេ!!" សម្លេងស្រែករបស់ខ្ញុំ

"Pichy!?....." សម្លេងហៅ និងដើរយ៉ាងលឿនចេញពីបន្ទប់ទឹកតម្រង់មក

"អូនកើតអី!?" មកដល់គាត់ក៏ចាប់ស្មារខ្ញុំសួរទាំងបារម្ភ។ ម្នាក់នោះហើយគឺជា Bella គូរដណ្តឹងរបស់ខ្ញុំ

"អូនសុបិន្តអាក្រក់ទៀតហើយមែនទេ?" ឃើញខ្ញុំនៅស្ងៀមទឹកមុខស្លេកស្លាំងបែកញើសយោគខ្លួន គាត់ក៏ជួយលើកអោយខ្ញុំអង្គុយ គាត់អង្គុយក្បែរខ្ញុំរួចក៏យកដៃវែកសក់ដែលធ្លាក់រញ៉េរញ៉ៃបាំងមុខខ្ញុំចេញ និងសួរ

Short novel |Bellpich|Where stories live. Discover now