[រឿង៤]: Her bad blood (pt1)

394 27 33
                                    



ទីក្រុង London
2 pm

សម្លេងទឹកធ្លាក់ចេញពីក្បាលរ៉ូមីនេកំពុងតែជួយលៀងសម្អាតរាងកាយដែលមានជាប់ឈាមខ្ទៀតប្រលាក់របស់នារីមាឌមាំ ខ្ពស់ស្រឡះម្នាក់...... បន្ទាប់ពីរៀបរយហើយនាងក៏ចាប់យកទូរសព្ទខលទៅលេខមនុស្សម្នាក់

"ខ្ញុំត្រូវទៅយកកន្លែងណា?"

"យើងនឹងផ្ញើទីតាំងអោយ ម៉ោង៤មកយកមក"

បញ្ចប់ការសន្ទនានារីខ្ពស់ស្រឡះម្នាក់នោះទំលាក់ទូរសព្ទចុះ ដោះអាវក្រៅចេញបញ្ចេញឈុត Bikini ពណ៌ខ្មៅដ៏ទាក់ទាញរួចនាងក៏ដើរទៅដេកហាលថ្ងៃមុខអាងទឹកក្នុងបរិវេនផ្ទះធ្វើមិនដឹង ឯឈ្មោះរបស់នាងគឺ Bella

........

នាងដេកបានប្រមាណ ៣០នាទី សម្លេងមនុស្សលោតជាន់ស្លឹកឈើបានបន្លឺរឡើងក្បែរៗត្រចៀក នាងប្រញាប់យកអាវមកពាក់យ៉ាងលឿន ដៃចាប់កាន់កាំភ្លើងរួចក៏ដើរចេញពីទីនោះយ៉ាងប្រុងប្រយត័្ន

........

"អាយ!....." សម្លេងស្រែកភ្ញាក់របស់នារីរាងស្តើងម្នាក់ក្រោយមានដៃមួយបានចាប់ក្របួចទាញករអាវនាងពីក្រោយមួយទំហឹង

"នាងជានរណា!?"

"ខ្ញុំមិនមែនជាមនុស្សអាក្រក់ដូចអ្នកនាងគិតនោះទេ"

"ជួយខ្ញុំផងមានមនុស្សតាមខ្ញុំ" សម្តេងញ័រភ័យចេញពីមាត់នារីរាងស្តើងនោះ ចំណែកឈ្មោះរបស់នាងវិញគឺ Pichy

"ចេញទៅ"

"សុំអង្វរ អាណិតខ្ញុំផង" នាងតូចលើកដៃសំពះ ជាមួយទឹកមុខភ័យខ្លាចគួរអោយអាណិត

"ចេញទៅខ្លួនឯង រឺអោយខ្ញុំអូសចេញ"

"អត់ទេខ្ញុំខ្លាច" Pichy បន្តលើកដៃសំពះ

"ខ្ញុំមិនចូលចិត្តផ្តល់ជំនួយ ចេញឥលូវនេះ" Bella ចាប់ទាញ Pichy អោយចេញទាំងមុខស្មើមិនខ្វល់អ្វីទាំងអស់ប្រៀបដូចមនុស្សដែលគ្មានមនោសញ្ចេនាសោះអ៊ីចឹង

Short novel |Bellpich|Where stories live. Discover now