[រឿង២]: សាកល្បង

541 36 20
                                    


7:10 pm

សិស្សស្រីថ្នាក់ទី ១២ ពីរនាក់បានចុះពីឡានក្រុងរួចក៏ដើរតម្រង់ចូលទៅផ្ទះក្នុងបុរី។ ម្នាក់មានរាងខ្ពស់ សក់វែង សម្បុរសររលោង ឈ្មោះរបស់នាងគឺ Bella ឯម្នាក់ទៀតមានរូបសម្បិត្តប្រហាក់ប្រហែលគ្នានឹង Bella ដែរគ្រាន់តែនាងមានរាងស្តើងជាង Bella បន្តិចប៉ុណ្ណោះ ចំណែកឈ្មោះរបស់នាងគឺ Pichy

"ម៉ាក់ប៉ាឯង Singapore ប៉ុន្មានថ្ងៃ?" Bella សួរបន្ទាប់ពី Pichy បើកទ្វាររបង

"មិនដឹងទេតាមចិត្តពួកគាត់" .....

"ឯងឃ្លានអត់? បើឃ្លានចាំយើងកម្មង់អីនៅខាងក្រៅអោយ" Pichy

"មិនអីទេ យើងមានម្ហូបសល់ពីថ្ងៃចាំទៅវិញសុី ស្តាយ"

"រិះណាស់"

"បើយើងមិនរិះ លុយទិញទឹកមួយដបក៏យើងគ្មានដែរ"

ចប់ការសន្ទនា អ្នកទាំងពីរក៏ដើរដល់មុខទ្វាចូលក្នុងផ្ទះល្មម Pichy ក៏ចាក់ដោះសោរទ្វា ពួកគេក៏ចូលទៅខាងក្នុង

"ឯងអង្គុយចាំយើងមួយភ្លេត យើងទៅងូតទឹកសិន ស្អុយខ្លួនហ្ហា" Pichy

"ស្អីគេ! ចុះកាលយើងបានទៅវិញ!?"

"ហើុយ តែមួយភ្លេចទេ"

"ឯងដឹងអត់រាល់ថ្ងៃយើងច្រណែននឹងឯងណាស់ គ្មានលុយទិញរបស់ប្រើប្រាស់ថ្លៃៗដូចយើងទេ តែខ្លួនឯងក្រអូបខ្លិនជាប់ដូច superstar ចឹង"

"ធម្មតាៗ មនុស្សធ្វើបុណ្យដល់តា៎ចឹង"

"តែ....."

"នែ៎ ទៅងូតអោយលឿនទៅ យើងយ៉ាប់បានទៅបន្ទប់វិញ" Pichy រកបន្តសន្ទនាតែ Bella និយាយកាត់

"អូខេ.... កុំអោយអផ្សុក នោះទូរសព្ទយើងយកដាក់ចំរៀងស្តាប់កំដរអារម្មណ៍សិនទៅ យើងងូតតែមួយភ្លេតទេ" និយាយហើយ Pichy ក៏ប្រញ៉ាប់រត់តម្រងទៅបន្ទប់ទឹក

10 នាទីក្រោយ

"អ្នកសិក្សាចឹងមែនណ៎" ចេញពីបន្ទប់ទឹក Pichy ឃើញ Bella អង្គុយលើសាឡុងធ្វើលំហាត់នាងក៏និយាយរួចក៏ដើរតម្រង់ទៅយកទូរសព្ទរបស់នាងនៅលើតុ

Short novel |Bellpich|Where stories live. Discover now