----: Memories gone, feelings stay (pt6)

483 38 55
                                    



Isa គេងដាក់ដៃគង់ថ្ងាសជ្រួញជញ្ចើមគិតពីសកម្មភាព Pichy មុននេះ គេងគិតសុខៗ Isa ក៏លិចស្នាមញញឹម

"អេ!... មុននេះប្រចណ្ចគេមែន?" បន្ទាប់ពីដេកញញឹម Isa ងើបយ៉ាងលឿងទៅកេះខ្នង Pichy រួចសួរទាំងញញឹបខ្ចឹបម៉ង

"អ្នកនាងកំពុងសុបិន្ត យកទឹកជះមុខខ្លួនឯងទៅ"

"អូ!..." Isa ញញឹមរួចអោនទៅជិតត្រចៀក Pichy

"Hot girls summer ស្រីស្អាតច្រើនណាស់ គេងផ្កាប់មុខដូច Pichy ចឹងខាតស្លាប់ហើយ" Isa ខ្សឹបដាក់ត្រចៀក Pichy ទាំងសើចរួចនាងក៏ទៅកន្លែងគេងនាងវិញ ឯ Pichy លឺបែបនេះក៏ងើប give Isa a death stare រួចក៏គេងផ្តាប់មុខទៅវិញ

...

12:40 pm

"Pichy..."

"ខ្ញុំចង់ញាំការ៉េម ចង់ញាំដែរអត់ខ្ញុំទៅទិញ"

"Pichy?" ស្ងាត់មាត់មិនលឺតប Isa ក៏ហៅម្តងទៀត

"គេងហើយ?"

"Pichy?"

"ពុទ្ធោអើយ! ប្រាប់ថាក្តៅណាស់ តែនេះ១០នាទីមិនទាន់ស្រួលបួលផងលក់បាត់ហើយ!?" បន្ទាប់ពីជ្រួញជញ្ជើមមើល Pichy ហើយ Isa ក៏ងើបទៅរកការ៉េមញាំ

...

5:10 pm

"Pichy...."

"គេងយូរម៉េស ក្រោកឡើង" Isa កេះដាស់

"នេះម៉ោងប៉ុន្មានហើយ?"

"5 ល្ងាចហើយ តោះ..."

"ទៅណា?"

"មោះ!" Isa បោះដៃទាញ Pichy អោយងើបឈរ

"មើលព្រះអាទិត្យលិចជាមួយគ្នា"

"ឥឡូវនេះ?"

"អឹម... ឥឡូវនេះ ខ្ញុំយកអីវ៉ាន់ទុកអស់ហើយ"

"តោះ" Isa ញញឹមហុចដៃទៅរក Pichy ឯ Pichy មើលដៃ Isa បន្តិចរួចនាងក៏ព្រមកាន់ រីឯ Isa បានបែបនេះក៏ដើរកាន់ដៃ Pichy កាត់ភ្នែកមនុស្សជាច្រើនទាំងញញឹម

...

"នេះត្រូវដើរទៅដល់ទីណា?" ដើរមួយសន្ទុះធំ Pichy ក៏លាន់មាត់

"ដើររហូតដល់កន្លែងដែលមិនសូវមានអ្នកទៅដល់" Isa បែរតបទាំងញញឹម

Short novel |Bellpich|Where stories live. Discover now