----: Her bad blood (pt3)

302 25 27
                                    



អ្នកមើលការខុសត្រូវក្នុងកប៉ាល់បានសុំមើលលិខិតឆ្លងដែនរបស់ Pichy ដល់មិនមានគាត់ក៏សុំមើលប័ណ្ឌសម្គាល់ខ្លួន តែ Pichy នៅមិនមានក៏ព្រោះតែនាងត្រូវបានគេប្លន់អស់ពីរខ្លួនទៅហើយ មកដល់ដំណាក់កាលនេះ Pichy គិតតែពីអោនមុខចុះមិនតបអ្វីទាំងអស់ នាងគិតថាជីវិតស្រស់បំព្រងដែលនាងធ្លាប់តែមាន នាងនឹងលែងស្គាល់វាទៀតហើយដោយសារតែដំណើរកំសាន្តមួយនេះ

"ទៅកំពង់ផែរអោយប៉ូលីសឃាត់ខ្លួន" បន្ទាប់ពីសួរអីក៏ Pichy មិនមានគាត់និយាយ

"ហេតុអីចាំបាច់តឹងតែងដល់ថ្នាក់នេះ ល្មមៗអនុគ្រោះខ្លះទៅហី" ជំនួយការឈរក្បែរនិយាយតិចៗកៀនត្រចៀក

"ខ្ញុំមិនគាំទ្រអំពើខុសច្បាប់"

Skip

4 pm

បន្ទាប់ពីហោះហើរបាន ៧ម៉ោង Bella សម្រេចឈប់សំរាក់នៅប្រទេស Colombia រង់ចាំពេលព្រឹកទើបធ្វើដំណើរបន្ត

សណ្ឋគារ
តុអាហារ

"មិនត្រូវមាត់ហ្ហេស? យើងថាម្ហូបនៅទីនេះឆ្ងាញ់ៗណាស់" ដោយឃើញ Ken កាន់ស្លាបព្រាសម្លឹងអាហារស្ងៀមដូចមិនចង់ញាំ Davit ក៏និយាយ

"មិនមែនទេ" Ken តបអោយឆ្លៀតលួចសម្លឹង Bella ដែលកំពុងញាំដោយមិនខ្វល់អី

"ចៅហ្វាយ" Ken ដាក់ស្លាបព្រាចុះពីដៃ

"សុំរំខានចៅហ្វាយបន្តិច"

"យ៉ាងម៉េច?" Bella ដាក់ស្លាបព្រាចុះដូចគ្នា

"ស្មើនេះមិនដឹងថានាងយ៉ាងម៉េចទៅហើយនោះទេ ស្រួលមិនស្រួលមិនទាន់នឹងបានញាំអីផងក៏មិនដឹង"

"បើចឹងវាយ៉ាងម៉េច?"

"......" Ken ស្ងាត់មាត់មិនដឹងតបយ៉ាងណាសម

"ឯងធ្លាប់ប្រាប់យើងថាចង់ក្លាយជាឃាតករដូចយើង តែមើលខ្លួនឯងទៅមើលតើឯងសមនឹងឈ្មោះនេះដែរទេ?"

"ខ្ញុំដឹងចៅហ្វាយ...."

"ក្បែរ២០ថ្ងៃទៀតនាងនឹងទៅដល់ប្រេសុីល បើចង់បាននាងទៅយក"

Short novel |Bellpich|Where stories live. Discover now