[រឿង៧]: My boss, my control (ep1)

175 20 27
                                    


កង់ទីនក្នុងសាលាបឋមសិក្សា

នាព្រឹកថ្ងៃចន្ទ កូនសិស្សស្រី-ប្រុស រួតរះចាប់តុអង្គុយកម្មង់បាយស្រូបតាមចំណង់ចំណូលចិត្តរបស់ពួកគេយ៉ាងអ៊ួអរ ញាំយ៉ាងណាអោយឆាប់ហើយដើម្បីប្រញាប់ត្រឡប់ទៅតម្រង់ជួរគោរពទង់ជាតិតាមគោលការណ៍របស់សាលា

អំឡុងពេលដែលសិស្សគ្រប់គ្នាកំពុងប្រញាប់ប្រញាល់ញាំយ៉ាងណាអោយឆាប់ហើយនោះ នារីវ័យជំទង់ម្នាក់ដែលអង្គុយរួមតុបាយជាមួយសិស្សទាំងអស់នោះវិញបែរជាមមារញឹកជាមួយទូរសព្ទរបស់នាងមិនខ្វល់ពីបាយស្រូបនៅនឹងមុខនាងបន្តិចសោះ

មិនយូរប៉ុន្មាន នារីវ័យក្មេងជំទង់ម្នាក់ទៀតក៏ចូលមកកម្មង់បាយស្រូបនៅកន្លែងនោះដូចគ្នា ហើយបើមើលតាមការស្លៀកពាក់ គេអាចសន្មត់ថានាងជាអ្នកធ្វើការក្នុងក្រុមហ៊ុនណាមួយ (សុំលាក់ឈ្មោះតួរសិន)

"សួស្តី ខ្ញុំសុំអង្គុយជាមួយផង" មកដល់ឃើញកន្លែងដែលនារីដែលរវល់នឹងទូរសព្ទនោះនៅសល់តុទំនេរមួយនាងក៏ដើរតម្រង់ទៅទីនោះ ទម្លាក់ការបូបពីដៃលើតុរួចទើបនិយាយ

"..." នារីនោះមិនបានឆ្លើយតបនោះទេ នាងលឺហើយគ្រាន់តែងើបមុខសម្លឹងបន្តិចរួចក៏ទម្លាក់ភ្នែកផ្តោតលើទូរសព្ទនាងវិញដោយគ្មានប្រតិកម្មអ្វីសោះ ចំណែកអ្នកដែលសុំវិញឃើញចឹងក៏ចូលអង្គុយធម្មតាទាំងមានអារម្មណ៍ថាមិនសូវពេញចិត្តនឹងអាាកប្បកិរិយាក្រអឺតក្រទមដែលនាងពុំគួរទទួលបាន

ប្រហែល ១០នាទីក្រោយ ម៉ោងជិត ៧សិស្សៗចាប់ផ្តើមចេញពីតូបអាហារដើម្បីទៅតម្រង់ជួរគោរពទង់ជាតិស្ទើរអស់ ស្របពេលដែលនារីមកក្រោយនោះក៏ទទួលបានបាយស្រូបដែលនាងខំអង្គុយរង់ចាំមុននេះ បន្ទាប់ពីអ្នកលក់លើកបាយយកមកអោយនារីទើបមកក្រោយ នារីដែលវក់នឹងទូរសព្ទនោះទំនេរដៃចាប់ស្លាបព្រាញ៉ុកបាយចូលមាត់បានមួយមាត់រួចក៏ទំលាក់ស៉មស្លាបព្រាចុះពីដៃចាប់យកទូរសព្ទចុចបន្ត

បានមួយសន្ទុះទៀតនារីម្នាក់នោះញ៉ុកបាយមួយមាត់ចូលមាត់ម្តងទៀតរួចក៏ហៅអ្នកលក់អោយគិតលុយតែម្តង ទាំងបាយមួយចានហ្នឹងញាំបានតែ២មាត់គត់ ទង្វើរនេះធ្វើអោយអ្នកអង្គុយរួមតុកំពុងតែញាំយ៉ាងឆ្ងាញ់លួចមើលមុខទាំងមិនពេញចិត្តម្តងៗនោះមានការហួសចិត្តជាខ្លាំង

Short novel |Bellpich|Where stories live. Discover now