----: Memories gone, feelings stay (pt7) ចប់

838 40 71
                                    



"ចុះបើខ្ញុំចង់ចាកចេញចាប់ផ្តើមជីវិតថ្មីក្នុងការចង់ចាំថ្មីរបស់ខ្ញុំ" Pichy ងើបចេញពីគ្រែគេងរួចព័ទ្ធដៃដើរទៅវិញទៅមកជាមួយទឹកមុខច្របូកច្របល់

"អ្នកនាងនឹងអោយខ្ញុំទៅទេ?" ឈប់ដំណើរ Pichy មើលទៅ Isa រួចសួរ ឯ Isa លឺហើយក៏គាំងនឹងសំណួរ

...

"បើ Pichy មិនបាត់បង់ការចង់ចាំ ប្រាកដណាស់ Pichy នឹងដឹងច្បាស់ពីចម្លើយរបស់ខ្ញុំ" ស្ងាត់មាត់គិតមួយសន្ទុះ Isa ក៏តប

"..." តបហើយIsa ដកដង្ហើមធំរួចងើបដើរចេញពីបន្ទប់បាត់ ឯ Pichy បានត្រឹមឈរស្ងៀមមើលដំណើរ Isa ដើរចេញ បន្ទាប់ពីឈរមួយសន្ទុះ Pichy ក៏ដាក់ខ្លួនលើពូកគេងរង់ចាំ Isa ត្រឡប់មកវិញ Pichy ចាំរហូតនាងគេងលក់ទាំងមិនដឹងខ្លួន

...

7 am

ភ្ញាក់ពីដំណេក Pichy បែរមើលម្ចាងគ្រែរដែល Isa តែងតែគេងរួចក៏គិតក្នុងចិត្តថាតើយប់មិញ Isa ត្រឡប់មកគេងក្នុងបន្ទប់វិញរឺអត់

ចុះមកក្រោម Pichy ប្លែកចិត្តព្រោះតែនាងមិនបានឃើញអាហារពេលព្រឹកដែល Isa ធ្លាប់តែរៀបចំអោយនៅលើតុដូចរាល់ដងឡើយ

Skip

7 pm

"ក្រុមហ៊ុនចាប់ផ្តើមមមារញឹកទៀតហើយរឺ?" វត្តមាន Isa ដើរចូលផ្ទះ Pichy ដែលអង្គុយអានសៀវភៅឃើញហើយក៏សួរ

"អត់ទេ"

"ហេតុអីថ្ងៃមិញមិនត្រឡប់មកផ្ទះ?"

"ហេតុអីថ្ងៃនេះមកផ្ទះយឺត?" បន្ទាប់ពី Isa ស្ងាត់មិនតប Pichy ក៏បន្ថែមសំណួរ

"ខួបកំណើតបុគ្គលិក ឆ្លៀតចូលរួមជល់កែវជាមួយពួកគេ ២ ៣ កែវ ទើបមកដល់ផ្ទះស្មើនេះ" តបបន្តើរ Isa ដើរតម្រង់ទៅផ្ទះបាយដើម្បីយកទឹកផឹកបន្តើរ

"តាំងពីព្រឹកបានអីរឺនៅ?" បានទឹកផឹកហើយ Isa ចាប់អារម្មណ៍នឹងសម្ភារៈក្នុងផ្ទះបាយនៅស្អាតដដែលនាងក៏ស្រែកសួរពីចំងាយ

...

"បានអីញាំរឺនៅ?" មិនលឺឆ្លើយ Isa ក៏ដើរទៅរក Pichy រួចសួរម្តងទៀត

"ខ្ញុំអត់ឃ្លានទេ"

"ហេតុអី...!" លឺភ្លាម Isa រាងខឹងដោយស្ទើតែប្រើសម្តីធ្ងន់ដាក់ Pichy ហើយតែនាងខំសម្រួលអារម្មណ៍មកវិញ លែងនិយាយរួចបាងក៏ដើរទៅផ្ទះបាយចាប់ផ្តើមចំអិនម្ហូបសំរាប់ Pichy

Short novel |Bellpich|Where stories live. Discover now