----: Her bad blood (pt4)

315 30 14
                                    



សមុទ្រ

"តើពួកយើងត្រូវជិះទៅដល់ណា?" Pichy

"បន្តិចទៀតនឹងដល់ហើយ នៅទីនោះទឹករាក់ហើយសម្បូរកាំប្រម៉ា" Ken តប

Ken x Davit x Pichy អង្គុយជុំគ្នានៅចង្គូចទូករីឯង Bella អង្គុយនៅកន្ទុយទូកម្នាក់ឯងធ្វើមុខដូចគេដឹកទៅធ្វើទាសករ

និយាយគ្នាលេងបណ្តើរ Pichy ឧស្សាហ៍ក្រឡេកមើល Bella បណ្តើរ បន្តិចក្រោយ Pichy ក៏ងើបចេញតម្រងរក Bella តែ Bella គ្រាន់លឺសំរឹបជើងក៏បក់ដៃកុំអោយមកទាំងភ្នែកសម្លឹងទៅទឹកសមុទ្រជាប់ ក៏ប៉ុន្តែ Pichy មិនខ្វល់នៅតែបន្តទៅជិតនិងអង្គុយក្បែរ Bella

"អីយ៉ា ហ៊ានណាស់តើលូវ" Ken សើចពេលឃើញ Pichy បែបនេះ

"ហ៊ានជាងយើងឆ្ងាយណាស់ យើងប្រើពេលរាប់ខែទើបហ៊ានទៅក្បែរគាត់បែបនេះ" Davit ងាកមើលនិងតបទាំងសើចដូចគ្នា

"អ្នកនាង?....." បានអង្គុយក្បែរហើយ Pichy ក៏លាន់មាត់

"ខ្ញុំឃើញនៅក្នុងរឿងអោយតែមានការបាញ់ប្រហារ ត្រូវតែមួយគ្រាប់ដឹងស្លាប់ហើយ មិចអ្នកនាងអត់អី?" Bella លឺហើយក៏បែរមើលមុខ Pichy

"នាងចង់ពិសោធន៍ទេ ត្រឡប់ទៅកោះវិញខ្ញុំនឹងជួយ ចង់អោយខ្ញុំបាញ់នាងកន្លែងណា" តបទាំងមុខស្មើរួចក៏បែរមើលទឹកវិញ

"ហូរ! គឺអត់ទេ" Pichy តបទាំងក្រវីក្បាតាតាត់

...

"អ្នកនាងស្រស់ស្អាតខ្លាំងណាស់" បន្ទាប់ពីអង្គុយមើលមុខ Bella មួយសន្ទុះ Pichy ក៏និយាយ

"គ្រាន់តែអត្តចរិកខុសពីស្រីធម្មតា រឺក៏ប្រហែលមកពីខ្ញុំមិនដែលជួបមនុស្សបែបនេះខ្ញុំប្រទេសរបស់ខ្ញុំទើបធ្វើអោយខ្ញុំមានអារម្មណ៍ថាអ្នកនាងចំឡែក..."

"អស់រឺនៅ?" បន្ទាប់ពីអង្គុយស្តាប់ Pichy បូរបាច់មួយសន្ទុះ ដោយធុញពេក Bella ក៏បែរទៅសួរ

"អស់រឺនៅ ឆ្លើយហើយអ្នកនាងនឹងដេញខ្ញុំចេញដូចតែគ្នា"

Short novel |Bellpich|Where stories live. Discover now