[រឿង៣]: Ex girlfriend (pt1)

440 32 22
                                    


ទីក្រុងភ្នំពេញ

8:10 នាទីព្រឹក នារីរូបស្រស់ រាងខ្ពស់ មើលទៅសុភាពរាបសារ មិនសូវចេះមាត់ករម្នាក់មានស្ពាយកាបូបធំមួយជាប់ខ្លួនបានចុះពីឡានក្រុងរួចនាងក៏ហៅម៉ូតូឌុបជិះទៅរកគោលដៅដែលនាងចង់ទៅ

ឈ្មោះរបស់នាងគឺ Bella នាងមកទីក្រុងភ្នំពេញដើម្បីបន្តការសិក្សា នាងរៀនតែសៅរ៍ អាទិត្យប៉ុណ្ណោះ ចន្ទដល់សុក្រ នាងត្រឡប់ទៅខេត្តវិញដើម្បីធ្វើការងារដែលនាងមាននៅទីនោះដោយសារតែគ្រួសារនាងមានជីវភាពខ្វះខាតខ្លាំង

ពេលជិះមកដល់ទីតាំង

"ពូខ្ញុំសុំខ្ចីទូរសព្ទមួយភ្លេតបានទេ?" Bella

"បាទបាន"

.....

"អាឡូ Mari...."

"ឯងនៅណាយើងមកដល់ហើយ"

"Oh!... យើងភ្លេចអោយឈឹង"

"Bella យើងកំពុងធ្វើដំណើរកំសាន្តជាមួយគ្រួសារឯណេក"

"មិនអីទេចឹងតាមសប្បាយ មើលថែសុខភាពផង និងសូមអោយសុវត្តិភាពតាមផ្លូវណា"

"ឈប់សិន" Bella រកចុចបិទ តែ Mari ឃាត

"យប់នេះឯងទៅដេកឯណា?"

"យើងជាប់លុយមកជាមួយរាងច្រើនដែរ មិនអីទេ" តបរួច Bella ក៏ចុចបិទហុចទូរសព្ទអោយពូម៉ូតូឌុបវិញ

ពូម៉ូតូឌុបចេញផុត Bella ក៏អង្គុយលើឃឿនសួនច្បារមុខផ្ទះរបស់ Mari យកដៃលូកយកកាបូបលុយរបស់នាងចេញមក

បើកឃើញលុយក្នុងកាបូបហើយ Bella ក៏ដកដង្ហើមធំហាក់ស្តាយមិនចង់ចំណាយលុយទាំងនោះទាល់តែសោះ

បន្តិចក្រោយ

"ក្មួយលេខអម្បិញមិញខលមក" ពូម៉ូតូឌុប

"អាឡូ....."

"ឯងនិង Pichy យ៉ាងម៉េចហើយ?"

"មិចក៏សួរបែបនេះក្រែងឯងដឹងយូរហើយតើ" Bella ទំលាក់ទឹកមុខពេល Mari សួរបែបនេះ

Short novel |Bellpich|Where stories live. Discover now