[រឿង៦]: Memories gone, feelings stay (pt1)

468 30 30
                                    



មន្ទីរពេទ្យ
8 pm

"Omg!..."

"អ្នកគ្រូពេទ្យៗ!... នាងដឹងខ្លួនហើយ!" សម្លេងដែលហៅពោរពេញដោយក្តីរំភើបរីករាយបានចេញពីមាត់នារីរាងខ្ពស់សក់វែងម្នាក់ បន្ទាប់ពីចេញពីបន្ទប់ស្រែកហៅពេទ្យហើយនាងក៏ត្រឡប់មកអង្គុយនៅគ្រែអ្នកជំងឺទាញដៃអ្នកដែលបើកភ្នែកព្រឹមៗគេងលើគ្រែនោះមកថើប

"Pichy... អូនយ៉ាងម៉េចហើយ?"

"នេះជាមន្ទីរពេទ្យត្រូវទេ មិចក៏ខ្ញុំមកនៅទីនេះ?" បើកភ្នែកក្រឡេកមើលជុំខ្លួនរួច Pichy ក៏និយាយបែប ដោយសារតែអ្វីដែលនាងឃើញគឺកន្លែងដែលនាងមិនស្គាល់ជាមួយនិងនារីប្លែកមុខម្នាក់ដែលអង្គុយកាន់ដៃនាង

"អូនលែងអីហើយណា ចាំបន្តិចពេទ្យមកដល់ឥឡូវហើយ"

"អូ! ពេទ្យមកដល់ល្មម" Isa និយាយទាំងញញឹមសប្បាយចិត្តជាខ្លាំងផ្ទុយពីអ្នកឈឺដែលគេងលើគ្រែ អារម្មណ៍នាងពេលនេះកំពុងតែវិលវល់ជាខ្លាំង ចង់ងើបក៏បានព្រោះតែផ្នែកខាងក្រោយនៃក្បាលរបស់នាងឈឺចាប់ជាខ្លាំងហាក់ត្រូវគេវាយមួយដំបង

.... ពេទ្យមកដល់ក៏ចាប់ផ្តើមពិនិត្យស្ថានភាពអ្នកជងឺ

"នាងយ៉ាងម៉េចហើយអ្នកគ្រូ?"

"គ្រប់យ៉ាងគឺអូខេហើយ... ក៏ប៉ុន្តែ..."

"ប៉ុន្តែអ្វីទៅ?"

"ប្អូនដឹងថាអ្នកកំពុងអង្គុយក្បែរកាន់ដៃប្អូននេះជានរណាទេ?" លឺសំណួរហើយ Pichy ក៏បែរមើលទៅអ្នកកំពុងកាន់ដៃនាងរួចបែរមើលទៅពេទ្យវិញទាំងក្រវីក្បាល

"មានន័យថាម៉េចអ្នកគ្រូ?" Isa សួរទាំងជ្រួញជញ្ជើមឆ្ងល់

"ដូចដែលពួកយើងបានតាមដាន នាងអាចនឹងបាត់ការចងចាំមួយចំនួន" លឺហើយ Isa នៅតែបង្ហាញទឹកមុខឆ្ងល់និងរាងភ័យ

"អ្នកទាំងពីរស្គាល់គ្នាយូរប៉ុណ្ណា?"

"ប្រហែល ៦ឆ្នាំហើយ"

"តាមការសន្និដ្ឋាន អ្នកជំងឺអាចចាំមិនបានមុនពេលអ្នកទាំងពីរស្គាល់គ្នាទៅទៀត"

Short novel |Bellpich|Where stories live. Discover now