----: Her bad blood (pt2)

303 26 21
                                    



ទីបំផុត Pichy ក៏បានឡើងកប៉ាល់ជាមួយ Bella ទាំងមិនមានស្គាល់នរណាសោះ Bella ទៀតសោតក៏មិនខ្ចីសួរនាំ ឡើងដល់កប៉ាល់ភ្លាម Bella ដោះអាវចេញអោយកូនចៅរបស់នាងវះយកគ្រាប់កាំភ្លើងនៅនឹងដៃស្រស់ៗតែម្តង

បន្ទាប់ពីបានយកគ្រាប់កាំភ្លើងចេញពីដៃ Bella ងើបដើរចូលបន្ទប់ក្នុងកប៉ាល់ដើម្បីសំរាក់ទាំងសុីសឺដោយសារតែនាងខំប្រឹងទ្រាំទុកគ្រាប់កាំភ្លើងក្នុងដៃជិត ២ម៉ោង រីឯ Pichy នាងឈរមើលសកម្មភាពយកគ្រាប់កាំភ្លើងចេញទាំងខ្លាច

"នាងជានរណា?" Ken (កូនចៅ Bella)

"ខ្ញុំជាអ្នកទេសចរ"

"មិចក៏នាងនៅជាមួយគាត់ នាងដឹងថាគាត់ជានរណាទេ?"

"គាត់ជានរណា?"

"Ken!...."

"បាទ......" Ken ក៏រត់ទៅតាម Bella

Pichy ឈរម្នាក់ឯងងាកមើលជុំវិញខ្លួនមានតែជើងមេឃគ្មានត្រើយ នាងក៏អង្គុយអោបជង្គង់គិតពីជិវិតទឹកភ្នែកក៏ស្រក់ជាបន្តបន្ទាប់

7 pm

"នាងមិនមែនជាភ្ញៀវក្នុងកប៉ាល់នេះទេ នាងជានរណា" អ្នកមើលការខុសត្រូវក្នុងកប៉ាល់ដើរពិនិត្យសុខៗក៏ប្រទះភ្នែកនឹង Pichy ដែលអង្គុយផ្អែកខ្លួននឹងទូរដាក់ទំនិញទាំងគ្មានកំលាំងកំហែង

"គឺ......" Pichy ងើបឈរចាប់ផ្តើមភ័យ

"នាងជាមិត្តចៅហ្វាយខ្ញុំ" Ken ដើរមករកអ្នកទាំងពីរ

"តោះ ចូលទៅក្នុង មិចក៏មកអង្គុយទីនេះ" Ken ទាញដៃ Pichy ទៅ

មកដល់បន្ទប់

"នេះញាំទៅ" Ken ហុចបាយជាមួយត្រីអាំងមួយចានអោយ Pichy

"គាត់យ៉ាងម៉េចហើយ?" Pichy មិនបានចាប់អារម្មណ៍ហ្នឹងបាយនោះទេ នាងសម្លឹងទៅ Bella ដែលគេងលើគ្រែក្បែរនោះរួចសួរ

"គាត់មិនអីទេ នេះបាយញាំទៅ" Ken ដាក់បាយលើតុទាបអោយ Pichy

"ញាំហើយសម្រាកគ្រែក្បែរគាត់ទៅ"

"អត់ទេ ខ្ញុំអាចគេងខាងក្រៅបាន"

Short novel |Bellpich|Where stories live. Discover now