----: Memories gone, feelings stay (pt3)

368 34 72
                                    




យប់មួយ... Isa បិទម៉ោងរោទ៌ដើរតម្រង់ទៅតុការងាររួចបើក Laptop ធ្វើការដូចធម្មតា ធ្វើសុខៗ...

"ធ្វើអី?" សម្លេងសួរពីខាងក្រោយ

"អូ!... ខ្ញុំរំខានដំណេក Pichy រឺ?" ឃើញ Pichy ងើបដើរមករកខ្លួន Isa ក៏សួរទាំងភ្ញាក់

"អឹម... ធ្វើអោយខ្ញុំភ្ញាក់ស្ទើររាល់យប់គ្រាន់តែខ្ញុំខ្ចិលនិយាយ"

"សុំទោសដែលរំខាន មានការងារក្រោយៗខ្ញុំនឹងចេញទៅធ្វើខាងក្រៅចាប់ពីស្អែក... ចាប់ពីវិនាទីនេះ"

"ចូលគេងវិញទៅ" Isa ងើបពីតុប្រាប់ Pichy ទាំងញញឹម

"បើរវល់ដល់ម្លឹងមកជាមួយខ្ញុំធ្វើអី ខ្ញុំប្រាប់ហើយត៎ាសថាខ្ញុំអាចមកម្នាក់ឯងបាន" Isa បម្រុងចេញពីបន្ទប់តែត្រូវ Pichy និយាយកាក់ដំណើរ បន្ទាប់ពីលឺហើយ Isa ក៏ស្ងៀមបន្តិចទំលាក់ស្នាមញញឹមមុននេះ

"តើ Pichy ឃើញទង្វើរទាំងនេះជាអ្វី?"

"គេងវិញទៅ" Isa ដកដង្ហើមធំបន្តិចនិយាយហើយនាងក៏ចេញពីបន្ទប់ ចំណែក Pichy ក៏ចូលគេងវិញទាំងមិនសប្បាយចិត្ត

Skip

ព្រឹកថ្មី

"..." សម្លេងគោះទ្វា

"អូយប៉ា!... នេះគឺម៉ោង ៥ព្រឹកណាមិចក៏ប៉ាចូលចិត្តគោះទ្វាកូនរហូតចឹង!?" (ប៉ា Pichy ងើបពីប្រលឹមដើរហាត់ប្រាណ)

"ប៉ានឹងគោះទ្វាកូនបែបនេះរហូតប៉ាលែងឃើញ Isa គេងក្រៅបន្ទប់"

"គាត់អ្នកចេញខ្លួនឯងត៎ាស" និយាយចប់ Pichy ក៏ទាញទ្វាបិទចូលគេងវិញមិនខ្វល់

3 pm

ភ្ញាក់ពីដំណេកថ្ងៃត្រង់ Isa យកដៃជ្រោងសក់ឪនមុខចុះនៅស្ងៀមត្រឹង

...

"នែ៎ៗ... រៀបចំខ្លួនទៅណាទៀតហើយ?" ម៉ាក់

"ទៅដើរលេងម៉ាក់"

"កូនចេះធ្វើខ្លួននៅផ្ទះខ្លះអត់ហ្ហាស មើលគូរដណ្តឹងកូនទៅមើល"

"នៅមិនបានទេម៉ាក់ម៉ូតូពុងបញ្ឆេះចាំ ហើយទាក់ទងអីនឹងគាត់?" និយាយហើយ Pichy ក៏ឡើងទៅបន្ទប់វិញយករបស់

Short novel |Bellpich|Where stories live. Discover now