----: Ex girlfriend (pt2) ចប់

425 28 45
                                    



"Bella....." សម្លេងហៅរបស់ Pichy ធ្វើអោយអ្នកដែលអង្គុយអន្លង់អន្លោចនោះភ្ញាក់ខ្លួនព្រឺត

"ចូលមកខាងក្នុងវិញមក"

"ខ្ញុំទៅឥឡូវហើយ" និយាយថាទៅតែ Bella នៅស្ងៀមត្រឹង ឯ Pichy បន្ទាប់ពីឈរមើល Bella ពីមាត់ទ្វាមួយសន្ទុះនាងក៏ចូលទៅអង្គុយក្បែរ តែគ្រាន់តែ Pichy អង្គុយភ្លាម Bella ក៏ងើបដើរចូលទៅខាងក្នុងវិញ ឯ Pichy ឃើញបែបនេះក៏ទំលាក់ទឹកមុខចុះបន្តិចទើបដើរចូលតាមក្រោយ

.......

"អត់ទាន់រួចទេហ្ហេស?" ចូលមកឃើញ Bella នៅបន្តធ្វើ assignment Pichy ក៏សួរ

"គឺនៅបន្តិចទៀត"

"អូខេ" និយាយចប់ Pichy ក៏អង្គុយលើសាឡុង

.....

11:11 pm

"ទៅគេងទៅ យប់ហើយ" Bella និយាយទាំងមិនងាកមើល Pichy

"ចាំទៅគេងជាមួយគ្នា"

"ហេតុអីត្រូវចាំ ខ្ញុំគេងនៅទីនេះ" Bella ងាកមើល Pichy រួចនិយាយ

"អូខេ មិចក៏បាន"

បន្ទាប់ពី Bella បែរទៅធ្វើការនាងវិញ Pichy ក៏ដាក់ទូរសព្ទពីដៃទំលាក់ខ្លួនគេងផ្អៀងលើសាឡុងមើល Bella ពីក្រោយ នាងគេងយកដៃធ្វើជាខ្នើយ កែវភ្នែកនៅស្ងៀមត្រឹងសម្លឹងទៅអ្នកដែលអង្គុយមិនដឹងខ្លួន អារម្មណ៍វិញរសាត់អណ្តែតគិតដល់រឿងចាស់ៗរវាងនាង និង Bella កន្លងមក

11:45 pm

ធ្វើរួចរាល់ Bella ពត់ដៃឡើងចុចបិទ Laptop របស់នាង ចុចបិទភ្លាម ដៃមួយគូរក៏ស្រវ៉ាអោបករនាងពីក្រោយ

"ហេតុអីនៅសុខៗលិចវត្តមានមកបែបនេះ? ដឹងទេថាខ្ញុំខំកាត់ចិត្តពី Bella រយៈពេល ២ឆ្នាំមកនេះលំបាក់ប៉ុណ្ណា" Pichy អោបករ Bella ពីក្រោយដោយផ្តេកក្បាលលើស្មាររួចនិយាយ

"....." Bella លឺហើយនៅស្ងៀមមិនតប បន្តិចក្រោយនាងក៏ព្យាយាមដកដៃ Pichy ចេញពីករ និងព្យាយាមងើប

"កុំអី....." ពេល Bella ស្ទើរតែរើចេញបាន Pichy ក៏និយាយ

"លើកមុន Bella មិនបានឃើញទឹកភ្នែកខ្ញុំស្រកនៅនឹងមុខ ចឹងហើយទើបពេលនេះ Bella ចង់ឃើញវាដោយផ្ទាល់មែនទេ?"

Short novel |Bellpich|Where stories live. Discover now