----: Memories gone, feelings stay (pt4)

349 35 56
                                    


ប្រទេសប្រេសុីល
Bellpich's house

"Pichy..."

"អឺ... រៀបចំឥវ៉ាន់មុនខ្ញុំទៅ ខ្ញុំទៅក្រុមហ៊ុនសិន" ឃើញ Pichy បែមករកខ្លួនហើយក៏និយាយ ដោយ Pichy មើលមកនាងហើយតែមិនតប Isa ក៏ប្រញាប់ទៅ

រីឯ Pichy វិញ បន្ទាប់ពីរៀបចំឥវ៉ាន់រួចនាងក៏ដើរមើលពេញបរិវេនខាងក្នុងផ្ទះ មើលនេះមើលនោះប៉ះនេះនោះ នាងព្យាយយាមផ្តោតអារម្មណ៍គិតមែនទែនតែគិតយ៉ាងណាក៏នាងនឹកមិនឃើញពីសកម្មភាពរបស់នាងនៅក្នុងផ្ទះនេះសោះតែម្តង

5 pm

ត្រឡប់មកវិញ Isa ទំលាក់ខ្លួនគេងលើសាឡុងតែម្តង

7 pm

"Pichy?..." ភ្ញាក់ពីដំណេកឃើញ Pichy អង្គុយមើលខ្លួន Isa ក៏និយាយដោយព្យាយាមក្រោក

"កើតអី?"

"Pichy បានញាំអីរឺនៅ?" Isa មិនតបបែរសួរបក

"អ្នកនាងមិនស្រួលខ្លួនហ្ហេស?" Pichy សួរបកវិញ

"ចាំខ្ញុំទៅធ្វើអីអោយញាំ" និយាយហើយ Isa ក៏ងើបដើរទៅផ្ទះបាយ

បន្ទាប់ពីញាំហើយ Isa ក៏រៀបចំកន្លែងនាងគេង ចំណែក Pichy ក៏ទៅបន្ទប់នាងដូចគ្នា

ងូតទឹកសម្អាតខ្លួនរួច Pichy ក៏ឈរភ្លឹកមើលស៊ុមរូបថតយ៉ាងធំរបស់នាង និងIsa ដែលតាំងក្នុងបន្ទប់ ក្នុងរូបនោះនាងនិង Isa ស្ថិតក្នុងឈុតប្រពៃណីខ្មែរដែលថ្ងៃនោះជាថ្ងៃដែលប្រារព្ធពិធីភ្ជាប់ពាក្យអ្នកទាំងពីរ ឈរមើលមួយសន្ទុះធំទើប Pichy ចូលគេង

ថ្ងៃថ្មី

Pichy ចុះមកឃើញអាហារពេលព្រឹកលើតុតែមិនឃើញវត្តមាន Isa ឡើយ មិនខ្វល់ច្រើននាងក៏ចូលអង្គុយញាំព្រោះនាងដឹងថា Isa រវល់នឹងការងារខ្លាំង ចំណែកពេលថ្ងៃ Isa ក៏មិនបានត្រឡប់មកផ្ទះវិញដូចគ្នា តែក៏មិនភ្លេចដែរ Isa បានកម្មង់អោយគេដឹកអាហារថ្ងៃត្រង់អោយ Pichy រហូតដល់ម៉ោង ៥ ទើប Isa បានមកដល់ផ្ទះ មកដល់មិនទាន់នឹងបានសម្រាកស្រួលបួលផងនាងក៏ត្រូវចំអិនអាហារពេលល្ងាចទៀត

យប់នេះក៏ដូចយប់ម្សិលមិញអ្នកទាំងពីរនៅតែគេងបែកគ្នា ឯ Pichy មុនចូលគេងនាងក៏នៅតែឈរមើលរូបនាង និងIsa ដដែល

Short novel |Bellpich|Where stories live. Discover now